យើងតែងតែគិតថាផ្លែឈើគឺ ល្អចំពោះស្បែក ធ្វើឲ្យស្បែកកាន់តែស្អាត។ យ៉ាងណាវាជាការយល់ឃើញខុស ព្រោះផ្លែឈើមួយចំនួនប្រសិនទទួលទានក្នុងបរិមាណច្រើន វាមានតែធ្វើឲ្យស្បែកឆាប់ខូចទៅវិញទេ៖
៤) ផ្លែស្វាយ
ស្វាយក៏ជះឥទ្ធិពលអវិជ្ជមានដល់ស្បែកផងដែរ ប្រសិនជាយើងទទួលទានវាច្រើន ជាពិសេសបន្ទាប់ពីទទួលទានអាហាររួច។ ដោយសារតែផ្លែស្វាយងាយនឹងប្រតិកម្មជាមួយគ្រឿងទេសក្នុងអាហារ បណ្តាលឲ្យរាងកាយឡើងក្តៅ ក្រហាយ ងាយនឹងកើតមុនលើស្បែក។
៣) ទុរេន
ផ្លែទុរេនងាយនឹងបង្កើនកម្តៅក្នុងរាងកាយព្រោះវាមានផ្ទុកជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ ហើយក៏ងាយបង្កឲ្យក្តៅក្នុងមាត់ កើតមុនលើមុខ។
ការទទួលទានវាច្រើន និងញឹកញាប់ពេក ក៏អាចធ្វើឲ្យសភាពស្បែកប្រែទៅជាពណ៌លឿង ពន្លឿនល្បឿនការបាត់បង់ខូឡាជែន និងបង្កើនភាពជ្រីវជ្រួញលើស្បែក។
២) ឪឡឹក
ដ្បិតបើ Nitric Oxide ក្នុងផ្លែឪឡឹក អាចជួយឲ្យរាងកាយបន្ធូរអារម្មណ៍ ធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល តែសារធាតុនេះបើជ្រាបមកក្នុងរាងកាយច្រើនពេក វាក៏នឹងប៉ះពាល់មកដល់ស្បែកទៅវិញ ជាពិសេសចំពោះស្រ្តី។
វាក៏មានជាតិស្ករច្រើនដែរ ដោយវាធ្វើឲ្យប៉ះពាល់ដល់ជាលិកាស្បែក ធ្វើឲ្យស្បែកចាស់ទៅតាមអាយុ។ ជាងនេះកំឡុងពេលមករដូវ អ្នកមិនគួរទទួលទានវាទេ ព្រោះធ្វើឲ្យរាំងស្ទះដល់ដំណើរការបញ្ចេញជាតិពុលនៃស្បូន ធ្វើឲ្យឈឺពោះ និងស្បែកស្រអាប់។
១) មង្ឃុត
ផ្លែមង្ឃុត នៅពេលទទួលទានច្រើន គឺងាយនឹងបណ្តាលឲ្យមនុស្សមួយចំនួនអាឡែស៊ីកម្រិតស្រាល ដូចជាឡើងកន្ទួលក្រហម ហើម រមាស់លើស្បែក។ ជាពិសេសពេលមករដូវ មិនគួរទទួលទានវាទេ គឺងាយនឹងប៉ះពាល់ដល់ស្បែក ជាហេតុនាំឲ្យស្បែកឡើងស្រអាប់ ងងឹត យូរៗទៅអ្នកនឹងប្រែជាចាស់ជាងវ័យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក