“កុំ” ទាំង ៥ ត្រូវចងចាំឱ្យបានច្បាស់ ដើម្បីកុំឱ្យជីវិតនេះ ត្រូវជួបរឿងខាតបង់ច្រើនពេក

មិនថាអ្នកឈានដល់វ័យណា អាយុប៉ុនណានោះទេ អ្នកត្រូវចាំរឿងទាំង ៥ នេះទុក ដើម្បីកុំឱ្យជីវិតជួបរឿងខាតបង់ នាំឱ្យលិចលង់ ក្លាយជាជីវិតដែលអត់ប្រយោជន៍ឱ្យសោះ។

Cover Copy

១. កុំរង់ចាំ ៖ ជីវិតឆ្លងកាត់ក្នុងមួយប៉ព្រិចភ្នែក។ ត្រឹមតែមួយប៉ព្រិចភ្នែក ភាពក្មេងវ័យក័ត្រូវកន្លងផុតទៅយ៉ាងឆាប់រហ័ស អ្វីៗបានផ្លាស់ប្តូរដោយនឹកស្មានមិនដល់។ យើង​មាន​កិច្ចការ​ច្រើន​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ជីវិតនេះវា​ខ្លី​ពេកហើយ។ បើ​យើង​ចង់​សប្បាយ​ពេល​នៅ​ក្មេង យើង​ត្រូវ​រង់ចាំ​រហូត​ដល់​យើង​រក​លុយបានច្រើនសិន។ បើ​យើង​ចង់​តបស្នង​សងគុណ​ឪពុកម្តាយ​ យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ជោគជ័យ​។ បើយើងចង់រស់នៅលំហែរកាយ យើងត្រូវរង់ចាំរហូតដល់កូនធំឡើងដល់អាយុចូលនិវត្តន៍ និងមានប្រាក់សន្សំ... នៅទីបំផុតយើងត្រូវរង់ចាំរហូតដល់ពិធីសូត្រមន្តលាខ្លួនឯង ហើយចាកចេញពីជីវិតនេះ។ ដូច្នេះជំនួសឱ្យការស្ដាយស្រណោះអតីតកាល ហើយទន្ទឹងរង់ចាំអនាគត ចូររស់នៅបច្ចុប្បន្នឱ្យបានពេញលេញ។ អ្វីដែលគួរធ្វើ ធ្វើវាឱ្យហើយទៅ ចំណាយពេលវេលាជាមួយក្រុមគ្រួសារ ឪពុកម្ដាយឱ្យបានច្រើន ធ្វើអ្វីដើម្បីខ្លួនឯង រៀនបំពេញបំណងខ្លួនឯងខ្លះទៅ ទឹកហូរ ពពករសាត់ អ្វីៗដែលកើតឡើងក្នុងជីវិត គឺអាស្រ័យលើអ្នកជាអ្នកសម្រេច។

5456cf407d23959214f6874e1275979f

២. កុំធ្វើរឿងដែលគ្មានន័យ ៖ ជីវិត​មាន​ភាព​ស្មុគស្មាញ មាន​រឿង​ជា​ច្រើន​កើត​ឡើង​ដែល​ធ្វើ​ឱ្យ​យើងខកចិត្តខ្លាំង។ ប៉ុន្តែការពិតគឺអំណាចរបស់មនុស្សមិនអាចគ្រប់គ្រងមហាសមុទ្របានទេ។ រឿងគ្មានន័យ មិនគួរខ្វល់ខ្វាយពេកទេ។ រៀនរស់នៅក្នុងភាពសុខដុមជាមួយធម្មជាតិ​ ទទួលយកច្បាប់នៃធម្មជាតិ។ ចំពោះរឿងដែលមិនអាចគ្រប់គ្រងបាន យកល្អគួរតែទុកវាចោលទៅ។ ការ​ព្យាយាម​ខ្លាំង​ពេក​នឹង​ធ្វើ​ឱ្យ​អ្នក​កាន់តែស្ដាយក្រោយទៅវិញទេ។

