កាន់តែមិននិយាយរឿង ៣ នេះ កាន់តែជៀសផុតពីការខឹងស្អប់ និងឈ្លោះប្រកែកគ្នា

មនុស្សវ័យកណ្តាលគួរតែរៀនកុំខ្វល់ច្រើនពេកពីអនាគត។ ជីវិតពោរពេញដោយរឿងជាច្រើន អ្នកមិនអាចបញ្ឈប់អ្វីដែលត្រូវកើតឡើង និងអ្វីដែលមិនគួរកើតឡើងនោះទេ។ ដូច្នេះអ្នកក៏ត្រូវចេះស្ងាត់ចំពោះរឿង៣យ៉ាងនេះផងដែរ ព្រោះវាអាចជួយអោយអ្នកឆ្លងផុតនូវការខឹងស្អប់គ្នា និងជម្លោះទៅវិញទៅមក៖

Cover Copy Recovered

១.ការអាក់អន់ចិត្ត៖ ក្នុងវ័យកណ្តាល ប្រសិនបើយើងប្រមូលការអាក់អន់ចិត្តច្រើនពេក វានឹងប្រែទៅជាសោកសៅ ហើយទីបំផុតវានឹងបំផ្លាញសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើង។ ការអត់ឱននឹងបង្កើតទំនាក់ទំនងល្អ ជួយឱ្យស្មារតីល្អ កាត់បន្ថយការថប់អារម្មណ៍ ដោយហេតុនេះអាចបញ្ចុះសម្ពាធឈាម និងធ្វើឱ្យសុខភាពប្រសើរឡើង ។ មនុស្សវ័យកណ្តាលគួរតែរៀនកុំខ្វល់ច្រើនពេកពីអនាគត ព្រោះជីវិតពោរពេញដោយរឿង អ្នកមិនអាចបញ្ឈប់អ្វីដែលត្រូវកើតឡើង និងអ្វីដែលមិនគួរកើតឡើងនោះទេ។

IMG_1573

២.ការទាស់សម្តី៖ ការឈ្លោះប្រកែកគ្នាកើតឡើងដោយធម្មជាតិ ហើយកាន់តែតានតឹង ភាពប្រេះឆានឹងកាន់តែធំ។ មិនថាអ្នកណាឈ្នះ ឬ ចាញ់ វាមិនអាចជួយអ្នកដោះស្រាយរាល់បញ្ហារបស់អ្នកបានឡើយ។ ពេលយើងចាស់ទៅមិនគួរឈ្លោះជាមួយអ្នកដទៃទេ ព្រោះវានាំតែបញ្ហាដល់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សវ័យកណ្តាលគួរចេះបន្ទាបខ្លួន មានឆន្ទៈក្នុងការផ្តល់កម្លាំងចិត្ត និងសម្រុះសម្រួល ទើបព្រលឹងបានស្ងប់សុខ។

IMG_1574

៣.ការត្អូញត្អែរ៖ ជាការពិតនៅក្នុងសង្គមបច្ចុប្បន្ន មនុស្សវ័យកណ្តាល និងក្មេងជំទង់បានជួបប្រទះនឹងការលំបាកជាច្រើន។ ជីវិតនេះមិនត្រឹមតែធ្វើឲ្យយើងចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយយើងឲ្យស្គាល់ខ្លួនឯងផងដែរ ដូចជាជួយយើងឱ្យយល់យ៉ាងច្បាស់ពីអ្វីដែលយើងត្រូវការ មិនថាយើងសប្បាយចិត្តឬអត់ និងជួយអោយយើងដឹងថាធ្វើជាមនុស្សត្រូវចេះដោះស្រាយបញ្ហាដោយខ្លួនឯង និងត្រូវមានទំនួលខុសត្រូវខ្ពស់៕

IMG_1572