គ្រោះកើតព្រោះមាត់ ដោយសារតែការពោលពាក្យទាំង៥យ៉ាងនេះចេញទៅ

កុំនិយាយពាក្យខឹងអី បើអ្នកកាន់តែខឹងក្នុងជីវិតនេះអ្វីៗនឹងកាន់តែអាក្រក់។ ដូច្នេះ វិធីល្អបំផុតគឺគ្រប់គ្រងមាត់របស់អ្នក ព្រោះគ្រោះអាចកើតព្រោះមាត់ មានរឿងខ្លះដែលអ្នកមិនគួរនិយាយ ដើម្បីជៀសវាងធ្វើឱ្យអ្នកដទៃមិនសប្បាយចិត្ត និងធ្វើឱ្យគេចាប់ផ្តើមស្អប់អ្នក។

Talkkkk

១.កុំនិយាយពាក្យឈឺចាប់៖ ការនិយាយពាក្យបំបាក់ទឹកចិត្ត ខ្វះស្មារតី ខ្វះឆន្ទៈនឹងធ្វើឲ្យជីវិតរបស់អ្នកកាន់តែអាក្រក់ គ្មានថ្ងៃងើបរួចនោះទេ ព្រោះទម្លាប់របស់អ្នកគឺរអ៊ូរទាំតែរឿងអវិជ្ជមាន។

IMG_0610

២.កុំនិយាយពាក្យអាក្រក់៖ ការនិយាយស្តីសម្តីមិនល្អ ឬ គំរោះគំរើយមិនអាចដោះស្រាយបញ្ហាបាននោះទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យអ្នកក្រៀមក្រំ និងឃ្លាតឆ្ងាយពីអ្នកដទៃផងដែរ។

IMG_0607

៣.កុំនិយាយដោយចិត្តល្អពេក៖ ពេលណាដែលអ្នករំជួលចិត្ត អុ្នកងាយនឹងសន្យាធ្វើរឿងជាច្រើនជាមួយអ្នកដទៃ ដោយមិនបានគិតច្បាស់លាស់ វាជាដើមហេតុនៃការបង្កបញ្ហា ព្រោះការដែលសន្យាហើយធ្វើមិនបាន អ្នកនឹងក្លាយជាមនុស្សដែលនិយាយបានតែមាត់ ធ្វើឱ្យអ្នកដទៃលែងទុកចិត្ត។

IMG_0609

៤.កុំនិយាយពាក្យខឹង៖ អ្នកមិនគួរនិយាយពាក្យខឹងក្រោធចេញមកក្រៅនោះទេ អាចទុកក្នុងចិត្តបានក៏ទុកទៅ ព្រោះលើលោកនេះគ្មានអ្នកណាចង់ស្តាប់សម្តីពោរពេញទៅដោយកំហឹងរបស់អ្នកនោះទេ។ ត្រូវចាំថា ខឹងខុស ខឹងខូច ខឹងខាត ពេលខឹងខ្លាំងត្រូវចេះសង្រួម ចាំអារម្មណ៍ធូរស្បើយសឹមនិយាយចេញមក។

IMG_0608

៥.កុំនិយាយពាក្យរីករាយ៖ ពេលអ្នករីករាយ អ្នកនឹងចូលចិត្តប្រើពាក្យសម្តីបែបរំភើបមិនសូវគិតបានវែងឆ្ងាយ ដែលវាងាយអាចធ្វើឱ្យអ្នកក្លាយជាមនុស្សអួតអាង បង្កើតការច្រណែន និងនាំទុក្ខព្រួយកាន់តែច្រើនឡើងនៅក្នុងចិត្ត៕

IMG_0615