សញ្ញាទាំង ៧ នេះបានបញ្ជាក់ថាអ្នកកំពុងស្ថិតជាមួយដៃគូមិនសាកសម!

មានករណីជាច្រើនដូចជារឿងស្មុគស្មាញ ការកេងប្រវ័ញ ការភូតកុហក ការលាក់បាំង ការមិនជញែកវែកញែក ដែលបង្កឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។

ក្នុងនោះយើងនឹងលើកយក ៧ ចំនុចដែលពួកយើងបានដកស្រង់ចេញពីគេហទំព័រ Brightside ដែលបង្ហាញថាលោកអ្នកកំពុងស្ថិននៅជាមួយដៃគូដែលមិនសាកសម។

១. ភាពវ័យឆ្លាតមានកំរិតផ្សេងគ្នា (សំដៅទៅលើ EQ ទាបនិង EQ ខ្ពស់)

EQ គឺជាកំរិតនៃការគិតរបស់មនុស្ស ភាពបត់បែន ឬទង្វើអ្វីមួយ ជាធម្មតាមនុស្សអាចមិនចុះសម្រុងនិងគ្នាដោយសារតែពួកគេមាន EQ ខុសគ្នា មានម្នាក់ទាមជាង ឬខ្ពស់ជាង។ អាចថាម្ខាងមានភាពឆ្លាតជាងម្ខាងទៀតបែជាពួកគេមិនមែនជាគូដែលសាកសម។

2. គេមិនយល់ពីភាពសំខាន់របស់អ្នក (មិនទុកពេលផ្ទាល់ខ្លួនសម្រាប់អ្នក)

តើមិត្តថ្មីរបស់អ្នកតែងតែជ្រៀតជ្រែកពេលវេលារបស់អ្នក ហើយគេខឹងនៅពេលដែលអ្នករវល់ជាមួយកិច្ចការរបស់អ្នក? ប្រសិនបើដៃគូរបស់អ្នកមិនអាចចាត់ចែកឬចែករំលែកឲ្យដៃគូម្ខាងទៀតមានពេលវេលាសម្រាប់ខ្លួន សេចក្តីស្នេហារបស់អ្នកទាំងពីរគឺស្ថិតក្នុងភាពមិនយល់ចិត្ត មានតែរឿងតឹងតែងកើតឡើង។ នេះបង្ហាញថាអ្នកកំពុងតែស្ថិតក្នុងដៃគូដែលមិនសាកសម។

3. គេព្យាយាមកែប្រែអ្នក

មនុស្សភាគច្រើនតែងតែមានចិត្តគំនិតរបស់ខ្លួនឯងដើម្បីផ្លាស់ប្តូរដៃគូរបស់ពួកគេឲ្យដូចជាអ្វីដែលគេចង់បាន។ នៅពេលដែលអ្នកព្យាយាមត្រួតត្រាទៅលើគេពេក អ្នកនឹងធ្វើឲ្យគេមានអារម្មណ៍ថារូបគេជាមនុស្សមិនបានការ។

ពេលខ្លះពេលមានការសម្រេចចិត្តអ្វីមួយដោយដៃគូមិនយល់ស្រប គេនឹងមានគំនិតមួយចង់ផ្លាស់ប្តូរដៃគូ ពីព្រោះអ្នកផ្សេងអាចនឹងយល់ស្របធ្វើឲ្យទំនាក់ទំនងរបស់ពួកគេប្រសើរជាជាងនៅជាមួយអ្នក។

4. ដៃគូរបស់អ្នកគេចវេសពីបញ្ហារបស់អ្នក

ឧទាហរណ៍ថា អ្នកស្នើសុំដៃគូរបស់អ្នកឲ្យជួយអ្នកនៅរឿងអ្វីមួយហើយអ្នកត្រូវគេច្រានចោលដែលបណ្តោយឲ្យការងារនោះអ្នកជាអ្នកធ្វើដដែល នោះមានន័យថាគេមិនសមជាគូភាគីដែលសាកសមនិងអ្នកឡើយ។ ព្រោះថាមនុស្សពីរនាក់ស្រឡាញ់គ្នាតែងតែចូលរួមរាល់ទុក្ខលំបាកឬភាពសប្បាយរីករាយជាមួយគ្នា។

5. គំនិតរបស់អ្នកគ្មានន័យសម្រាប់គេ

ជាធម្មតាអ្នកតែងតែចង់ធ្វើការសម្រេចទៅលើអ្វីមួយចំពោះរឿងតូចឬធំក្តី ក៏ប៉ុន្តែនៅពេលអ្នកចង់បង្ហាញនិងធ្វើអ្វីមួយបែជាត្រូវដៃគូរបស់អ្នកមិនឲ្យតម្លៃ វាហាក់បីដូចជីវិតរបស់អ្នកគ្មានម្ចាស់ការលើខ្លួនឯង សម្បីតែរឿងបន្តិចបន្ទួច។ គ្រប់រឿងសុទ្ធតែត្រូវបានដៃគូរបស់អ្នកកំណត់ឲ្យ តើអ្នកពិតជាត្រូវការជីវិតប្រចាំថ្ងៃបែបនេះមែនទេ?

នេះបង្ហាញឲ្យឃើញថា ថ្ងៃណាមួយជីវិតគូរបស់អ្នកនឹងប្រេះឆា ព្រោះដៃគូម្ខាងទៀតមិនអាចទ្រាំទ្របាន។

6. កិច្ចការងារសំខាន់!

ជាធម្មតាមនុស្សតែងតែស្រឡាញ់ការងាររបស់ពួកគេនិងទទួលបានការកោតសរសើរ លើកទឹកចិត្ត។ ពួកគេធ្វើអ្វីៗដើម្បីសម្រេចកិច្ចការងាររបស់ពួកគេ។ ក្នុងនោះដែរអាចធ្វើឲ្យជីវិតស្នេហារបស់អ្នកជួបភាពចម្រូងចម្រាស់ ក៏ព្រោះតែអ្នកតែងតែគិតថាការងាររបស់អ្នកមានភាពសំខាន់ខ្លាំងពេកគ្រប់ពេលវេលា។

តើអ្នកអាចធ្វើចិត្តអង្គុយរង់ចាំគេទាំងដែលគេមិនមានពេលសម្រាប់អ្នកសូម្បីតែបន្តិច?

7. រស់និយមនៃការរស់នៅប្រចាំថ្ងៃ

នៅពេលដែលអ្នកទាំងពីរមានរបបរស់និយមខុសគ្នាក៏អាចជាបញ្ហាសម្រាប់ដៃគូ មិនថាតែការញ៉ាំ ស្លៀកពាក់ បើរស់និយមខុសគ្នាខ្លាំងពេកក៏ដៃគូម្ខាងទៀតពិបាកនិងទទួលយក។

ចុងបញ្ចប់អ្នកអាចស្វែងយល់បានថាតើអ្នកនិងដៃគូរបស់អ្នកកំពុងស្ថិតនៅចំនុចស្របគ្នាហើយឬនៅ?

ប្រភព៖ BrightSide