អ្វីដែលអ្នកនឹកស្មានមិនដល់ពីប្រវត្តិសាស្ត្រ! ខេត្តហឺប៉ី ក្រុងវ៉ូហានសម័យសាមកុក ធ្លាប់មានជម្ងឺរាតត្បាតទ្រង់ទ្រាយធំរួចមកហើយ

បច្ចុប្បន្ននេះទីក្រុងវ៉ូហាន ប្រទេសចិន ​បាននឹងកំពុងតែវឹកវរដោយសារតែវីរុសរាត្បាត កូរ៉ូណា ដែលបានផ្ទុះចេញពីទីក្រុងនេះ ​ថែមទាំងបានសាយភាយឆ្លងដល់បណ្តាប្រទេសជាច្រើន ធ្វើឱ្យមហាជនមានការខ្លាចរអារខ្លាំង។  ដោយមូលហេតុនៃការផ្ទុះវីរុសថ្មីនេះ ​ត្រូវបានគេដឹងថាមានប្រភពចេញពីផ្សារគ្រឿងសមុទ្រ និងលក់សាច់សត្វព្រៃមួយកន្លែងនៅក្នុងទីក្រុងវូហាន រហូតទីក្រុងវ៉ូហានត្រូវបានខាងរដ្ឋាភិបាលសម្រេចចិត្តបិទទីក្រុង និងបិទផ្លូវចេញចូលក្រុង ​ហាមពលរដ្ឋដល់ទៅជាង ​១លាននាក់ចេញពីក្រុងដាច់ខាតដើម្បីបង្ការការឆ្លងរាលដាលកាន់តែធំឡើង។ តែហាក់បីដូចជាប្រវត្តិសាស្រ្តមានភាពច្រំដែល ​ដោយសូម្បីតែប្រវត្តិសាស្រ្តពិតក្នុងសម័យសាមកុក ​ទីក្រុងវ៉ូហាននេះក៏ត្រូវបានគេដឹងថា ទីក្រុងនេះធ្លាប់មានកើតជំងឺរាតត្បាតគួរឱ្យខ្លាចម្តងផងដែរ ក្នុងសម័យសង្គ្រាមនោះ។

សម័យមុន ​ទីក្រុងវ៉ូហាន ​គឺជាផ្នែកមួយដ៏សំខាន់នៃរឿងសាមកុកនេះផងដែរ ​ដោយទីក្រុងវ៉ូហាននេះគឺជា ទីក្រុងធំដោយមានក្រុងតូចៗ៣ចំណុះ (ឈ្មោះដើម Wuchang ) មានអាយុកាលដល់ទៅជាង ​៣០០០ឆ្នាំ ថែមទាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេយ៉ាងសេ និងទន្លេហាន់ស៊ូ ជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់ក្នុងសម័យនោះ ​ហើយវ៉ូហានក៏បានក្លាយទៅជាទីតាំងដ៏ក្តៅគគុកនៃសង្គ្រាមក្នុងប្រវត្តិសាស្រ្តសម័យសាមកុក សង្គ្រាមនគរបី ​ផងដែរ ។

បើយោងទៅតាមប្រវត្តិសាស្រ្ត ស្តេចហាន មានត្រកូល លីវ ឈ្មោះស៊ី បានឡើងគ្រោងរាជ្យនៅឆ្នាំ១៨៩ ដែលគេហៅថា អធិរាជ្យ សា៊ន (Xian) ក្នុងរាជកាលហាន ហើយក៏ជាស្តេចចុងក្រោយនៃពូជពង្សរាជកាលហានដែរ។ អធិរាជ្យ ស៊ាន ឡើងគ្រងរាជ្យជំនួសបងប្រុសទ្រង់ក្នុងឆ្នាំ ១៨៩ បន្ទាប់ពីត្រូវបាន តុង ជូ ផ្តួលរំលំអោយដាក់រាជ្យហើយ តុង ជូ បានក្តោបក្តាប់អំណាចទាំងមូល។

