ត្រកួនជាបន្លែម្យ៉ាងដែលគេអាចច្នៃទៅជាម្ហូបមានឱជារសជាច្រើនមុខ ហើយក៏ជាអាហារដែលបងប្អូនយើងនិយមទទួលទាន។ យ៉ាងណាក៏មិនប្រាកដថាត្រកួននៅលើទីផ្សារទាំងអស់ សុទ្ធតែជារបស់ធម្មជាតិ គ្មានជាតិគីមី ឬមិនឆ្លងកាត់ការបាញ់ថ្នាំទាំងអស់នោះដែរ។
នៅក្នុងអត្ថបទនេះ Knongsrok សុំបង្ហាញពីវិធីកត់សម្គាល់ ៣ យ៉ាងដែលអ្នកគួរតែដឹង មុនទទួលទានត្រកួន៖
៣) មើលតាមរូបរាង
ប្រភេទត្រកួនដែលឆ្លងកាត់ការបាញ់ថ្នាំគីមី គឺវាឆាប់ស្រស់ ហើយក៏ឆាប់ខូចទៅវិញដែរ។ ប្រភេទរូបរាងរបស់វា គឺមើលទៅធំ ជាងប្រភេទដើមធម្មតា តែងាយក្រៀម។ ជាងនេះបើទិញយកមកទុកតែប៉ុន្មានម៉ោង នោះស្លឹករបស់វានឹងប្រែពីពណ៌បៃតង ទៅជាពណ៌លឿង ហើយជួនខ្លះក៏រលួយ ដែលអ្នកមិនគួរយកមកទទួលទានឡើយ។
២) មើលពណ៌
នៅពេលទៅទិញត្រកួន សូមអ្នកកុំជ្រើសរើសយកត្រកួនដែលមានស្លឹកបៃតងងងឹត ផ្ទុយទៅវិញត្រូវជ្រើសយកប្រភេទស្លឹកពណ៌បៃតងខ្ចី។
ដោយសារតែប្រភេទស្លឹកបៃតងចាស់ ឬងងឹត នោះទំនងមកពីវាស្រូបយកលោហធាតុច្រើនពេក រួមទាំងសំណ ឬជាតិពុលដែលហូរចេញពីតំបន់ណាមួយ ឆ្លងកាត់មកតំបន់ទឹកដែលត្រកួននោះដុះចេញមក។ ជាងនេះ នៅពេលយកវាមកលាងសម្អាត គឺយើងសង្កេតឃើញទឹកបែកពពុះច្រើនខុសពីធម្មតា។
៣) កត់សម្គាល់តាមរសជាតិ
ត្រកួនធម្មជាតិ នឹងមានឱជារសធម្មតា ខុសពីត្រកួនដែលត្រូវបានបំពុលដោយសារធាតុគីមី វានឹងមានរសជាតិរាងចត់ ល្វីង ហើយពេលចម្អិន ក៏វារាងប្រើពេលយូរដែរ។ ជាងនេះពេលយកវាទៅស្ងោរ ឬត្រាំក្នុងទឹកក្តៅ អ្នកនឹងឃើញទឹកនោះឡើងទៅជាពណ៌ខ្មៅ ឬបៃតងងងឹត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក