មនុស្សស្រីសុខចិត្តនៅក្រមុំចាស់ក៏មិនព្រមរៀបការជាមួយបុរសមកពីគ្រួសារទាំង៤នេះដែរ

រឿងដ៏គួរឲ្យខ្លាចមួយរបស់ស្រ្តីគឺបានជួបដៃគូជីវិតដែលគ្មានទំនួលខុសត្រូវ គ្មានយោបល់ផ្ទាល់ខ្លួន មិនបែងចែករវាងត្រូវ និងខុស ហើយតែងតែស្តាប់តាមសម្តីឪពុកម្តាយរបស់ពួកគេ សូម្បីតែរៀបការមានគ្រួសារផ្ទាល់ខ្លួនរួចក៏ដោយ។ ហេតុផលនេះហើយដែលមនុស្សស្រីមួយចំនួនសុខចិត្តរស់នៅម្នាក់ឯងដល់ចាស់ក៏មិនផ្ញើខ្លួននឹងបុរសដែលមកពីគ្រួសារទាំង៤នេះ៖

Cover Copy Recovered

១.គ្រួសារមានកេរ្តិ៍ឈ្មោះអាក្រក់៖ នៅពេលជ្រើសរើសដៃគូជីវិត ក្មេងស្រីមិនគួរដាក់សារៈសំខាន់ខ្លាំងពេកលើសម្ភារៈនោះទេ ប៉ុន្តែគួរតែយកចិត្តទុកដាក់ចំពោះកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គ្រួសាររបស់បុគ្គលនោះ។ គ្រួសារដែលមានទំនៀមទម្លាប់ល្អនឹងចិញ្ចឹមកូនដែលមានគុណសម្បត្តិល្អ។ សមាជិកគ្រួសារនឹងរស់នៅដោយសុខដុមរមនា និងស្រឡាញ់គ្នាទៅវិញទៅមក។ ជាមួយនឹងគ្រួសារដែលមានកេរ្ដិ៍ឈ្មោះមិនល្អ ហើយត្រូវបានអ្នកដទៃនិយាយចចាមអារ៉ាម អ្នកគួរតែពិចារណាឲ្យបានល្អិតល្អន់។ បុរសដែលកើតក្នុងគ្រួសារនេះនឹងមានបុគ្គលិកលក្ខណៈអាក្រក់ ឬ គ្រួសារនោះគ្មានសុជីវធម៌ល្អដូចគេទូទៅ។

IMG_1483

២.គ្រួសារមានឪពុកម្តាយដែលជ្រៀតជ្រែកជាមួយកូនច្រើនពេក ហើយកូនមិនអាចសម្រេចចិត្តក្នុងជីវិតខ្លួនឯងបាន៖ រឿងដ៏គួរឲ្យខ្លាចមួយរបស់ស្រ្តីគឺ ដៃគូររបស់ពួកគេគ្មានយោបល់ មិនបែងចែករវាងត្រូវ និងខុស ហើយតែងតែស្តាប់ឪពុកម្តាយរបស់ពួកគេ។ ធម្មជាតិរបស់ឪពុកម្តាយគឺត្រូវមើលថែកូនតែបើគាត់ចេះដឹងក្នុងជីវិតកូនពេក កូននឹងបាត់បង់ភាពក្លាហាន។ ធម្មតាស្ត្រីម្នាក់រៀបការជាមួយបុរសម្នាក់នោះគឺគ្រាន់តែចង់ឱ្យបុរសដែលនាងរៀបការមានការទទួលខុសត្រូវ និងឯករាជ្យលើជីវិតខ្លួនឯង។ តែប្រសិនបើគ្រួសារមួយធ្វើអន្តរាគមន៍ច្រើនពេកក្នុងកិច្ចការរបស់កូនពួកគេ វានឹងពិបាកសម្រាប់ពួកគេក្នុងការសម្រេចចិត្តនាពេលអនាគត អាចនឹងធ្វើអោយកូនប្រសារទ្រាំរស់នៅជាមួយមិនបាន ព្រោះគាត់លូកដៃគ្រប់រឿងពេក នេះក៏ជាមូលហេតុមួយដែលនាំអោយកូនបែកបាក់គ្នាដែរ។

IMG_1481

៣.គ្រួសារឲ្យតម្លៃលើសម្ភារៈនិយម ហើយគ្រាន់តែចូលចិត្តបង្អួតមនុស្សដើម្បីភាពថ្លៃថ្នូរ៖ អ្នកដែលឲ្យតម្លៃទៅលើសម្ភារៈនិយម តែងតែចូលចិត្តអួតខ្លួន ហើយអ្នកនឹងដឹងភ្លាមៗប្រសិនបើអ្នកនិយាយជាមួយគ្រួសារបែបនេះ។ គ្រួសារដែលឱ្យតម្លៃលើសម្ភារៈ ច្រើនតែប្រើលុយ និងប្រាក់ចំណូលជាលក្ខណៈវិនិច្ឆ័យចម្បងដើម្បីវាស់វែងអ្វីៗទាំងអស់។ ការរៀបការជាមួយបុរសប្រភេទនេះនឹងធ្វើឱ្យមនុស្សស្រីហត់នឿយយូរៗទៅបង្កើតឱ្យថប់ដង្ហើមព្រោះជីវិតត្រូវរស់នៅដើម្បីផ្គាប់ភ្នែកញាតិ គ្មានសុភមង្គលពិត ល្អតែមើល មិនល្អស៊ី។

IMG_1482

៤.ឧស្សាហ៍ឈ្លោះប្រកែកគ្នារវាងសាច់ញាតិ និងបងប្អូនក្នុងគ្រួសារ៖ បុរសដែលធំឡើងក្នុងមជ្ឈដ្ឋានមាតាបិតាដែលមានក្តីស្រឡាញ់ និងកក់ក្តៅនឹងមានស្មារតីទទួលខុសត្រូវខ្ពស់ និងចេះស្រឡាញ់ស្ត្រីដែលជាភរិយា។ ផ្ទុយពីបុរសដែលធំឡើងក្នុងបរិយាកាសគ្រួសារដែលតែងតែឈ្លោះប្រកែកគ្នា នឹងក្លាយជាមនុស្សដែលឆេវឆាវ មិនចេះឱ្យតម្លៃប្រពន្ធ និងហឹង្សាថែមទៀតផង៕

IMG_1485