សម្គាល់មើលបាន! មនុស្សអន់ចរិតតែងតែមានលក្ខណៈ ៤ ប្រភេទនេះ

មនុស្សដែលមានថាមពលអវិជ្ជមានមិនត្រឹមតែមិនចេះដាក់ខ្លួនជាមួយអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងមិនដឹងពីរបៀបផ្លាស់ប្តូរនិស្ស័យអាក្រក់របស់ពួកគេថែមទៀត។ ជានិច្ចកាលមនុស្សអស់នេះតែងតែចូលចិត្តមើលងាយអ្នកដទៃ គិតថាគេមិនដល់ខ្លួនជាដើម។ ដូច្នេះបើអ្នកស្គាល់នរណាម្នាក់ដែលមានលក្ខណៈដូចខាងក្រោមនេះគួរតែជៀសអោយឆ្ងាយ ហាមនៅជិត ព្រោះមនុស្សទាំងនេះអន់ចរិតបំផុត៖

Cover Copy Recovered

១.ពាក្យអវិជ្ជមាន៖ មនុស្សដែលពោរពេញដោយថាមពលអវិជ្ជមាន ច្រើនតែមានទំនោរទៅរកភាពអវិជ្ជមាន ពួកគេរស់នៅដោយគិតថាពិភពលោកនេះអាក្រក់។ ពួកគេតែងតែមិនសប្បាយចិត្ត និងភាពមិនពេញចិត្តចំពោះអ្វីដែលខ្លួនមាននោះទេ។ មនុស្សដែលមានថាមពលអវិជ្ជមានមិនត្រឹមតែមិនចេះដាក់ខ្លួនក្នុងស្ថានភាពរបស់អ្នកដទៃប៉ុណ្ណោះទេ ថែមទាំងគិតចេញតែរឿងមិនល្អរបស់អ្នកដទៃថែមទៀត។ វាជាការល្អបំផុតសម្រាប់យើងក្នុងការនៅឱ្យឆ្ងាយពីមនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបែបនេះ។

Overthinking

២.និយាយដើមអ្នកដទៃ៖ ការនិយាយពីក្រោយខ្នងអ្នកដទៃ ជាអាកប្បកិរិយារបស់មនុស្សអាក្រក់។ ពាក្យចចាមអារ៉ាមអាចបណ្តាលឱ្យមានការឈឺចាប់ដែលមិនអាចជួសជុលបាន។ នៅពេលដែលពាក្យចចាមអារ៉ាមចូលដល់ត្រចៀកភាគីពាក់ព័ន្ធ ពួកគេអាចនឹងឈ្លោះប្រកែកគ្នា ឬ វាយតប់គ្នា ដែលមិនផ្តល់ផលប្រយោជន៍ដល់អ្នកដទៃ ឬ ខ្លួនឯងនោះទេ។ ដូច្នេះកុំនិយាយអាក្រក់ដាក់អ្នកដទៃ ត្រូវមានចិត្តល្អចំពោះអ្នកដទៃ ហើយកសាងគុណធម៌សម្រាប់ខ្លួនឯង។ មនុស្សឆ្លាតតែងតែស្ងៀម មិនដែលបង្អួត ឬ បង្ហាញទេពកោសល្យរបស់ខ្លួនឡើយ។

9449574bfad762e4c5bd0c19ddba489d

៣.កុហក៖ បើបុគ្គលតែងនិយាយកុហកនោះ ចរិតរបស់បុគ្គលនេះទៅថ្ងៃអនាគតគឺមិនប្រសើរនោះទេ។ ប្រសិនបើមនុស្សម្នាក់តែងតែមានមុខពីរក្នុងពាក្យសម្ដី និងសកម្មភាព អាកប្បកិរិយារបស់មនុស្សនោះបង្ហាញថាបុគ្គលិកលក្ខណៈរបស់ពួកគេមិនស្មោះត្រង់នោះទេ។ មនុស្សប្រភេទនេះ ពួកគេពិតជាខ្វះការអត់ធ្មត់ខាងសីលធម៌ និងសតិសម្បជញ្ញៈ ហើយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

HateSpeech

៤.ពាក្យប្រមាថអ្នកដទៃ៖ ពាក្យល្អមួយនឹងធ្វើឱ្យបេះដូងមនុស្សកក់ក្តៅ ប៉ុន្តែពាក្យអាក្រក់មួយគឺគ្រប់គ្រាន់អាចសម្លាប់បេះដូងមនុស្សបាន ដូច្នេះមនុស្សដែលតែងតែប្រមាថមើលងាយអ្នកដទៃគឺជាមនុស្សដែលមានបានធ្ងន់មិនអាចស្រោចស្រង់បាននោះទេ។ មនុស្សបែបនេះ ឃើញអ្នកណាក៏គិតថាគេមិនដល់ខ្លួន រស់នៅលើកតម្កើងតែខ្លួនឯង ដូច្នេះយកល្អបើអ្នកស្គាល់មនុស្សប្រភេទនេះចូរឈប់រាប់អានជាមួយទៀតទៅ ជៀសវាងថ្ងៃណាមួយក្លាយជាជនរងគ្រោះម្នាក់ទៀតដោយមិនដឹងខ្លួន៕

All About Hate Definition Guide 1440x810