តែយា៉ងណាក៏ដោយក្នុងឆ្នាំ១៩២ តុង ជូ ត្រូវបានសម្លាប់ដោយ លី ពូ បន្ទាប់មកទៀតស្តេចស៊ាន ទ្រង់ក៏ក្លាយជាក្សត្រអាយ៉ងរបស់ ឆាវឆាវ ក្នុងឆ្នាំ ១៩៦ ។ ឆាវ ឆាវ បានប្រើប្រាស់ទ្រង់ជាកូនអុកក្នុងការបង្រួបបង្រួមទឹកដីទាំងមូល តែ ឆាវ ឆាវ ត្រូវបរាជ័យទាំងស្រុងដោយការរួមដៃគ្នារបស់ ស៊ុន ឈាន និង លីវ ប៉ី ក្នុងសង្គ្រាមនៅជន្លងជ្រោះក្រហម ក្នុងឆ្នាំ២០៨។

Three Kingdoms 796x447

ប្រិយមិត្តជាច្រើនប្រហែលជាយល់ថា  ឆាវឆាវ ​ចាញ់សង្គ្រាម ស៊ុន ឈាន និង លីវ ប៉ី អាចនឹងមានមូលហេតុជាច្រើននៅពីក្រោយដូចដែលសាច់រឿងនៅក្នុងសៀវភៅ និងភាពយន្តដែលគេសម្តែង ដូចជា ដោយសារតែភាពអំនួតក្អេងក្អាងរបស់មេទ័ព​(ឈ្នះច្រើនពេក) និងកងទ័ព ជាពិសេស ឆាវឆាវ មិនប្រសប់ប្រើមនុស្សក្នុងការធ្វើសឹកសង្គ្រាមឈើពីជាដើម (សង្គ្រាមជើងទឹក) រហូតការចាញ់នោះបានបាត់បង់កូនទាហានដល់ទៅ១លាននាក់ផងដែរ។

តែអ្វីដែលអ្នកនឹកស្មានមិនដល់នោះ ​ចំណុចតូចមួយ ដែលគេមិនដែលរំលឹកទាល់តែសោះនៅក្នុងប្រវត្តិការចាញ់សង្គ្រាមរបស់ឆាវឆាវនោះ ​គឺបណ្តាលមកពីជំងឺឆ្លងរាតត្បាតនៅតំបន់សង្គ្រាមដែលនៅក្បែរនឹងទីក្រុងវ៉ូហានផ្ទាល់តែម្តង។

ដោយ​ក្រៅពីស្លាប់ដោយសារតែសង្គ្រាម ​ទាហានជាច្រើនបានបាត់បង់ជីវិតដោយសារតែការឆ្លងជំងឺរាតត្បាតមួយដែលគេមិនដឹងថាជាជំងឺអ្វី ​ទើបធ្វើឱ្យទាហានឈឺ និងស្លាប់កាន់តែច្រើន (ទំនងជាជំងឺអាសន្នរោគ)  រហូតធ្វើឱ្យឆាវឆាវបង្ខំចិត្តដុតភ្លើងកំទេចសាកសពទាហានចោលតែម្តងចៀសវាងការឆ្លងរាលដាលកាន់តែខ្លាំង។

ហេតុនេះហើយសរុបសេចក្តីមកការចាញ់សង្គ្រាម ​មិនត្រឹមតែចាញ់យុទ្ធសាស្រ្ត ការអំនួតនោះទេ ​ការឈឺ និងស្លាប់ដោយសារមេរោគក៏ជាហេតុធ្វើឱ្យបាត់បង់ទាហានច្រើន ​ការអស់ទឹកចិត្ត  បាក់ទ័ពនេះហើយ  ក៏អាចជាមូលហេតុនៃការចាញ់សង្គ្រាមយ៉ាងអាម៉ាសទៀតផង។

ចុះប្រិយមិត្តដែលធ្លាប់បានអានសៀវភៅ និងរឿងសាមកុកយល់យ៉ាងណាដែរ?

84437986_2689947941042780_3315859883751899136_n