លក្ខណៈ៣យ៉ាងដ៏ទាក់ទាញរបស់មនុស្សស្រី ដែលបុរសនឹងស្រលាញ់ពេញមួយជីវិត

ប្រហែលជាមនុស្សស្រីតែងតែគិតថាមនុស្សប្រុសស្រលាញ់រកតែនារីដែលមានរូបរាងស្អាត គំនិតនេះក៏មិនខុសដែរ តែទាស់ត្រង់ថាវាមិនមែនជាការពិតទាំងអស់នោះទេ។ ក្រៅតែពីរូបសម្បត្តិខាងក្រៅ មនុស្សប្រុសក៏មើលទៅលើលក្ខណៈសំខាន់៣យ៉ាងនេះដែរ ហើយបើនារីណាម្នាក់មានលក្ខណៈពិសេសនេះនឹងធ្វើអោយបុរសស្រលាញ់ពេញចិត្តអស់មួយជីវិត។ តោះបើចង់ដឹងថាចំណុចទាំងនេះជាអ្វី បានជាទាក់ទាញចិត្តមនុស្សប្រុសខ្លាំងម្ល៉េះ មកដឹងតាមរយៈអត្ថបទនេះទាំងអស់គ្នា៖

Cover Copy Recovered

១.មិនថាស្នេហារបស់អ្នកជ្រាលជ្រៅ និងងប់ងល់ប៉ុណ្ណានោះទេ អ្នកមិនត្រូវបាត់បង់ខ្លួនឯងឡើយ៖ បើអ្នកចង់ឱ្យមនុស្សប្រុសស្រលាញ់អ្នក អ្នកត្រូវស្រឡាញ់ខ្លួនឯងជាមុនសិន។ នេះត្រូវបានគេចាត់ទុកថាជាមូលដ្ឋាននៃសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ។ មនុស្សគ្រប់គ្នាយល់ពីគោលការណ៍នេះ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចធ្វើវាបាន។ បុរសទទួលស្គាល់ថាខ្លួនចូលចិត្តដេញតាមប្រភេទមនុស្សស្រីដែលយល់ពីតម្លៃខ្លួន។ ប៉ុន្តែបើនិយាយពីរឿងស្នេហាវិញ មនុស្សស្រីងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយជាប់ចិត្តពេក រហូតលែងគិតពីខ្លួនឯង។ ដូច្នេះ មិនថាអ្នកនៅជាមួយនរណាទេ មនុស្សស្រីមិនត្រូវភ្លេចស្រលាញ់ខ្លួនឡើយ។ លុះត្រាតែអ្នកស្រឡាញ់ខ្លួនឯង ទើបអ្នកអាចទទួលបានការគោរពពីបុរស។ ស្ត្រីមានប្រាជ្ញាមិនដែលដាក់សិទ្ធិសម្រេចចិត្តសុភមង្គលរបស់ខ្លួននៅក្នុងដៃអ្នកដទៃឡើយ។ អ្នកគឺជាបុគ្គលឯករាជ្យ ហើយនារីប្រភេទនេះតែងតែចាត់ទុកបុរសគ្រាន់តែជាដៃគូក្នុងដំណើរជីវិតរបស់ពួកគេ។

IMG_1561

២.នៅពេលអ្នកទាំងពីរនៅជាមួយគ្នា បង្កើតអារម្មណ៍សុខស្រួល៖ បុរសនិងស្ត្រីគឺជាមនុស្សខុសគ្នា ពួកគេទាំងពីរមានចរិតលក្ខណៈ ទម្លាប់ បុគ្គលិកលក្ខណៈ ចំណាប់អារម្មណ៍ និងសេចក្តីប្រាថ្នារៀងៗខ្លួន។ បុរសត្រូវបានគេចាត់ទុកថាមានចំណង់រួមភេទខ្លាំងជាង ដូច្នេះពួកគេតែងតែចង់ស្នើសុំទៅកាន់ដៃគូរបស់ខ្លួន។ ដូច្នេះអ្នកជាមនុស្សស្រីបើរៀបការរួច សូមព្យាយាមយល់ពីចិត្តរបស់មនុស្សប្រុសផង ធ្វើម៉េចវាធម្មជាតិបង្កើតមនុស្សប្រុសមកបែបនេះ អ្នកមានតែព្យាយាមសម្របខ្លួន និងបើកចំហរនិយាយគ្នាអោយបានច្បាស់លាស់។

IMG_1562

៣.អ្នកអាចនិយាយជាមួយគាត់ដោយថ្នមៗ ជាជាងធ្វើឱ្យមានការច្របូកច្របល់នៅពេលមានរឿងកើតឡើង៖ ភាពខុសគ្នានៃទម្លាប់ និងទស្សនៈរបស់មនុស្សពីរនាក់នឹងខុសគ្នា។ ព្រោះមិនថាមនុស្សពីរនាក់ស្និទ្ធស្នាលប៉ុណ្ណា ក៏ពួកគេនៅតែជាមនុស្សពីរនាក់ផ្សេងគ្នា ធំឡើងនៅក្នុងគ្រួសារផ្សេងគ្នា និងមានបទពិសោធន៍ផ្សេងគ្នា។ ក្នុងរឿងស្នេហា មនុស្សស្រីចូលចិត្តនិយាយថាសក្លាយជាខ្មៅ និយាយថាខ្មៅក្លាយជាស។ ពេលខ្លះស្ត្រីចូលចិត្តរករឿង ញិកញក់ និងងរច្រើន ដើម្បីតែទទួលបានអារម្មណ៍ស្រលាញ់ពីបុរសជាដៃគូ តែបើអ្នកឧស្សាហ៍ធ្វើបែបនេះវានឹងបំផ្លាញទំនាក់ទំនងរបស់អ្នកទៅវិញទេ។ បើចង់ឱ្យបុរសនឹកអ្នកជានិច្ច ស្ត្រីគួរមានចិត្តស្លូតបូត និងចិត្តស្រស់ស្រាយ ទាល់តែបែបនេះទើបបុរសចង់នៅជាមួយអ្នក៕

IMG_1563