នៅក្នុងលោកនេះស្រីស្អាតមានច្រើនណាស់ តែអ្នកដែលមានចរិយាសម្បត្តិល្អ បែរជាមិនសូវជាមានទៅវិញ។ បើដើរតាមផ្លូវ ច្បាស់ជាឃើញស្រីស្អាតច្រើនណាស់ តែចំពោះនារីដែលអាចបញ្ចេញនូវចរិយាសម្បត្តិ និងភាពថ្លៃថ្នូរចេញពីមកខាងក្រៅបែរជាមានតិចទៅវិញ។ នារីដែលមានចរិយាសម្បត្តិរមែងតែធ្វើឱ្យគេមានការចាប់អារម្មណ៍ បើសិនដាក់នៅក្នុងចំណោមមនុស្សមួយក្រុមវិញ ក៏អាចឱ្យអ្នកចាប់អារម្មណ៍ដល់នាងមុនគេដែរ។
មនុស្សស្រីមានមុខដ៏ស្រស់ស្អាត សម្រាប់នៅក្នុងចិត្តមនុស្សប្រុស ច្បាស់ណាស់ពិតជាថែមពិន្ទុដល់នាងជាមិនខាន ប៉ុន្តែរូបសម្រស់គ្រាន់តែអាចទាក់ទាញមនុស្សប្រុសមួយគ្រាប៉ុណ្ណោះ ចង់ឱ្យមនុស្សប្រុសដាក់រូបអ្នកក្នុងចិត្តគេបានយូរ ទាល់តែមនុស្សស្រីត្រូវលើកកម្ពស់ចរិយាសម្បត្តិរបស់ខ្លួនជាមុនសិន នារីដែលមានចរិយាសម្បត្តិ សម្រាប់ក្នុងចិត្តរបស់មនុស្សប្រុស គឺប្រៀបបានដូចជា និមិត្តរូបក្នុងដួងចិត្តគេអ៊ីចឹង មនុស្សស្រីដែលមានមុខមាត់ស្អាតបាត នៅក្នុងចិត្តរបស់មនុស្សប្រុសគ្រាន់តែជា ស្រីស្អាតម្នាក់ប៉ុណ្ណោះ។
ប្រសិនបើអ្នកអាចមានទង្វើទាំង៨ដូចខាងក្រោមនេះ បញ្ជាក់ថាអ្នកពិតជាមានចរិយាសម្បត្តិសមសួន៖
១. ឥរិយាបថល្អ ពេលដើរមិនកោងខ្នង ការអង្គុយ និងឈរមានភាពសមសួន និយាយស្តីមានសុជីវធម៌។
២.ផ្ទៃមុខមានភាពភ្លឺថ្លាស្រស់ស្អាត នៅក្នុងវ័យបែបណាគួរតែមានមុខមាត់ឱ្យដូចនិងសមជាមួយនឹងវ័យរបស់ខ្លួនបែបនោះដែរ ស្បែកត្រូវចិញ្ចឹមប៉ប៉ន់បានល្អ ការតុបតែងមុខទៅតាមអាយុកាលរបស់ខ្លួន ។
៣. ស្លៀកពាក់សមរម្យ សាមញ្ញទូទៅ មានភាពថ្លៃថ្នូរ ចេះប្រើសម្លៀកបំពាក់ឱ្យសមគ្នា មិនអាចស្លៀកពាក់តាមតែចិត្តនោះឡើយ រឹតតែមិនអាចស្លៀកសម្លៀកបំពាក់ដែលមិនត្រូវនឹងអាយុរបស់ខ្លួនដែរ។
៤. សម្លៀកបំពាក់គឺជាសិល្បៈមួយ អាចប្រើប្រាស់ដើម្បីបិទបាំងនូវភាពខ្វះខាតរបស់ខ្លួនបាន។ ឧទាហរណ៍ថា "ជើងមិនស្អាត អាចពាក់ខោជើងវែងរាងរលុងបន្តិចបាន តែកុំពាក់រឹបរាងឱ្យសោះ"។
៥. រាល់ថ្ងៃត្រូវរៀបចំសក់ក្បាលឱ្យបានរៀបរយ មិនស៊ុបទ្រុប ប្រសិនបើសក់ខ្លីត្រូវកាត់ជាប្រចាំ ទើបមិនអាចឱ្យសក់ក្បាលរបស់យើងលេចចេញម៉ូតសក់២ប្រភេទខុសគ្នា។
៦. មិនត្រឹមតែប្រុងប្រយ័ត្នក្នុងការថែរក្សាស្បែកមុខនោះទេ ត្រូវចាប់អារម្មណ៍ក្នុងការថែរក្សា បបូរមាត់ ផ្នែកដៃ និងជើងរបស់ខ្លួនទៀតផង ធ្វើយ៉ាងណារក្សាភាពភ្លឺរលោងរបស់ស្បែកមុខ កុំឱ្យបបូរមាត់ប្រេះស្ងួត ដៃជើងត្រូវមានសំណើម។
៧. ចាប់អារម្មណ៍ពីសុខភាព និងការហាត់Yoga ហាត់ប្រាណតែរូបកាយមែន តែធ្វើយ៉ាងណារក្សារូបរាងឱ្យបានថេរ កុំសម្រកទម្ងន់ហួសហេតុពេក ធ្វើយ៉ាងណាឱ្យសក្តិសមជាមួយកម្ពស់ និងគីឡូរបស់យើងទៅបានហើយ។
៨. ប្រុងប្រយ័ត្នចំពោះរឿងអលង្កា កុំពាក់មាសពេជ្រសម្ញែកគេ គ្រឿងអលង្កាដែលពាក់ត្រូវមើលថាមានលក្ខណៈថ្លៃថ្នូរ កុំដល់ថ្នាក់ពាក់ចិញ្ចៀមគ្រប់ម្រាមដៃឱ្យសោះ ជាទូទៅការពាក់គ្រឿងអលង្កាមិនអាចលើសពី៣មុខឡើយ ទើបមើលទៅមានភាពថ្លៃថ្នូរសមសួន៕
ប្រែសម្រួលដោយ ៖ Mythical Bird / ក្នុងស្រុក