គ្រាប់រីករាយ ជាគ្រាប់ធុញ្ញជាតិពិសេស មានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព

Pistachios ឬ គ្រាប់រីករាយ គឺជាគ្រាប់ធុញ្ញជាតិដែលអាចបន្ថែមសារធាតុចិញ្ចឹមដល់របបអាហាររបស់អ្នក។ ពួកវាមានផ្ទុកនូវប្រូតេអ៊ីន 20% ដែលប្រូតេអ៊ីននេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយអ្នកគ្រប់គ្រងទម្ងន់របស់អ្នក។ គ្រាប់រីករាយ ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ផងដែរ ដោយសារធាតុប្រឆាំងអុកស៊ីតកម្មនេះនឹងជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាសមាសធាតុនៅក្នុងខ្លួនរបស់អ្នក ដែលអាចប៉ះពាល់ដល់កោសិកា ប្រូតេអ៊ីន និង DNA ដែលបណ្តាលឱ្យមានភាពចាស់មុនអាយុ ក៏ដូចជាជំងឺដូចជាមហារីក ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

គ្រាប់រីករាយ គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់មិនឆ្អែត និងប៉ូតាស្យូម ដែលវាក៏ល្អក្នុងការជួយដល់សុខភាពទូទៅដូចជា៖

61PPYYSXq4L

១.ជួយលើកកម្ពស់បាក់តេរីល្អក្នុងពោះវៀន

គ្រាប់រីករាយ មានជាតិសរសៃខ្ពស់ ដែលអាចដើរតួជា prebiotic ឬ អាហារដែលត្រូវបានរំលាយដោយបាក់តេរីល្អក្នុងពោះវៀនរបស់អ្នក ដើម្បីជួយឱ្យពួកវាលូតលាស់។ បន្ទាប់មក បាក់តេរីក្នុងពោះវៀនរបស់អ្នកអាចបំប្លែងជាតិសរសៃ ហើយបំប្លែងវាទៅជាអាស៊ីតខ្លាញ់ខ្សែសង្វាក់ខ្លី ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ជំងឺបេះដូង និងជំងឺដែលពាក់ព័ន្ធនឹងការរំលាយអាហារ។

900 10

២.បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល

គ្រាប់រីករាយ ត្រូវបានគេបង្ហាញថាមានឥទ្ធិពលបញ្ចុះកូឡេស្តេរ៉ុល។ គ្រាប់ទាំងនេះមានជាតិសរសៃ និងបរិមាណខ្ពស់នៃខ្លាញ់ polyunsaturated និង monounsaturated ដែលទាំងអស់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតកូឡេស្តេរ៉ុលដែលមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ ហើយការស្រាវជ្រាវបានបង្ហាញថាការញ៉ាំគ្រាប់រីករាយ អាចធ្វើឱ្យសម្ពាធឈាមថយចុះផងដែរ។

Pistachios 567ad0c18430450bbb52e166885b0b20

៣.កម្រិតជាតិស្ករក្នុងឈាមដែលមានសុខភាពល្អ

គ្រាប់រីករាយ មានសន្ទស្សន៍ glycemic ទាបដែលមានន័យថាការញ៉ាំវាមិនបណ្តាលឱ្យមានការកើនឡើងជាតិស្ករក្នុងឈាមទេ។ ពួកគេក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុ carotenoids និងសមាសធាតុ phenolic ដែលជួយដល់កម្រិតជាតិស្ករក្នុងឈាមដែលមានសុខភាពល្អ។

Pistachios263263 15_a28930b60decd87861cb5491ed347d73_0b6c515cdf6896906d52422f837a518c

៤.ធ្វើឱ្យប្រសើរឡើងនូវសុខភាពសរសៃឈាម

អាស៊ីតអាមីណូត្រូវបានចាត់ទុកថាជាសារធាតុសំខាន់ ដូច្នេះប្រសិនបើរាងកាយរបស់អ្នកមិនអាចបង្កើតវាបាន អ្នកត្រូវតែទទួលវាតាមរយៈរបបអាហាររបស់អ្នក។ ការសិក្សាមួយចំនួនបានបង្ហាញថាអាស៊ីតអាមីណូនៅក្នុងគ្រាប់រីករាយ អាចកាត់បន្ថយបរិមាណជាតិខ្លាញ់ និងជាតិស្ករ (សន្ទស្សន៍ glycemic) នៅក្នុងឈាមរបស់អ្នក ហើយអាចធ្វើឱ្យសរសៃឈាមរបស់អ្នកមានភាពរឹងមាំ និងធ្វើឱ្យពួកគេមានភាពបត់បែនបានល្អ។

How To Roast Pistachios Benefits 1705655498

៥.សុខភាពភ្នែកកាន់តែប្រសើរ

គ្រាប់រីករាយ មានកម្រិតខ្ពស់បំផុតនៃ zeaxanthin និង lutein ដែលសារធាតុទាំងពីរប្រភេទនេះអាចជួយការពារភ្នែករបស់អ្នកពីការខូចខាតដែលបណ្តាលមកពីពន្លឺពណ៌ខៀវ ក៏ដូចជាជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកដែលអាចបណ្តាលឱ្យបាត់បង់ការមើលឃើញនៅពេលអ្នកចាស់ទៅ។

Pistachio Tree Bhg GettyImages 157742452 Ce28b1b9bec34307b95d1e715afb23f9

៦.ចុះទម្ងន់

ការទទួលទានគ្រាប់រីករាយ ក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់ផងដែរ។ ពួកវាសម្បូរទៅដោយជាតិសរសៃ និងប្រូតេអ៊ីន ដែលនាំឱ្យអ្នកមានអារម្មណ៍ឆ្អែត ហើយអាចជួយឱ្យអ្នកញ៉ាំតិច៕

Pistachios.,Whole,Pistachios,With,Green,Leaves,And,Pistachio,Nut,Kernels.

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក