បើតាមហោរាសាស្រ្តបានមើលឃើញថា នៅឆ្នាំ ២០២៥ ខាងមុខ អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម អាចនឹងមានជោគជតារាសីមិនសូវល្អប៉ុន្មានទេ ដូច្នេះគួរតែត្រៀមលក្ខណៈប្រុងប្រយ័ត្នលើការចាយវាយ និងការសន្សំសំចៃឲ្យបានខ្ពស់។ នេះមិនមានអ្វីគួរភិតភ័យទេ ព្រោះឆ្លងកាត់ពេលវេលាលំបាកតែមួយរយៈពេល នោះលាភសំណាងក៏នឹងចូលមកដល់វិញ៖
ម្ចាស់ឆ្នាំនាគ ប្រឈមអាចនឹងបាត់បង់លុយកាក់ ហើយរាប់អានមិត្ត ឬចាប់ដៃគូសហការណាមួយ ក៏ទាមទារឲ្យត្រូវប្រយ័ត្នខ្ពស់ដែរ ព្រោះងាយនឹងចាញ់កលគេ នាំឲ្យខាតបង់ធំ។
សម្រាប់អ្នកបម្រើការងារ អាចថាជួបបញ្ហាស្មុគស្មាញនៅស្ថាប័ននោះ តែបើអ្នករកស៊ីធំ ក៏អាចនឹងធ្លាក់ចូលអន្ទាក់ធំ នាំឲ្យមានការខាតបង់ច្រើនប្រមាណ។ នៅឆ្នាំ ២០២៥ ត្រូវចាំ ម្ចាស់ឆ្នាំរោង រកស៊ីធំ ត្រូវតែសិក្សាឲ្យបានច្បាស់ ព្រោះហានិភ័យមានខ្ពស់ខ្លាំងណាស់ តែបើនៅឆ្នាំ ២០២៤ នេះ គឺជាការចាប់ផ្តើមល្អវិញ។
២. អ្នកកើតឆ្នាំរកា - មាន់
ងាយនឹងជួបនូវសេចក្តីវិនាស ដែលនឹកស្មានមិនដល់ អាចបាត់បង់អំណាច បាត់បង់លុយកាក់ ស្នេហា មិត្តភាព ក៏ដោយសារតែពាក្យសម្តី។ អ្នកត្រូវប្រយ័ត្នឲ្យខ្ពស់ រាល់ការសន្យាណាមួយ រាល់ការប្រើពាក្យពេចន៍ណាមួយ នៅឆ្នាំ ២០២៥ ខាងមុខ។
ម្ចាស់ឆ្នាំរកា ពេលខ្លះត្រង់នឹងគេពេក ក៏ពិបាកដែរ ដូច្នេះចូលចេះបត់បែនឲ្យបានល្អផង។ អ្នកងាយនឹងមានវិវាទ បើអ្នកមិនសូវចេះបត់បែន។ រឿងខ្លះបើដឹងហើយឃើញហើយ បិទភ្នែកបិទត្រចៀកខ្លះក៏ល្អ។
៣. អ្នកកើតឆ្នាំជូត – កណ្តុរ
រាសីខ្ពស់ត្រដែតមិនមែនមិនមានទេ នៅឆ្នាំ ២០២៥ តែសម្រាប់ម្ចាស់ឆ្នាំជូត អាចនឹងជួបគ្រោះធំ ប្រចាំឆ្នាំ នៅចន្លោះខែណាមួយ។ ជាទូទៅឆ្នាំឆុង គឺរមែងកើតមាន វាដូចគ្នានឹងជីវិតមនុស្សយើង មិនសំណាងរហូតទេ ក៏មានថ្ងៃខ្លះអាក្រក់ដែរ តែវាក៏មិនមែនជាទីបញ្ចប់នៃជីវិត។
នៅឆ្នាំ ២០២៥ ខាងមុខ អ្នកកើតឆ្នាំជូត អាចនឹងរងការប្ដឹងផ្ដល់ អាចរងការផាកពិន័យ បាត់បង់ការងារ ឬជួបបញ្ហាសុខភាពផ្ទាល់ខ្លួន។ មួយផ្សេងទៀត គឺងាយនឹងចាញ់បោកគេ នាំឲ្យខាតបង់ទាំងលុយកាក់និងពេលវេលា។ រីឯទំនាក់ទំនងស្នេហា ត្រូវប្រយ័ត្នបន្តិច ព្រោះអាចងាយមានអ្នកទី ៣ មកចូលបៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក