លក្ខណៈទាំង៦របស់កូន ដែលកើតមកដើម្បីចម្រុងចម្រើនឪពុកម្តាយ

ពេលកូនចេះគួរសម និងចេះស្តាប់បង្គាប់ ឪពុកម្តាយគ្រប់រូបតែងតែមានមោទនភាពយ៉ាងខ្លាំង។ ក្នុងនោះគេបានកត់សម្គាល់ថា បើក្មេងម្នាក់មានលក្ខណៈ១ក្នុងចំណោមចំណុចទាំង៦នេះ កូននោះប្រាកដជាកើតមកដើម្បីជួយចម្រុងចម្រើនដល់ឪពុកម្តាយ ជាកូននាំសំណាងមកកាន់គ្រួសារ៖

Kid

១.ស្វែងយល់ពីទុក្ខលំបាករបស់ឪពុកម្តាយ៖ ធ្វើជាឪពុកម្តាយគេគឺមិនងាយស្រួលទេ ប៉ុន្តែទោះជាលំបាកយ៉ាងណាក៏ឪពុកម្តាយនៅតែទ្រាំក្នុងចិត្តមិនហ៊ានបញ្ចេញទុក្ខលំបាកនោះទេ។ ប៉ុន្តែកូនខ្លះអាចចងចាំពីទុក្ខលំបាករបស់ឪពុកម្ដាយ ដូច្នេះចាប់ពីពេលនោះមក ពួកគេខិតខំសិក្សារៀនសូត្រ ដើម្បីកុំឱ្យឪពុកម្ដាយពិបាកចិត្ត ហើយវាក៏ជាផ្នែកមួយដែលអាចជួយលើកកម្លាំងចិត្តឪពុកម្តាយផងដែរ។

IMG_0835

២.កុមារមានសុខភាពល្អ៖ ពេលកូនកើតមក ឪពុកម្ដាយណាក៏ចង់ឲ្យកូនមានសុខភាពល្អដែរ។ ព្រោះថាពេលកូនឈឺ វាមិនត្រឹមតែបង្កបន្ទុកផ្នែកហិរញ្ញវត្ថុដល់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈឺចាប់ខ្លាំងសម្រាប់ឪពុកម្តាយដែលឃើញកូនឈឺផងដែរ។ ដូច្នេះសម្រាប់ឪពុកម្តាយ ឲ្យតែកូនមានសុខភាពល្អ នោះគឺជាសំណាងបំផុតហើយ។

IMG_0839

៣.កូនដែលចេះស្តាប់បង្គាប់៖ ពេលកូនចេះគួរសម និងចេះស្តាប់បង្គាប់ ឪពុកម្តាយមានមោទនភាពយ៉ាងខ្លាំង។ ទោះគ្រួសារមិនមានស្ថានភាពហិរញ្ញវត្ថុល្អក៏ដោយ អោយតែមានកូនចេះស្តាប់បង្គាប់ មានចរិតស្លូតបូត ដឹងខុសដឹងត្រូវ វាអាចជាសំណាងដ៏មហិមារបស់ឪពុកម្តាយហើយ ព្រោះមិនបាច់ហត់ក្នុងការប្រដៅច្រើន។

IMG_0837

៤.កុមារគឺឯករាជ្យ៖ កុមារធំឡើងជារៀងរាល់ថ្ងៃ ហើយនៅពេលដែលពួកគេឈានដល់អាយុជាក់លាក់មួយ ពួកគេអាចធ្វើកិច្ចការជាច្រើនដោយខ្លួនឯងបាន។ កុមារខ្លះធំឡើង ចេះឯករាជ្យដោយខ្លួនឯង មិនពឹងពាក់រឿងគ្រប់យ៉ាងលើឪពុកម្តាយឡើយ។ នៅពេលពួកគេមានឆន្ទៈមុះមុតបែបនេះទោះមានការលំបាកអ្វីក៏គេអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានដែរ។

IMG_0838

៥.កុមារគេងលក់ស្រួល៖ កុំគិតថាការគេងមិនសំខាន់សម្រាប់កូន ឪពុកម្តាយគួរចងចាំថា ពេលកូននៅក្មេង សកម្មភាពលូតលាស់របស់ពួកគេច្រើនកើតឡើងពេលពួកគេគេង។ ការគេងលក់ស្រួលនឹងជួយឱ្យកូនរបស់អ្នកមានថាមពល និងអភិវឌ្ឍយ៉ាងល្អឥតខ្ចោះ។ ពេលដែលកូនមានដំណេកល្អ ម្តាយឪពុកក៏ធូរចិត្តទៅតាមនោះដែរ។

IMG_0834

៦.កុមារពូកែ៖ នៅពេលដែលកូនធំឡើង និងឈានដល់អាយុចូលរៀន ការសិក្សាក្លាយជារឿងសំខាន់បំផុតសម្រាប់ឪពុកម្តាយ។ ឪពុកម្តាយជាច្រើនខិតខំបង្កើតបរិយាកាសសិក្សាសម្រាប់កូនៗ និងកែលម្អលទ្ធផលសិក្សារបស់កូន។ ប្រសិនបើកុមារមានវិន័យដោយខ្លួនឯង ឪពុកម្តាយអាចធានាបានថាពួកគេនឹងមិនមានការព្រួយបារម្ភអំពីការសិក្សារបស់កូនពួកគេទេ វាក៏ជាការសម្រាលបន្ទុករបស់ឪពុកម្តាយមួយបែបដែរ៕

IMG_0833