សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សូមអបអរសាទរ បេក្ខជនមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល បានជាប់វគ្គវិញ្ញាសារសរសេរ (Writing Quiz) ក្នុងកម្មវិធីប្រលងប្រជែង IMSPQ លើកទី២០ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា សូមអបអរសាទរ បេក្ខជនមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល បានជាប់វគ្គវិញ្ញាសារសរសេរ (Writing Quiz) ក្នុងកម្មវិធីប្រលងប្រជែង IMSPQ លើកទី២០ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

IMG_5214

IMG_5241

នារាត្រីថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី26 ខែកក្កដា ឆ្នាំ2024

ក្នុងកម្មវិធី Culture Night, គណៈកម្មាធិការប្រលងប្រជែង IMSPQ លើកទី២០ បានប្រកាសលិទ្ធផលបេក្ខជនចំនួន 36ក្រុម ដែលត្រូវទៅកាន់ការប្រលងវគ្គសំណួ-ចម្លើយ ផ្ទាល់មាត់ (Oral Quiz) នៅថ្ងៃទី២ នៃការប្រលង ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ ដែលក្នុងនោះមាន បេក្ខជន និស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ប្រទេសកម្ពុជាយើង មួយក្រុមបន្ថែមទៀត ដែលត្រូវបានឈ្នះទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ (Oral Quiz)។

IMG_8444

IMG_20240726_231941_325

សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា មានសេចក្ដីសោមន្សរីរាយយ៉ាងខ្លាំងដែល ជាឆ្នាំដំបូង កម្ពុជាបានឈានជើងចូលដល់វគ្គវិញ្ញាសាផ្ទាល់មាត់។

ដូច្នេះ ប្រទេសកម្ពុជា មានចំនួន២ក្រុម ត្រូវបានឈ្នះទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ (Oral Quiz) ដែលមកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត (ជ្រើសរើសដោយគណៈគម្មធិការ) និង សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ដែលប្រឡងជាប់វិញ្ញាសាសរសេរ)។

IMG_20240726_232415_002

IMG_20240726_232433_144

សូមជូនពរក្រុមបេក្ខជនប្រលងទាំង២ក្រុម ទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អនៅថ្ងៃស្អែក ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ (Oral Quiz)។

#CMSA

#1stCam_Phy_Q

#20th_IMSPQ

#Cambodia

#Cebu_Philippines