តាមការស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញអ្នកនៅវ័យកណ្ដាលស្រករ ២០ ជាងដែលស្ថិតក្នុងជីវភាពលំបាកឬដាច់យ៉ៃមិនសូវមានថវិកាចាយវាយគ្រប់គ្រាន់ អាចធ្វើឲ្យពួកគេប្រឈមនឹងការកើតមានជំងឺផ្លូវចិត្ត ការឆាប់ចាស់ជាងវ័យ និងការលែងចង់មានស្នេហា។
ប្រភពស្រាវជ្រាវបានចែកដាច់ ២ ប្រភេទរបស់មនុស្សដោយឡែកពីគ្នា ដោយ ១) ប្រភេទមនុស្សមានលុយ អាចគិតចេញគ្រប់យ៉ាង ហើយមិនសូវខ្វាយខ្វល់ចិត្តច្រើន ផ្ទុយទៅវិញជំពូក ២) ប្រភេទមនុស្សដែលដាច់យ៉ៃ រមែងចេះតែមានរឿងឈឺក្បាលជាប់ក្នុងខ្លួន ឧស្សាហ៍ស្រ្តេសច្រើន ហើយសមត្ថភាពនៃខួរក្បាលគឺចុះអន់ថយខ្លាំងបំផុត។
ក្នុងយុគសម័យបច្ចុប្បន្នជាការពិតលុយមិនអាចវាយតម្លៃថានរណាល្អឬអាក្រក់នោះទេ ប៉ុន្តែបើយើងអត់លុយក្នុងសម័យសតវត្សទី ២០ នេះហើយ គឺមិនខុសពីគ្មានអ្វីគ្រប់យ៉ាង មិនថាតែការហូបចុក តម្រូវការរស់នៅប្រចាំថ្ងៃ សុទ្ធសឹងចាំបាច់ត្រូវការថវិកាចាយវាយទាំងអស់។
ជាសារអប់រំមួយដែលណែនាំឲ្យយុវវ័យគ្រប់រូបគួរណាខិតខំស្រវាសិក្សាជញ្ជក់យកចំណេះវិជ្ជា និងខិតខំស្វែងរកការងារដើម្បីផ្គត់ផ្គង់តម្រូវការខ្លួនឯង និងគ្រួសារ ក៏ដូចជាបន្ថែមការគិតគូរដល់សង្គមជាតិ ជាជាងចាយពេលវេលាយុវវ័យឥតប្រយោជន៍ទៅលើអំពើអបាយមុខឬអំពើដែលធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់ខ្លួនឯង៕
រក្សាសិទ្ធប្រែសម្រួល៖ KnongSrok