មនុស្សស្រី៣ប្រភេទនេះ ទោះស្អាតប៉ុណ្ណាក៏គ្មានប្រុសណាចង់បានធ្វើជាប្រពន្ធដែរ

ត្បិតថាមនុស្សយើងភាគច្រើនឱ្យតម្លៃទៅលើភាពស្អាតក៏ពិតមែន តែចំពោះស្រ្តី៣ប្រភេទខាងក្រោមនេះ ទោះស្អាតខ្លាំងដូចទេពអប្សរក៏ដោយ នឹងគ្មានប្រុសណាចង់បានធ្វើជាប្រពន្ធនោះទេ ព្រោះមនុស្សស្រីទាំងនេះ បើបានរៀបការជាមួយហើយ ត្រៀមខ្លួនអោយហើយទៅ មិនយូរមិនឆាប់ជីវិតនឹងរលាយហិនហោចជាក់ជាមិនខាន ទោះបានប្តីជាសេដ្ឋីក៏ទ្រព្យមិនគង់ដែរ៖

Cover Copy

១.ស្ត្រីគ្មានចិត្តស្មោះត្រង់៖ ក្នុងជីវិត ស្ត្រីភាគច្រើនមានគំនិតចាស់ទុំ និងទៀងត្រង់ នៅពេលដែលពួកគេមានដៃគូ ពួកគេតែងតែមានចិត្តតែមួយ ហើយរួមគ្នាជាមួយស្វាមីបង្កើតគ្រួសារដ៏មានសុភមង្គល។ យ៉ាងណាមិញ ក្នុងនោះក៏មានស្ត្រីខ្លះដែលគ្មានភាពស្មោះត្រង់ អាចសូម្បីតែ «លក់ខ្លួន» ដើម្បីប្រាក់ ឬ ផលប្រយោជន៍។ ស្ត្រីបែបនេះមិនអាចចាត់ទុកថា "ស្អាត" បានទេ ព្រោះចិត្តគំនិតខាងក្នុងគឺស្មោកគ្រោក។ បើជួបមនុស្សស្រីបែបនេះ ចូរឆាប់ចេញទៅ ព្រោះមិនយូរមិនឆាប់ អ្នកនឹងត្រូវនាងធ្វើឱ្យឈឺចាប់។

IMG_8588

២.ស្ត្រីចូលចិត្តរស់នៅដោយសេរី៖ ស្ត្រីខ្លះមានមិត្តភ័ក្តិភេទផ្ទុយគ្នាច្រើន ហើយរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ ជាញឹកញាប់ជួបជុំគ្នា ជជែកគ្នា និងមានភាពស្និទ្ធស្នាល ដោយមិនខ្វល់ពីអារម្មណ៍មិត្តប្រុសរបស់នាងឡើយ។ ជួនកាលនាងថែមទាំងលួចធ្វើរឿងមិនល្អជាមួយមិត្តប្រុសៗអស់ទាំងនោះក្រោយខ្នងអ្នកទៀត ដូច្នេះបើជួបមនុស្សស្រីប្រភេទនេះ កុំចាញ់បោកសម្ដីផ្អែមល្ហែមរបស់នាង ចៀសវាងយកជីវិតទៅអោយគេលេងសើច។

IMG_8586

៣.ស្ត្រីចូលចិត្តលេងល្បែង៖ ស្ត្រីខ្លះចូលចិត្តលេងល្បែងណាស់ ដោយមិនខ្វល់ថាល្បែងទាំងនោះធ្វើឱ្យខាតពេល ឬ ប្រាក់នោះទេ។ អ្នកត្រូវដឹងថា ល្បែងបើលេងយូរវានឹងធ្វើឱ្យញៀន ហើយបរិយាកាសលេងល្បែងស៊ីសងមានធាតុអាក្រក់ជាច្រើន បើស្រ្តីបន្តរស់នៅក្នុងបរិយាកាសបែបនេះរយៈពេលយូរ មិនថាស្ត្រីស្លូតត្រង់យ៉ាងណានោះទេ នឹងមានផលប៉ះពាល់អវិជ្ជមាន និងប្រែក្លាយទៅជាមានទម្លាប់អាក្រក់។ មានករណីជាច្រើនដែលស្ត្រីចេះឆបោកមនុស្សប្រុសដោយសារតែការលេងល្បែង។ ដូច្នេះមុននឹងរើសនារីណាម្នាក់កុំសម្លឹងមើលរូបសម្បត្តិខាងក្រៅពេក តែចូលពិនិត្យមើលចរិត ទម្លាប់ និងបរិយាកាសរស់នៅរបស់នាងផង ដើម្បីកុំអោយមានការស្តាយក្រោយ៕

IMG_8585