មនុស្សយើងកើតមកមានអត្តចរិតខុសៗគ្នា មានមនុស្សខ្លះល្អ តែក៏មានមនុស្សខ្លះទៀតមានចរិតអាក្រក់ដែរ ហើយថែមទាំងអាចធ្វើរឿងថោកទាបដាក់អ្នកដទៃផងក៏មាន។ ដូច្នេះបើមិនចង់អោយជីវិតអ្នកធ្លាក់ចុះដោយសារតែប្រភេទមនុស្សបែបនេះទេ អ្នកគួរតែនៅអោយឆ្ងាយពួកគេ ជៀសវាងនាំទុក្ខដាក់ខ្លួន ព្រោះមនុស្ស៣ប្រភេទនេះគួរអោយខ្លាចជាងខ្មោចលងទៅទៀត៖
១.មនុស្សចង់ដណ្តើមកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ៖ ការរស់នៅក្នុងលោកនេះ ក្រៅពីរបាំងជីវិត និងសេចក្តីស្លាប់ ភាពលំបាកបំផុតគឺជាកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ។ ពេលជួបនឹងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិច្រើនតែពិបាកសម្រាប់មនុស្សជៀសវាងការល្បួង ពេលចិត្តលោភលន់កើតឡើង លាភសំណាងទាំងអស់នឹងរលាយបាត់ទៅ។ មនុស្សដែលតែងតែចូលចិត្តទាញយកកិត្តិនាម និងទ្រព្យសម្បត្តិតាមរយៈអំពើអាក្រក់ ទោះជាគេប្រែជាអ្នកមានប៉ុណ្ណាក៏ពិបាកនឹងរួចពីអំពើបាបរបស់ខ្លួនដែរ។
២.មនុស្សចូលចិត្តអួត៖ មនុស្សដែលចូលចិត្តអួតពីភាពឆ្លាតវៃរបស់ខ្លួនគឺជាប្រភេទមនុស្សដែលក្រអឺតក្រទម។ ពួកគេច្រើនតែប្រើភាសាផ្លែផ្កា មើលងាយមនុស្សដែលមានវណ្ណៈទាបជាងខ្លួន។ មនុស្សប្រភេទនេះតែងតែប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ នេះគឺជាវិធីតែមួយគត់ ដែលពួកគេអាចយកទៅប្រកួតប្រជែងជាមួយអ្នកដទៃ។ ត្រូវចាំថា មនុស្សម្នាក់និយាយបានល្អ ប៉ុន្តែបើគ្មានសកម្មភាពជាក់ស្តែងទេ វាគ្រាន់តែជាទ្រឹស្តីទទេគ្មានបានការអ្វីឡើយ។
៣.មនុស្សចរិតតួឯក៖ សម្រាប់មនុស្សប្រភេទនេះ អ្នកដទៃពិបាកផ្គាប់ចិត្តពួកគេណាស់ ព្រោះអោយប៉ុណ្ណាក៏មិនចេះស្កប់ស្កល់ដែរ។ មនុស្សបែបនេះតែងតែចង់អោយអ្នកដទៃធ្វើអ្វីតាមចិត្តរបស់ខ្លួនចង់បាន តែបើអ្នកដទៃមិនព្រមធ្វើតាមគេច្បាស់ជាខឹងគុំគួន សងសឹកដល់ថ្ងៃស្លាប់ ពោលគឺជាប្រភេទមនុស្សទើសចិត្តបន្តិចមិនបាន៕