៣. កុំចង់ផ្លាស់ប្ដូរអ្នកដទៃ ៖ កុំ​គិត​ពី​ការ​ផ្លាស់​ប្តូរ​អ្នក​ដទៃ ត្រូវ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​ខ្លួន​ឯង​ជា​មុន​សិន។ ជីវិតរបស់អ្នកគឺ ១០% តើមានអ្វីកើតឡើងចំពោះអ្នក និង ៩០% ពីរបៀបដែលអ្នកប្រតិកម្មចំពោះវា។ កុំព្យាយាមផ្លាស់ប្តូរអ្វីដែលអ្នកមិនអាចគ្រប់គ្រងបាន។ បើកចិត្តឱ្យទូលាយ កុំដាក់បន្ទុកលើខ្លួនឯង ញញឹមឱ្យច្រើន ហើយការអាក់អន់ចិត្តរបស់អ្នកនឹងថយចុះបន្តិចម្តងៗ។

0f8aa735c187d06d9576754467964307

៤. កុំប្រកាន់ខ្ជាប់ ឱបក្រសោបមិនព្រមលែងដៃ ៖ ក្នុង​ជីវិត​នេះ មាន​រឿង​ដែល​បង្ហាញ​មុខ​អ្នក​រាល់​គ្នា ប៉ុន្តែ​មិន​មែន​បែប​នោះ​ទេ។ នៅពេលនោះ វាជាការប្រសើរក្នុងការបិទភ្នែកម្ខាង ហើយបើកម្ខាងទៀត ជាជាងព្យាយាមមើលដោយភ្នែកទាំងពីរ។ អ្នក​ប្រាជ្ញ​នឹង​មិន​គណនា​ច្រើន​ពេកទេ ឆិនឆៃខ្លះទើបជារឿងល្អ។ មានរឿងក្នុងជីវិតដែលអ្នកត្រូវបោះបង់ចោល អ្វីដែលអ្នកអាចលើកបាន អ្នកក៏អាចដាក់ចុះបានដែរ។ អ្នកខ្លាំងមិនមែនជាអ្នកដែលអាចលើកអ្វីៗទាំងអស់ឡើងនោះទេ តែជាអ្នកដែលអាចទម្លាក់របស់ដែលលែងមានតម្លៃ។ បោះបង់​ចោល​រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​មិន​សប្បាយ​ចិត្ត និង​តូចចិត្ត។ ជីវិត​មិន​ល្អ​ឥត​ខ្ចោះ ទេ មិនថាជីវិតយើងជីវិតគេ តែងជួបព្យុះភ្លៀងរៀងៗខ្លួន។ កុំឱ្យរឿងឆោតល្ងង់របស់អ្នកដទៃមករារាំងអ្នកពីការរស់នៅប្រកបដោយសុភមង្គល។

៥. កុំស្ដាយស្រណោះអតីតកាល ៖ ពេលខ្លះមនុស្សស្តាយអតីតកាល ព្រោះវាផ្ទុកនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ប៉ុន្តែពេលខ្លះមនុស្សមិនអាចបំភ្លេចអតីតកាលបានទេ ព្រោះវាផ្ទុកនូវការឈឺចាប់ដែលធ្វើឱ្យមានវិប្បដិសារីខ្លាំង។ ការបំភ្លេចអតីតកាលមិនមែនជារឿងដែលងាយស្រួលនោះទេ។ បន្ទាប់​ពី​មាន​បទពិសោធន៍​អាក្រក់​កន្លង​មក ចិត្ត​របស់​អ្នក​ប្រហែល​ជា​បន្ត​គិត​អំពី​រឿង​មិន​សប្បាយ​ចិត្ត​នោះ។ នេះគឺជារឿងធម្មតាទាំងស្រុង ហើយស្ទើរតែគ្រប់គ្នាដែលត្រូវជួបប្រទះវា។ ទោះយ៉ាងណាក៏ដោយ យើងមិនអាចរស់នៅក្នុងអតីតកាលជារៀងរហូតបានទេ យើងត្រូវតែជម្នះវា ហើយបន្តទៅមុខទៀត៕