មនុស្សជាច្រើនបានយកការចូលចិត្ត និងក្តីស្រលាញ់ដាក់ជាសញ្ញាស្មើ ពេលដែលអ្នកយល់ពី “ក្តីស្រលាញ់” ហើយនោះ អ្នកនឹងដឹងថា ការចូលចិត្ត និងក្តីស្រលាញ់ គឺមិនដូចគ្នាទេ។ ការចូលចិត្តគឺអាចបណ្តាលមកពី រូបសម្រស់ ការតុបតែង អត្តចរិតល្អជាដើម។ ចំណែកឯក្តីស្រលាញ់វិញ ទោះជានៅលើខ្លួនគេមានចំណុចខ្វះខាតច្រើនប៉ុនណាក៏ដោយ តែនៅតែចង់រួមរស់នៅជាមួយគេ ។
យើងគួរតែបែងចែកការចូលចិត្ត និងក្តីស្រលាញ់ឱ្យបានច្បាស់លាស់ ពីព្រោះការចូលចិត្តអាចផ្តល់ទៅឱ្យមនុស្សជាច្រើន តែក្តីស្រលាញ់អាចផ្តល់ឱ្យមនុស្សតែម្នាក់ប៉ុណ្ណោះ។ ២០ឃ្លាខាងក្រោមនេះ នឹងនាំឱ្យអ្នកយល់កាន់តែច្បាស់ពីភាពខុសគ្នារវាង ការចូលចិត្ត និងក្តីស្រលាញ់។
១. ការចូលចិត្ត គឺរំពឹងចង់បានរបស់ល្អមកចែករំលែកជាមួយគ្នា ឯក្តីស្រលាញ់សុខចិត្តទទួលរ៉ាប់រងជាមួយគ្នាទោះល្អទោះអាក្រក់។
២. ការចូលចិត្តគឺ “ ចង់នៅកៀកកើយ” ឯក្តីស្រលាញ់គឺ “ មិនឃ្លាតពីគ្នា”។
៣. ការចូលចិត្តគឺគេចង់ដោះសម្លៀកបំពាក់របស់អ្នក ឯក្តីស្រលាញ់គឺពេលអ្នកជួបបញ្ហាគេនឹងចេញមុខដោះស្រាយជាមួយអ្នក។
៤. ការចូលចិត្ត គឺពេលសប្បាយចិត្តទើបនៅជាមួយអ្នក ឯក្តីស្រលាញ់មិនថាសប្បាយចិត្ត ឬពិបាកចិត្តក៏នៅជាមួយដែរ។
៥. ការចូលចិត្តគឺ ប្រៀបដូចជាឃើញផ្កា១ទងស្អាតក៏កាច់យកមកហិត តែក្តីស្រលាញ់វិញគឺស្រោចទឹកថែទាំរាល់ថ្ងៃ។
៦.ការចូលចិត្ត គឺប្រៀបដូចជាទឹកអូរ គយគន់តែភាពល្អរបស់អ្នក ក្តីស្រលាញ់គឺប្រៀបដូជាមហាសមុទ្រ ទទួលយកអ្វីៗគ្រប់យ៉ាងរបស់អ្នកបានទាំងអស់។
៧. ការស្រលាញ់គឺខូចហើយផ្លាស់ថ្មី ឯក្តីស្រលាញ់គឺខូចហើយយកទៅជួសជុល។
៨. ការចូលចិត្តគឺគ្រាន់តែមានចិត្តមួយភ្លែត ឯក្តីស្រលាញ់គឺនឹកនាមិនឈប់។
៩. ការចូលចិត្តគឺបន្លំបំពានលើអ្នក ឯក្តីស្រលាញ់គឺគោរពអ្នក។
១០. ការចូលចិត្តគឺខ្វល់តែអារម្មណ៍ខ្លួនឯង តែការក្តីស្រលាញ់គឺខ្វល់ពីអារម្មណ៍អ្នកម្ខាងទៀត។
១១. ការចូលចិត្តគឺទាមទារមិនឈប់ ឯក្តីស្រលាញ់គឺស្តាប់តាមអ្នក ខ្លាចអ្នកបាត់បង់។
១២. ការចូលចិត្តគឺគ្រាន់តែមានអារម្មណ៍តែដំបូង ឯក្តីស្រលាញ់គឺនិយាយពីទំនួលខុសត្រូវនៃការប្តេជ្ញាចិត្ត។
១៣. ការចូលចិត្តព្រោះតែមានវត្តមានរបស់គេ ឯក្តីស្រលាញ់ខ្លាចអ្នកចាកចេញទៅបាត់។
១៤. ការចូលចិត្តគឺជាអារម្មណ៍ម្យ៉ាង ឯក្តីស្រលាញ់គឺជាមនោសញ្ចេតនាដែលដក់ជាប់ក្នុងចិត្ត។
១៥. ការចូលចិត្តអាចបញ្ឈប់បាន តែក្តីស្រលាញ់មិនអាចបញ្ឈប់បានឡើយ។
១៦. ការចូលចិត្តមិនប្រាកដថាស្រលាញ់អ្នក តែក្តីស្រលាញ់គឺប្រាកដជាចូលចិត្តអ្នក។
១៧. ការចូលចិត្តគឺចង់តែឈ្នះលើអ្នក ឯក្តីស្រលាញ់គឺសុខចិត្តចុះចាញ់។
១៨. ការចូលចិត្តគឺគ្រាន់តែយល់ថានៅជាមួយអ្នកដំបូងមានសប្បាយចិត្ត ឯក្តីស្រលាញ់គឺស្រលាញ់យូរប៉ុនណាក៏មិននឿយណាយដែរ។
១៩. ការចូលចិត្តមិនខ្វល់ពីអ្វីទាំងអស់ ធ្វើយ៉ាងណាយកអ្នកឱ្យបាន ឯក្តីស្រលាញ់វិញ ទោះជាអ្នកនៅជាមួយអ្នកណាក៏បានដែរ ឱ្យតែអ្នកមានសុភមង្គល។
២០. ការចូលចិត្តធ្វើតាមអារម្មណ៍ ឯក្តីស្រលាញ់វិញមានពាក្យ អរុណសួស្តី! រាត្រីសួស្តី! មកកាន់អ្នករាប់មិនអស់។
ការចូលចិត្តបង្ហាញតែចំពោះមុខប៉ុណ្ណោះ ឯក្តីស្រលាញ់វិញគឺមាននៅក្នុងជម្រៅចិត្តដ៏ជ្រៅ ។ មើលចប់ឃ្លាខាងលើនេះហើយ អ្នកអាចយល់បានទេថា តើការចូលចិត្ត និងក្តីស្រលាញ់ខុសគ្នាត្រង់ណា?
https://www.goody25.com/ ប្រែសម្រួល ៖ Mythical Team