តិចអត់ដឹង! ឈើអែម ជាឳសថទិព្វសម្រាប់ការឈឺចាប់ពេលមករដូវ

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលតែងតែជួបប្រទះការឈឺចាប់ពេលមករដូវ ហើយកំពុងស្វែងរកមធ្យោបាយដោះស្រាយភ្លាមៗ អ្នកគួរតែសាកល្បងប្រើ ឈើអែម ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈប្រឆាំងនឹងការរលាក ដែលល្អខ្លាំងណាស់សម្រាប់សុខភាពស្ត្រី ជាពិសេសជួយបំបាត់ការឈឺចាប់ពេលមករដូវ។

ប្រសិនបើអ្នកចង់សាកល្បងប្រើឈើអែម ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន រួចសាកល្បងវិធីទាំងនេះ៖

360_F_739421503_wJ5hG0kdTI0YlG2iyJcOYGu1S7EQ3C31

១. តែឈើអែម

ប្រសិនបើរដូវរបស់អ្នកធ្វើអោយអ្នកគេងមិនលក់នