ការបង្ហាញពីការសន្សំរបស់អ្នកនឹងនាំឱ្យមានបញ្ហាដូចជាការខ្ចីលុយ ការកេងប្រយោជន៍ ការច្រណែន និងសូម្បីតែបាត់បង់ទំនាក់ទំនង។ យ៉ាងណាមិញ លុយអាចបំបែកបំបាក់មនោសញ្ចេតនាបានសូម្បីតែជាមួយបងប្អូនបង្កើត ដូច្នេះមនុស្សឆ្លាតគេមិនល្ងង់រៀបរាប់រឿង៤នេះអោយអ្នកដទៃដឹងទេទោះជិតស្និទ្ធប៉ុណ្ណាក៏ដោយ ព្រោះកាន់តែស្ងាត់ស្ងៀម ជីវិតនឹងកាន់តែប្រសើរឡើង៖
១.ទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក៖ មានមនុស្សជាច្រើនដែលពិតជាចូលចិត្តអួតអំពីការងាររបស់ពួកគេ ហើយថែមទាំងមានឆន្ទៈបង្ហាញអ្នកគ្រប់គ្នានូវប្រាក់ខែរបស់ពួកគេ។ ពួកគេធ្វើវាដើម្បីទទួលបានការសរសើរពីអ្នកដទៃ។ ប៉ុន្តែនៅក្នុងក្រុមហ៊ុនជាច្រើន ការលាតត្រដាងប្រាក់បៀវត្សរ៍របស់អ្នកទៅអ្នកដទៃ គឺជារឿងខុសច្បាប់ ព្រោះនឹងនាំឱ្យមានការច្រណែន និងការប្រៀបធៀបក្នុងចំណោមសមាជិកនៃក្រុមហ៊ុន។ លើសពីនេះ ប្រសិនបើអ្នកបង្អួតពីប្រាក់ខែខ្ពស់របស់អ្នក វានឹងធ្វើឱ្យមនុស្សជាច្រើនទៀតច្រណែននឹងអ្នក។ ប្រសិនបើប្រាក់ខែរបស់អ្នកទាប មនុស្សនឹងចំអកអ្នក និងរិះគន់អ្នក។ ដូច្នេះ យកល្អគួរតែរក្សាទុកជាការសម្ងាត់មិនថាអ្នករកបានប្រាក់ប៉ុន្មាន មិនថាប្រាក់ខែអ្នកខ្ពស់ ឬ ទាប មិនថាអ្នកត្រូវថ្នាក់លើពេញចិត្ត ឬ អត់។
២.ការសន្សំរបស់អ្នក៖ ការបង្ហាញពីការសន្សំរបស់អ្នកនឹងនាំឱ្យមានបញ្ហាដូចជាការខ្ចីលុយ ការច្រណែន និងសូម្បីតែបាត់បង់ទំនាក់ទំនង។ យ៉ាងណាមិញ លុយអាចបែងចែកមនុស្សទៅជាវណ្ណៈផ្សេងៗគ្នា ហើយវាពិបាកសម្រាប់មនុស្សដែលមានវណ្ណៈផ្សេងៗគ្នាក្នុងការមកជួបជុំគ្នា។ លុយធ្វើឱ្យមនុស្សមានទំនុកចិត្ត ប៉ុន្តែក៏ធ្វើឱ្យពួកគេមានបញ្ហាផងដែរ។ ដូច្នេះពេលមានលុយប៉ុន្មាន យកល្អកុំបញ្ចេញឱ្យអ្នកដទៃដឹងទោះជាមនុស្សក្បែរខ្លួនក៏ដោយ។
៣.នៅពេលអ្នកទទួលបានជំនួយពីអ្នកដទៃ៖ មនុស្សខ្លះចង់ជួយអ្នក ប៉ុន្តែមិនចូលចិត្តអោយអ្នកបង្ហាញជាសាធារណៈនោះទេ ព្រោះការពារការច្រណែនគ្នា។ ដូច្នេះអ្នកត្រូវរក្សាការជួយនេះជាសម្ងាត់ ដើម្បីជៀសវាងការច្រណែនពីអ្នកដទៃជាច្រើន។ ប្រសិនបើអ្នកទទួលបានការយកចិត្តទុកដាក់ និងការពេញចិត្តពីចៅហ្វាយរបស់អ្នក សូមកុំផ្សព្វផ្សាយជាសាធារណៈ ឬ ប្រាប់នរណាម្នាក់។ បើមិនដូច្នោះទេ មិត្តរួមការងាររបស់អ្នកប្រាកដជាច្រណែននឹងអ្នក ហើយប្រៀបធៀបអ្នកជាមួយពួកគេ។ ហេតុដូច្នេះហើយវាអាចធ្វើអោយចៅហ្វាយរបស់អ្នកលែង់ចង់នៅជិតអ្នកបន្តទៀត ព្រោះដើម្បីរក្សាភាពយុត្តិធម៌។
៤.នៅពេលដែលឪពុកម្តាយរបស់អ្នកស្រលាញ់អ្នកជាងគេ៖ ឪពុកម្តាយរបស់អ្នកអាចនឹងស្រឡាញ់អ្នកជាងបងប្អូនអ្នកឯទៀត។ ជាការពិតណាស់ ទោះបីជាពួកគេសុទ្ធតែជាកូនក៏ដោយ ក៏ឪពុកម្តាយនឹងមិនប្រព្រឹត្តចំពោះកូនផ្សេងទៀតដូចអ្នកដែរ ព្រោះតាមស្ថានភាពនីមួយៗ ឪពុកម្តាយមានវិធីចិញ្ចឹមកូនខុសៗគ្នា។ ដូច្នេះបើអ្នកជាកូនសំណព្វហើយ ចូរធ្វើចរិតធម្មតាកុំមានអំនួត កុំអោយបងប្អូនអ្នកច្រណែនអំពីក្តីស្រលាញ់របស់ឪពុកម្តាយអ្នក៕