Chris Kyle ៖ ទាហានលបបាញ់​ដ៏គ្រោះថ្នាក់បំផុត​របស់​កងទាហានអាមេរិក​ក្នុង​សង្គ្រាមអ៊ីរ៉ាក់

រឿងរ៉ាវទាហាន​លប​បាញ់​ដ៏​គ្រោះ​ថ្នាក់​និង​ល្បី​បំផុត​ក្នុងប្រវត្តិសាស្រ្តយោធាអាមេរិក​បាន​ចាប់​ផ្ដើម​និង​បញ្ចប់​ជាមួយ​បុរស​ម្នាក់​ឈ្មោះ Chris Kyle ជា​ទាហានពិសេសក្នុង​កង Navy SEAL ហើយ​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​កំពូលអ្នក​លប​បាញ់ (Sniper) ដ៏​ចំ​គោលដៅបំផុតក្នុង​ប្រវត្តិសាស្រ្ត​យោធាអាមេរិកផងដែរ។

Feature4

គាត់​មាន​ឈ្មោះ​ថា Christopher Scott “Chris” Kyle គឺ​ជា​ទាហានលប​បាញ់​ម្នាក់​ដែល​មាន​កំណត់​ត្រាផ្ដាច់​ជីវិតសត្រូវ១៦០​នាក់ (ឯកសារខ្លះថា២៥៥នាក់)។ចំនួន​នេះ​នៅ​តែ​មិន​ទាន់បញ្ជាក់ជា​ផ្លូវការពីមន្ទីបញ្ចកោណ​នៅ​ឡើយ។ លោក​កើត​នៅ​ថ្ងៃ​ទី​០៨​ខែ មេសាឆ្នាំ១៩៧៤​ហើយ​គាត់​ត្រូវ​បាន​ស្លាប់​ក្នុងហេតុការណ៍បាញ់រះមួយ​នៅ​ថ្ងៃ​ទី​០២​ខែ​កុម្ភៈឆ្នាំ២០១៣។

Chris Kyle

អាជីពនិងជំនាញបាញ់កាំភ្លើង​ត្រង់របស់​គាត់បាន​ចាប់​ផ្ដើម​ជាមួយឪពុករបស់​គាត់​ដោយ​បង្រៀន​គាត់​ឲ្យ​ចេះបាញ់នៅ​វ័យ​៨​ឆ្នាំ។ Chris បាន​ហ្វឹកហាត់​បាញ់​កាំភ្លើងពី​លើ​ខ្នងសេះ​ប៉ុន្តែ​ពេល​មួយ​គាត់​ត្រូវ​របួសដៃធ្ងន់ហើយ​ក៏​បោះ​បង់​ទៅ។​ទោះ​បី​ជា​របួសដៃ​ក៏​គាត់​នៅ​បន្ត​ហ្វឹកហាត់​តាម​ក្ដី​សុបិន។​ដំបូងឡើយ​គាត់​បាន​ស្ម័ក្រចិត្ត​ចូល​ធ្វើ​ទាហានក្នុង​កងម៉ារីនអាមេរិក​ ហើយ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​ទាហានជើង​គោកតែ​ក្រោយ​មក​ខាង​ក្រុមទាហាន​ពិសេស​ Navy SEAL បាន​យក​គាត់​ទៅ​ចូល​រួម​ក្រុមវិញ។

Ed87c0b0d3e3152c8091d6fe350412e2

គាត់​បាន​ធ្វើដំណើរ​ទៅ​បំពេញបេសកកម្មនៅ​អ៊ីរ៉ាក់ចំនួន៤​ដង​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​លើ​កទី​២(អ៊ីរ៉ាក់VS អាមេរិក)​ហើយ​លោក​ទទួល​បាន​មេដាយសំរឹទ្ធិនិង​មេដាយប្រាក់ជា​ច្រើន​ដង។ ក្រុមបះបោអ៊ីរ៉ាក់​បាន​ដាក់​ឈ្មោះ​គាត់​ថា Devil of Ramadi (អារក្សរ៉ាម៉ាឌី)​ហើយ​បាន​ប្រកាស​ថា​បើ​នរណា​អាច​យក​ក្បាលរបស់​គាត់​បាន​នឹង​ទទួល​បាន​រង្វាន់​ធំ។​គាត់​ត្រូវ​បាន​គេ​បាញ់​ចំ​ចំនួន​២​ដង​ហើយ​បាន​ចូល​ប្រយុទ្ធជាមួយក្រុមឧទ្ទាម IED ចំនួន​៦​ដង។​នៅ​ឆ្នាំ​២០០៩​គាត់​បាន​ចូលនិវត្តន៍​ពី​ទាហាន​ហើយ​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្រួសារ។ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! គាត់​នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សរសេរសៀវភៅជីវប្រវត្តិ ​និង​អ្នកនិពន្ធអត្ថបទសង្គ្រាម​ជា​ច្រើន។

51Y+tI0QdTL._SX330_BO1,204,203,200_

ជីវប្រវត្តិរបស់​គាត់​បាន​ចេញ​ជា​រឿងភាពយន្តបែប​សង្គ្រាម​មួយ​ឈ្មោះ  American Sniper។ ជីវិតរបស់​គាត់​បាន​បញ្ចប់​នៅ​ខែ​កុម្ភៈឆ្នាំ២០១៣​ពេល​ដែល​គាត់​និង​មិត្តភ័ត្រ​ម្នាក់​ទៀត​ឈ្មោះ Chad Littlefield ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍បាញ់​រះមួយនៅ​តំបន់ Glen Rose​រដ្ឋ​តិចសាស់។ បុរស​ដែល​បានសម្លាប់​គាត់​និង​មិត្តភ័ត្រ​បាន​យក​កាំភ្លើងមក​បាញ់​ខ្លួនឯងដោយ​សារកើត​ជំងឺធ្លាក់ទឹកចិត្ត​ក្រោយ​ចូល​និវត្តន៍​ពី​ទាហាន​។​ គាត់​និង​មិត្តភ័ត្របម្រុង​ទៅ​ជួយដោយ​និយាយបែបចចារ​ប៉ុន្តែគាត់​ត្រូវ​បាន​បុរស​នោះ​បាញ់រះជា​ច្រើន​គ្រាប់​ហើយ​ស្លាប់​នៅ​និង​កន្លែង​តែម្ដង។

បេសសកម្មរបស់ CHRIS KYLE ក្នុង​សង្គ្រាមអ៊ីរ៉ាក់៖

Image (1)

Chris Kyle គឺ​ជា​តួអង្គសំខាន់​គ្រប់​សមរភូមិ​ក្នុង​ប្រតិបត្តិការ Operation Iraqi Freedom​ ខណៈ​គាត់​ស្ថិតនៅកងអនុសេនាតូចលេខ ៣នៃកងអនុសេនាធំកងទ័ពជើងទឹក។ ជាមួយនឹងដំណើរបំពេញភារកិច្ចចំនួន ៤លើករបស់គាត់! Chris Kyle បានចូលរួមចំណែកយ៉ាងច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមអ៊ីរ៉ាក់។ កំណត់ត្រា​បាញ់​ចំគោលដៅរយៈចម្ងាយឆ្ងាយដំបូង​គេរបស់​លោក​គឺ​បាញ់​ស្រ្តី​ម្នាក់​ដែល​ដើរចូល​ទៅ​ជំរំទាហាន​អាមេរិកជាមួយ​នឹង​គ្រាប់​បែកអត្តឃាត។​

ដោយ​ធ្វើ​តាមបញ្ជា​ពី​ថ្នាក់​លើ​លោក​ក៏​បាញ់​សម្លាប់​ស្រ្តី​ម្នាក់​នោះ​មុន​ពេល​គប់​គ្រាប់​បែក​ទៅ​កងទាហាន​អាមេរិក។ សម្រាប់​កំណត់ត្រា​និង​សកម្មភាពទាំងនេះ​លោក​ត្រូវ​បានកងបះបោអ៊ីរាក់​ដាក់​ឈ្មោះ​គាត់​ថា Shaitan Ar-Ramadi (English: The Devil of Ramadi) បិសាច រ៉ាម៉ាឌី។​ពួក​គេ​បាន​ប្រកាស​ថា​បើ​នរណាអាចយក​ក្បាល​គាត់​បាន​នឹង​បានលុយ២ម៉ឺនដុល្លារ​ហើយ​ក្រោយ​មក​ឡើង​ដល់​៨ម៉ឺនដុល្លារ។

AR AH959_Holida_FR_20141126101255

ការ​បាញ់​ចំគោលដៅរយៈចម្ងាយ​ឆ្លាយបំផុត​របស់ Chris Kyle ​គឺ​តំបន់​មួយក្រៅ​ទីក្រុង Sadr City ក្នុង​ឆ្នាំ២០០៨។ គាត់​បាន​ឃើញ​ទាហានបះបោរម្នាក់​គាត់​បេ ៤២ (RPG)​ឈរ​តម្រង់​ទៅ​កាន់​ក្បួនឡានរបស់​ទាហាន​អាមេរិកក្នុងចម្ងាយ១.៩គីឡូម៉ែត្រ (1.2 miles)។​គាត់​បាន​ពិពណ៌នាកាតឲរ​បាញ់​នោះ​ក្នុង​សៀវភៅកំណត់​ត្រា​របស់​គាត់​ឈ្មោះ American Sniper ដែល​កាំភ្លើងប្រើ​សម្រាប់​បាញ់​នោះ​ម៉ាក Lapua Magnum PGM .338 rifle៕

French Pgm338 Sniper Rifle Promo Pic