ផ្ទះដែលពោរពេញទៅដោយរបស់៣យ៉ាងនេះ ធានាថានឹងធ្វើឲ្យគ្រួសារទាំងមូលមានជីវិតសំណាង និងសុខសាន្ត តកូនតចៅ។ ជាពិសេសបើមានកាន់តែច្រើន ទ្រព្យក៏នឹងកើន ចម្រុងចម្រើនដល់ចំណុចកំពូល! តោះបើចង់ដឹងថារបស់៣យ៉ាងនោះជាអ្វី ហើយសំខាន់កម្រិតណា តោះមកដឹងទាំងអស់គ្នា៖
១.ចានតែងតែពេញដោយអាហារ៖ អាហារគឺជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការដើម្បីរស់រានមានជីវិត។ សម្រាប់គ្រួសារទាំងអស់ក្នុងពិភពលោក ការមានអាហារគ្រប់គ្រាន់គឺជារឿងសំខាន់បំផុត។ ព្រឹទ្ធាចារ្យប្រាប់ក្រុមគ្រួសារឱ្យព្យាយាមរក្សាឆ្នាំង និងអាហារឱ្យបានគ្រប់គ្រាន់ បើឆ្នាំង និងចានតែងតែទទេ នោះគ្រួសារងាយនឹងមានភាពក្រីក្រ ទោះអ្នកមានលុយទទួលទានអាហារនៅខាងក្រៅក៏ដោយ ឆ្នាំងត្រូវមានអាហារជានិច្ច នោះលាភសំណាងក្នុងគ្រួសារនឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
២.ផ្ទះតែងតែពោរពេញទៅដោយពន្លឺ៖ យើងទាំងអស់គ្នាដឹងហើយថា ភាពងងឹតតែងតែមកនៅពេលយប់ ហើយប្រសិនបើផ្ទះមិនបើកភ្លើង វាពិតជាអាប់អួរខ្លាំងណាស់។ ដូច្នេះជារៀងរាល់ល្ងាច សមាជិកគ្រួសារត្រូវជួបជុំគ្នាធ្វើម្ហូប ញ៉ាំអាហារ និងបើកភ្លើងដើម្បីឱ្យមានបរិយាកាសកក់ក្ដៅ ហើយតែងតែមានពន្លឺនៅក្នុងផ្ទះ។ ផ្ទះដែលពោរពេញទៅដោយពន្លឺនឹងបណ្តេញរបស់មិនស្អាត ដេញសត្វសាហាវ និងធ្វើឲ្យគ្រួសារមានជីវិតសំណាង និងសុខសាន្ត។
៣.គ្រួសារតែងតែពេញដោយសមាជិក៖ ពេលថ្ងៃ យើងទាំងអស់គ្នាត្រូវទៅធ្វើការ ដូច្នេះនៅពេលល្ងាចត្រូវព្យាយាមនិយាយសួរគ្នាទៅវិញទៅមក។ មានមនុស្សជាច្រើនដែលធ្វើការពេញមួយថ្ងៃ ប៉ុន្តែជំនួសឱ្យការមកផ្ទះដើម្បីញ៉ាំអាហារជាមួយក្រុមគ្រួសារពួកគេចូលចិត្តជួបជុំជាមួយមិត្តភក្តិដើម្បីផឹកនិងច្រៀង។ ផ្ទះដែលគ្មានក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់មិនអាចហៅថាផ្ទះបានឡើយ។ តើអ្នកអាចសប្បាយចិត្តយ៉ាងដូចម្ដេច បើអ្នកក្រោកពីព្រលឹម ហើយត្រឡប់មកផ្ទះយប់ជ្រៅវិញ? យើងម្នាក់ៗត្រូវឱ្យតម្លៃគ្រួសារ ក្រោយពីធ្វើការគួរតែទៅផ្ទះដើម្បីជុំរុំជាមួយគ្រួសារ៕