ក្នុងជីវិតនេះ គ្រប់គ្នាមានអារម្មណ៍ច្របូកច្របល់ និងវង្វេងផ្លូវ តែបើនៅពេលនេះមានមិត្តភក្តិល្អដែលសុខចិត្តធ្វើជាគោមដើម្បីបំភ្លឺផ្លូវអោយអ្នក នោះទើបអាចជួយអ្នកអោយដើរដល់ភាពជោគជ័យបានតាមបំណងប្រាថ្នា។ ហេតុផលនេះហើយទើបបានជាគេនិយាយថាមួយជីវិតនេះ អ្នកត្រូវរកអោយបានមិត្តភក្តិ៣នាក់នេះ ព្រោះពួកគេអាចធ្វើជាផ្កាយសំណាងសម្រាប់ជីវិតអ្នកបាន៖
១.មនុស្សតែងតែយល់ពីអ្នក៖ ចាប់ពីអាយុ ៤០ឆ្នាំទៅ មនុស្សគ្រប់រូបត្រូវទទួលបន្ទុកក្នុងជីវិត ជាពិសេសសម្ពាធជាច្រើនបានចូលមកដល់។ អ្វីដែលធ្វើឱ្យយើងមានអារម្មណ៍ស្រណុកចិត្តគឺនៅពេលដែលយើងមានមិត្តរួមព្រលឹងដែលយល់ចិត្តរបស់យើង និងអាចកំដរយើងនិយាយពីបញ្ហាជីវិតជាមួយគ្នា។
២.មនុស្សតែងតែរំលឹកយើង៖ ក្នុងជីវិតនេះ គ្រប់គ្នាមានអារម្មណ៍ច្របូកច្របល់ និងវង្វេងផ្លូវ បើនៅពេលនេះ មានអ្នកណាម្នាក់អាចដាស់តឿនយើងបាន នោះគឺគ្មានអ្វីប្រសើរជាងនេះទេ។ មនុស្សបែបនេះពេលយើងភ្លេចខ្លួនគេនឹងចាំរំលឹកយើងកុំឱ្យក្រអឺតក្រទម ហើយភ្លេចពីការលំបាកពីដំបូង ពេលដែលយើងសប្បាយចិត្ត គេនឹងរំលឹកយើងឱ្យប្រុងប្រយ័ត្ន និងឱ្យមានចិត្តសុទិដ្ឋិនិយម។
៣.តែងតែមានឆន្ទៈជួយយើង៖ មានប្រភេទមនុស្សផ្សេងៗគ្នារាប់មិនអស់នៅលើពិភពលោក ហើយមនុស្សជាច្រើនគិតអំពីអត្ថប្រយោជន៍នៅពេលបង្កើតទំនាក់ទំនង។ មនុស្សបែបនោះ នៅពេលដែលយើងជោគជ័យ នឹងនៅខាងយើង ចែករំលែកភាពជោគជ័យរបស់យើង។ ប៉ុន្តែពេលដំណើរជីវិតយើងលំបាក គេចង់ចាកចេញពីយើងភ្លាម ព្រោះគិតថាយើងអស់ប្រយោជន៍សម្រាប់គេ។ ប៉ុន្តែមានមនុស្សដែលពេលគេឃើញថាយើងជោគជ័យ គេមិនទាមទារ ឬ ចង់បានអ្វីពីយើងទេ តែពេលយើងលំបាក គេនឹងជួយយើងអស់ពីកម្លាំងកាយចិត្ត។ មនុស្សបែបនេះនឹងត្រៀមខ្លួនជាស្រេចដើម្បីជួយនៅពេលដែលអ្នកជំពប់ដួល ពួកគេគឺជាមនុស្សដែលមានតម្លៃបំផុតក្នុងការស្និទ្ធស្នាល និងធ្វើជាមិត្តជាមួយ។ ជីវិតនេះប្រៀបដូចជាផ្លូវដែលចង្អៀតទៅៗ ពីដំបូងមានមនុស្សនៅជាមួយយើងច្រើន តែចុងក្រោយមានមនុស្សមិនច្រើនទេ ដូច្នេះបើបានជួបមិត្តដែលល្អបែបនេះបានន័យថាអ្នកសំណាងខ្លាំងហើយ៕