មនុស្សភាគច្រើនតែងតែរត់ទៅទិញវីតាមីនមកញុំាដើម្បីជំនួយខួរក្បាល តែពួកគាត់បែរជាមើលរំលងភេសជ្ជៈដ៏ល្អទាំង៥ប្រភេទនេះទៅវិញ។ ដោយពួកវាសុទ្ធសឹងតែជាភេសជ្ជៈដែលខួរក្បាលរបស់យើងត្រូវការ ដើម្បីទទួលបានការចងចាំ និងសុខភាពខួរក្បាលដំណើរការបានល្អ។
១/កាហ្វេ ៖ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេពិតជាធ្វើឱ្យអ្នកកាន់តែមានស្មារតី អាចជួយអ្នកឱ្យផ្តោតអារម្មណ៍ និងបង្កើនភាពស្រស់ស្រាយសម្រាប់អ្នកបាន។ លើសពីនេះ អ្នកផឹកកាហ្វេពេញមួយជីវិតអាចមានហានិភ័យទាបនៃជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺភ្លេចភ្លាំងថែមទៀតផង។
២/តែបៃតង ៖ ដូចជាកាហ្វេដែរ តែបៃតងអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងបង្កើនការចងចាំបានយ៉ាងល្អ។ ហេតុនេះហើយបើអ្នកចង់ទទួលបានសុខភាពខួរក្បាលល្អ គួរតែសាកល្បងទទួលទានតែបៃតងជាប្រចាំ។
៣/ទឹកផ្លែប៊ឺរី ៖ ប្រភេទផ្លែបឺរី គឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដែលអាចការពារកោសិការបស់អ្នកពីការបំផ្លាញ។ ហើយវាក៏ជាប្រភពដ៏ល្អនៃសារធាតុមួយចំនួនដូចជា anthocyanins ដែលជួយដល់ការចងចាំដែលមានសុខភាពល្អ។ ដូច្នេះអាចអាចយកផ្លែបឺរីទាំងនោះមកក្រឡុកញុំាបានដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យទាំងនេះបាន។
៤/ Kombucha ៖ Kombucha គឺជាប្រភេទល្បាយទឹកផ្លែឈើ fermented ដែលមានតួនាទីការពារជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីក។ Kombucha ក៏អាចជួយបង្កើនភាពស៊ាំ កាត់បន្ថយការរលាក និងជួយអោយខួរក្បាលគិតបានលឿនផងដែរ។
៥/Green smoothie ទឹកបន្លែក្រឡុក ៖ ការស្រាវជ្រាវបានរកឃើញថា ការទទួលទានទឹកបន្លែក្រឡុកមួយកែវក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការបាក់ទឹកចិត្តនៅពេលអ្នកចាស់ទៅ។ ការលាយបញ្ចូលគ្នារវាង ស្ពៃខ្មៅ ខាត់ណា និងបៃតង សម្បូរទៅដោយសារធាតុចិញ្ចឹមល្អសម្រាប់ខួរក្បាល ដូចជា ហ្វូឡាត និងលូទីជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួលដោយ៖ ក្នុងស្រុក