បុរាណមានសុភាសិតដ៏ល្បីមួយពោលដូច្នេះថា «បើក្រកុំរកញាតិ បើអ្នកមានកុំត្រឡប់ទៅស្រុកចាស់វិញ» ថាពាក្យនេះអាចនឹងហួសសម័យបន្តិចមែន ប៉ុន្តែប្រសិនបើអ្នកចំណាយពេលសញ្ជឹងគិតការពិសោធដោយប្រុងប្រយ័ត្ន អ្នកនឹងឃើញថាពាក្យនេះនៅតែមានភាពត្រឹមត្រូវមកដល់បច្ចុប្បន្ននេះ។ បើចង់ដឹងកាន់តែច្បាស់ពីអត្ថន័យ និងហេតុផល តោះមកអានអត្ថបទនេះទាំងអស់គ្នា៖
១.បើអ្នកក្រ កុំស្វែងរកសាច់ញាតិ៖ ក្នុងជីវិតរបស់មនុស្សគ្រប់រូប គ្រប់គ្នារក្សាទុកក្នុងចិត្តដ៏ស្រស់ស្អាត និងការ គោរពទៅកាន់សាច់ញាតិ និងមនុស្សជាទីស្រឡាញ់។ ប៉ុន្តែការពិតនៃជីវិតពេលខ្លះ បើអ្នកក្រ ឬ ជំពាក់បំណុលគេ មនុស្សដែលមើលងាយអ្នកជាងគេគឺមនុស្សដែលនៅជិតអ្នកបំផុត អាក្រក់ជាងនេះទៅទៀត ពួកគេថែមទាំងរួមដៃគ្នាជាន់អ្នកទៀតផង។ នៅពេលដែលអ្នកមាន គេនឹងមកលើកតម្កើងអ្នក ហើយផ្គាប់ចិត្តអ្នក ដើម្បីស្វែងរកផលប្រយោជន៍ពីអ្នក។ ឬមានមនុស្សដែលមានគំនិតតូចតាចនឹងច្រណែន ហើយបន្ទាប់មកពួកគេក៏ប្រឌិតរឿងលើអ្នក បង្កើតសាច់រឿងធ្វើអោយគេស្អប់អ្នក ព្រោះគេមិនចង់ឃើញអ្នកល្អជាងគេនោះទេ។ ដូច្នេះហើយ ទោះបីជាអ្នកក្រ ឬ មានក៏ដោយ កុំពឹងផ្អែកលើអ្នកណាម្នាក់ យកល្អគួរតែពឹងផ្អែកលើខ្លួនឯង។
២.អ្នកមានមិនត្រឡប់ទៅស្រុកកំណើតវិញទេ៖ ការលើកឡើងនេះមិនមែនមានន័យថាអ្នកត្រូវបោះបង់ចោលស្រុកកំណើតពេលអ្នកមានលុយនោះទេ។ មនុស្សគ្រប់រូបមានស្រុកកំណើត និង ឫសគល់របស់ពួកគេ មិនថាអ្នកទៅទីណាក៏ដោយ នៅទីបញ្ចប់ អ្នកនៅតែត្រូវការកន្លែងដើម្បីត្រឡប់ទៅ។ កន្លែងនោះជាកន្លែងឫសគល់ មាន ជីដូនជីតា និងឪពុកម្ដាយរបស់អ្នកជាដើម។
#ប៉ុន្តែហេតុអ្វីបានជាបុរាណពោលថា៖ អ្នកមានមិនត្រឡប់ទៅស្រុកកំណើតវិញ?
គំនិតរបស់អ្នកបុរាណថា ពេលត្រឡប់ទៅស្រុកវិញកុំបង្អួតទ្រព្យសម្បត្តិ បើធ្វើបែបនោះនឹងមានគេកត់សម្គាល់ ហើយនឹងមានប្រមាញ់ដើម្បីយកផលចំណេញពីអ្នក។ បើអ្នកជួយ វានឹងកាន់តែមានបញ្ហា ប៉ុន្តែបើអ្នកមិនជួយទេ គេនឹងបន្ទោស និងចោទអ្នកថាគ្មានចិត្ត។ ដូច្នេះហើយ ពេលត្រឡប់មកពីធ្វើដំណើររកស៊ី បើមានលុយកុំបង្អួតអី គ្រាន់តែធ្វើខ្លួនសាមញ្ញ និងបន្ទាបខ្លួនទៅបានហើយ បើចង់បានសុខ៕