មិនបាច់ឆ្ងល់ទេថា ហេតុអ្វីអ្នកខ្លះ រកបានច្រើនដែរ តែនៅតែក្រ ជីវិតមិនរីកចម្រើនសោះ មូលហេតុព្រោះតែគេតែងតែមើលស្រាល មិនឱ្យតម្លៃលើរឿងទាំង ៣ យ៉ាងនេះ។
១. ចាត់ទុកលុយដូចជាសំរាម ៖ ដោយរស់នៅក្នុងគ្រួសារដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកតាំងពីកុមារភាព ពេលចេញចូលសង្គមត្រូវរៀនតស៊ូ និងងាយធ្លាក់ចូលក្នុងអន្ទាក់សង្គមណាស់។ ពួកគេងាយក្លាយជាមនុស្សឈ្លក់វង្វេង ធ្វើតាមចំណង់របស់ពួកគេដោយចំណាយប្រាក់យ៉ាងខ្ជះខ្ជាយ សូម្បីតែផ្លូវមិនល្អ រឿងថោកទាបក៏ហ៊ានធ្វើដែរ។ ឯអ្នកក្រជាច្រើនពេលមានលុយតិច គិតតែពីអនាគត ពេលនេះចាប់ផ្តើមចាយយ៉ាងខ្ជះខ្ជាយ ទិញរបស់របរប្រើប្រាស់គ្រប់បែបយ៉ាង ពេលត្រូវការលុយ រកហោប៉ៅទទេ។ មនុស្សដែលចាយលុយដោយមិនស្ទាក់ស្ទើរ និងមិនស្គាល់តម្លៃនៃលុយ នឹងមិនរួចផុតពីភាពក្រីក្រក្នុងជីវិតនោះឡើយ។
២. មើលងាយ មិនឱ្យតម្លៃពេលវេលា ៖ មនុស្សជាច្រើនមានចិត្តទូលាយក្នុងការចំណាយពេលវេលា ហើយមិនខ្វល់ពីតម្លៃនៃពេលវេលាឡើយ។ ខណៈពេលដែលអ្នកផ្សេងទៀតប្រើរាល់ពេលបន្តិចដើម្បីសិក្សា និងពង្រឹងខ្លួនឯង ពួកគេតែងតែចំណាយពេលនោះដើម្បីញ៉ាំ និងរីករាយ។ យើងអាចមើលឃើញយ៉ាងច្បាស់ថា អ្នកដែលសិក្សាខ្លាំង មានមហិច្ឆតា ដឹងថាពេលវេលាមានតម្លៃ នឹងមានការអប់រំខ្ពស់ និងអនាគតភ្លឺស្វាងនៃអាជីពការងារ។ សម្រាប់អ្នកដែលខ្ជិលច្រអូស មិនធ្វើអ្វីសោះ និងគ្មានកម្លាំងចិត្តក្នុងការសាកល្បង ពួកគេគ្រាន់តែរង់ចាំរហូតដល់ទឹកដល់ច្រមុះទើបខំស្រវេរស្រវា ចុងបញ្ចប់នៃជីវិត ទើបពួកគេដឹងថាពួកគេមិនអាចធ្វើអ្វីបានទាំងអស់។ មនុស្សដែលចេះប្រើប្រាស់ និងឱ្យតម្លៃពេលវេលា នឹងដឹងពីរបៀបបង្កើនសមត្ថភាពជាបន្តបន្ទាប់ ហើយមានឱកាសជាច្រើនក្នុងការផ្លាស់ប្តូរខ្លួនឯងនៅកន្លែងធ្វើការ។
៣. ចេះតែខ្ចីលុយមិត្តភក្តិ ៖ មានមនុស្សមួយចំនួនតែងតែខ្ចីលុយមិត្តភ័ក្តិ និងមនុស្សជុំវិញខ្លួន ដែលដំបូងឡើយវាអាចមានចំនួនតិចតួច ប៉ុន្តែប្រសិនបើទម្លាប់នេះរក្សាក្នុងរយៈពេលយូរ នោះចំនួនលុយនោះក៏អាចកាន់តែធំទៅៗដែរ។ មានលទ្ធភាពដែលអ្នកនឹងមិនអាចរកលុយដ៏ច្រើននោះមកវិញទេ។ ការខ្ចីលុយគេហើយមិនសង នឹងធ្វើឱ្យអ្នកក្បែរខ្លួនបាត់បង់ទំនុកចិត្តមកលើអ្នក លែងជឿជាក់ ក៏ជាហេតុបណ្តាលឱ្យទំនាក់ទំនងរវាងអ្នកទាំងពីរមិនល្អដូចពីមុនឡើយ៕