ពាក្យចាស់បុរាណតែងប្រដៅថា ធ្វើជាមនុស្សបើមិនអាចរក្សាវត្ថុទាំងបីនេះបានទេ កុំសង្ឃឹមថាជីវិតនេះនឹងបានសេចក្តីសុខ ព្រោះ៣យ៉ាងនេះហាក់ដូចជាពន្លឺដែលមកបំភ្លឺក្នុងជីវិតដូច្នោះដែរ បើអ្នកបាត់បង់វាហើយនឹងធ្វើអោយជីវិតអាប់អួរគ្មានរស្មី និងមិនអាចរកមកវិញបានឡើយ។
១.ការបាត់បង់មិត្តភក្តិធ្វើឱ្យអ្នកឯកកោ និងអស់សង្ឃឹម៖ មិត្តគឺជាមនុស្សដែលយើងមិនអាចខ្វះបានទេក្នុងលោកនេះ ព្រោះមិត្តភក្តិជាមនុស្សដែលនៅក្បែរយើងពេលសប្បាយចិត្ត អង្គុយស្តាប់យើងរអ៊ូពេលជួបរឿងសោកសង្រេង ជាអ្នកជួយយើងបានពេលជួបការលំបាកផ្សេងៗ។ ហេតុនេះមនុស្សម្នាក់ដែលបាត់បង់មិត្តពិតនឹងសោកសៅ ឯកោ និងមានជីវិតដែលធុញខ្លាំង។ ដូច្នេះហើយ ទោះក្នុងតម្លៃណាក៏ដោយ អ្នកគួរតែរក្សាយ៉ាងហោចណាស់មិត្តល្អម្នាក់ ដើម្បីកំដរអ្នកពេលចាស់ទៅ។
២.មនុស្សដែលបាត់បង់បុគ្គលិកលក្ខណៈនឹងធ្វើអំពើអាក្រក់៖ បើមនុស្សពេញមួយជីវិតខ្វល់ខ្វាយតែនឹងការចំណេញ និងធ្វើអំពើអាក្រក់ នោះបុគ្គលិកលក្ខណៈរបស់ខ្លួនបានបាត់បង់ទាំងស្រុង។ ជាធម្មតា នៅពេលដែលមនុស្សម្នាក់ធ្វើខុសមួយ ពួកគេនឹងត្រូវទទួលផលនៃកំហុសរាប់ពាន់ផ្សេងទៀត វាដូចជារង្វង់ដែលមិនចេះចប់។ បុគ្គលិកលក្ខណៈបង្កើតជោគវាសនា បើអ្នកបណ្តុះចរិតលក្ខណៈល្អ អនាគតរបស់អ្នកនឹងដំណើរការដោយរលូនជានិច្ច តែបើអ្នកធ្វើអាក្រក់ជីវិតនឹងជួបទុក្ខ។
៣.បាត់បង់ចរិតលក្ខណៈល្អពីធម្មជាតិ៖ បុគ្គលដែលរក្សានិស្ស័យល្អអាចការពារខ្លួនពីការប្រព្រឹត្តខុស។ យ៉ាងណាមិញ បើយើងបាត់បង់ចរិតល្អរបស់យើង នោះមនុស្សងាយនឹងបណ្ដោយខ្លួនក្នុងរឿងខុស។ គ្មាននរណាម្នាក់កើតមកអាក្រក់នោះទេ ភាពខុសគ្នាតែមួយគត់គឺថាតើគាត់មានភាពខ្ជាប់ខ្ជួនក្នុងការប្រឈមមុខនឹងការល្បួងនៃជីវិតឬអត់។ មនុស្សដែលរក្សាចរិតដែលល្អនឹងតែងតែត្រូវបានគេស្រឡាញ់ និងទទួលបានពរជ័យ និងសំណាងជាច្រើនក្នុងជីវិត៕