ខាងក្រោមនេះគឺជាមនុស្ស៣ប្រភេទគ្រោះថ្នាក់បំផុត ដែលអ្នកគួរតែនៅអោយឆ្ងាយ ឬ ប្រយ័ត្នប្រយែងចំពោះពួកគេចាប់តាំងពីពេលនេះតទៅ។ បើមិនដូច្នោះទេ អ្នកប្រាកដជាមានបញ្ហាមិនចេះចប់ឡើយ ម្យ៉ាងទៀត ពួកគេក៏អាចធ្វើអោយអ្នកខាតប្រយោជន៍ផងដែរ បើអ្នកនៅតែរាប់អានពួកគេ។
១.ប្រភេទមនុស្សដែលនិយាយដើមគេ៖ មនុស្សដែលចូលចិត្តនិយាយដើមគេនឹងមិនខករាល់ឱកាសដើម្បីនិយាយដើម។ ពួកគេដូចជាអ្នកស៊ើបការណ៍ តែងតែចង់ដឹងចង់ឃើញពីភាពឯកជនរបស់អ្នកដទៃ និងផ្សព្វផ្សាយរឿងទាំងនេះ។ សូមប្រយ័ត្នពេលជួបមនុស្សបែបនេះ ព្រោះមិនថាអ្នកធ្វើអ្វី មិនថាអ្នកមាន ឬ ក្រ អ្នកនឹងជួបមនុស្សដែលចូលចិត្តនិយាយដើមគេ។ ពួកគេពិតជាចូលចិត្តធ្វើការវិនិច្ឆ័យអំពីអ្នកដទៃ។ ពួកគេនឹងសួររកព័ត៌មានផ្ទាល់ខ្លួន លុយ និងគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចែករំលែករឿងទាំងនេះដោយស្មោះត្រង់ អ្នកប្រាកដជាជួបនឹងគ្រោះមហន្តរាយ។
២.មនុស្សសម្លឹងឃើញប្រយោជន៍៖ ជាមួយសាច់ញាតិ និងមិត្តភ័ក្ដិ យកល្អកុំមានការពាក់ព័ន្ធខាងសេដ្ឋកិច្ចខ្លាំងពេក ជាពិសេសរឿងលុយកាក់កុំបណ្តោយអោយសោះ។ បើអាចកុំយករឿងណាដែលអាចអោយគេទាញប្រយោជន៍បានទៅនិយាយជាសាធារណៈ ព្រោះអ្នកខ្លះមុខយើងធ្វើពុតជាល្អណាស់ តែក្រោយខ្នងសម្លឹងឃើញតែពីប្រយោជន៍ដែលគេអាចកេងចំណេញពីយើង។
៣.មនុស្សគ្មានហេតុផល៖ មនុស្សខ្លះនិយាយគ្នាធម្មតាក៏អាចកើតជារឿងបានដែរ ព្រោះតែការគិតអវិជ្ជមានពេក ជាពិសេសថាអោយគេបាន តែហ៊ានតែគេថាអោយវិញដឹងតែពីឈ្លោះយកតែម្តង មិនចេះទទួលខុស គិតថាខ្លួនធ្វើអ្វី និយាយអ្វីក៏ត្រូវ គិតតែពីអារម្មណ៍ខ្លួនឯង។ មនុស្សបែបនេះរាប់អានមិនចំណេញទេ មានតែខាតព្រោះខាតពេលដែលត្រូវមកសុំាញុំាជាមួយនឹងការនិយាយស្តីគ្មានក្បាលកន្ទុយរបស់គេ៕