រឿង៤យ៉ាងដែលមិនគួរបង្ហាញជាដាច់ខាត ទោះជិតស្និទ្ធប៉ុណ្ណាក៏ដោយ ជាពិសេសចំណុចទី២

ដូនតាកាលពីបុរាណកាលបានបន្សល់ទុកនូវទស្សនៈមេរៀនជីវិតជាច្រើនទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយ អនុវត្តតាមដើម្បីទទួលបានជីវិតដែលរុងរឿង។ ក្នុងនោះលោកក៏បានព្រមានផងដែរថា នេះជា ៤ ប្រការដែលមិនគួរបង្ហាញទៅកាន់អ្នកដទៃជាដាច់ខាត ទោះបីជាមនុស្សជិតស្និទ្ធ! តោះឥឡូវទៅមើលចំណុចទាំង៤នោះទាំងអស់គ្នា៖

Notelling

១.កំហុសអតីតកាល៖ ជីវិតនេះមនុស្សគ្រប់គ្នាតែងតែធ្វើខុស ហើយក៏មិនអាចអត់ទោសឲ្យខ្លួនឯងដែរ។ កំហុសរបស់អ្នកគឺដូចជាស្នាមប្រឡាក់ដែលមនុស្សចងចាំជារៀងរហូត។ មនុស្សជាច្រើនមានការឈឺចាប់ជាខ្លាំងរហូតដាច់ចិត្តសម្រាយអាថ៌កំបាំងរបស់ខ្លួនប្រាប់គេដើម្បីឱ្យរំងាប់អារម្មណ៍សោកសៅ។ ទោះជាយ៉ាងនេះក្តី ចិត្តរបស់មនុស្សគឺមិនអាចទាយទុកជាមុនបានឡើយ នៅពេលដែលពួកគេសប្បាយចិត្ត វាមិនអីទេ ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមស្អប់យើង ពួកគេនឹងយកអាថ៌កំបាំងសម្ងាត់ទាំងនោះមកចាក់សម្លាប់យើងវិញ ដោយព្យាយាមផ្សព្វផ្សាយវាទៅអោយអ្នកដទៃបានដឹង។

Young Businesswoman Arguing With Female Colleague At Office Railing

២.កុំបង្ហាញពីបញ្ហាលុយកាក់៖ ក្នុងនាមជាមនុស្សគ្រប់គ្នាតែងមានសេចក្ដីលោភ ដែលកើតឡើងដោយការច្រណែន។ ដូច្នេះក្នុងនាមជាមនុស្សមានប្រាជ្ញា មិនត្រូវបង្ហាញថាខ្លួនមានទ្រព្យសម្បត្តិប៉ុន្មានឡើយ។ កុំបង្អួតលុយ ដើម្បីទទួលបានការគោរពពីអ្នកដទៃ ដើម្បីជៀសវាងគ្រោះមហន្តរាយដែលមិនបានមើលឃើញទុកជាមុន នៅពេលដែលមនុស្សជាច្រើនសម្លឹងមកអ្នក។

9994311

៣.កុំបង្ហាញគោលដៅផ្ទាល់ខ្លួន៖ មនុស្សគ្រប់រូបតែងមានចំណង់ចំណូលចិត្តរៀងៗខ្លួន នៅពេលដែលអ្នកចែករំលែកទៅកាន់អ្នកដ៏ទៃ បើអ្នកជួបមនុស្សដែលយល់ចិត្តពិតប្រាកដ ពួកគេនឹងគាំទ្រអ្នក ប៉ុន្តែប្រសិនបើអ្នកជួបអ្នកដែលមិនយល់ ពួកគេនឹងសើច ហើយថែមទាំងគិតថាវាជារឿងស្រមើស្រមៃទៀតផង ដែលអាចធ្វើឱ្យអ្នកបាត់បង់កម្លាំងចិត្ត និងខ្វះទំនុកចិត្តលើខ្លួនឯង។

FriendTherapist_hero

៤.ជម្លោះគ្រួសារ៖ ជម្លោះក្នុងគ្រួសារគឺជារឿងរសើបដែលអ្នកមិនគួរនិយាយ។ ប្រសិនបើអ្នកប្រាប់អ្នកដទៃ មានន័យថាអ្នកបានបង្ហាញចេញពីភាពទន់ខ្សោយរបស់គ្រួសារអ្នកនៅក្នុងដៃអ្នកដទៃ ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិដើម្បីយករឿងទាំងនោះមកវាយប្រហារអ្នកនៅពេលណាមួយ។ មនុស្សបុរាណបាននិយាយថា "កុំសម្ងួតសម្លៀកបំពាក់កខ្វក់នៅក្នុងកន្លែងដែលមានខ្យល់ចេញចូលបានល្អ យកល្អគួរតែបិទទ្វារនៅពេលឈ្លោះគ្នានៅក្នុងផ្ទះ ដើម្បីអាចគេចពីមនុស្សមាត់ចាបមាត់ព្រាប៕

Screen_Shot_2018 10 09_at_8.30.30_PM.width 800