តើមានអ្វីកើតឡើងខ្លះនៅពេលដែលអ្នកញៀននឹងបណ្តាញសង្គមហួសកំណត់?

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ កន្លងទៅក្រុមហ៊ុន Netflix ក៏បានបញ្ចេញនូវខ្សែភាពយន្តមួយដែលមានចំណងជើងថា Airplane Mode ឬ ជាភាសារដើមថា Modo Avião ( ដែលខ្សែភាពយន្តមួយនេះនាំយកមកពីប្រទេស​ ព័រទុយហ្កាល់ ) 👩‍💻🌻។

ខ្សែភាពយន្តនេះនិយាយអំពី ជីវិតរបស់តារាល្បីម្នាក់នៅក្នុងបណ្តាញសង្គម ដែលនាងគឺជាតារាល្បីម្នាក់ហើយជីវិតរបស់នាងគឺត្រូវនៅក្នុងបណ្តាញសង្គមរហូតតែម្តង មិនថាពេល ញ៉ាំ ពេលគេង ពេលមានសង្ហារ រឺក៏ពេលបែកគ្នានោះទេ គ្រប់សកម្មភាពរបស់នាងគឺត្រូវតែអោយបណ្តាជនបានដឹងបានលឺគ្រប់ៗរឿង 😎🍿។

រហូតដល់ថ្ងៃមួយនាងក៏មកត្រូវជួបនិងឧបទ្ទវហេតុដែលធ្វើអោយនាងត្រូវមកផ្លាស់ប្តូរគ្រប់យ៉ាងទាំងអស់ 🔥

ខ្សែភាពយន្តមួយនេះនិងនាំអារម្មណ៍អ្នកទាំងអស់គ្នាអោយទៅដឹងអំពីផលលំបាកនៃការប្រើប្រាស់បណ្តាញសង្គមលើសដែលកំណត់ ថាវានិងផ្តល់ផលលំបាកអ្វីខ្លះដល់យើង 🤫។​ ហើយខ្សែភាពយន្តនេះកំពុងតែចាក់ចំកណ្តាលបេះដូងរបស់យុវវ័យយើងតែម្តង ⚠️

1 VvH1un5ihX04yVinjmnyvw

មិនត្រឹមតែប៉ុណ្ណោះខ្សែភាពយន្តមួយនេះនិងនាំអ្នកទាំងអស់គ្នាអោយទៅស្គាល់ការរស់នៅនិងជីវិតប្រចាំថ្ងៃរបស់តារាល្បីៗ ថាគាត់ក៏មានការលំបាករបស់គាត់ដែរ បើទោះបីជាគ្រប់ពេលដែលគាត់បង្ហាញមុខ គាត់តែងតែសប្បាយចិត្តជានិច្ចប៉ុន្តែនៅពីក្រោយរឿងទាំងអស់នេះមិនមែនសុទ្ធតែបែបនេះនោះទេ ហើយក៏មិនងាយស្រួលនោះដែរ 😎។

ជាមួយនិងខ្សែភាពយន្តមួយនេះធានាថានិងផ្តល់នូវតម្លៃអប់រំយ៉ាងច្រើនដល់អ្នកទស្សនា មិនថាបញ្ហារការរស់នៅ បញ្ហារស្នេហា រឺក៏បញ្ហារមិត្តភាពនោះទេ ខ្សែភាពយន្តមួយនេះនិងផ្តល់អោយអ្នកយ៉ាងច្រើនលើសពីការរំពឹកទុកទៅទៀត ។​❤️

81056195

តោះនៅចាំអីទៀត ពេលនេះអ្នកទាំងអស់គ្នាអាចចូលទៅស្វែងរកខ្សែភាពយន្តមួយនេះបាននៅក្នុង Netflix ហើយខ្សែភាពយន្តមួយនេះក៏ជាខ្សែភាពយន្តមួយដែលអ្នកមិនគួររំលងថែមទៀតផង 💕។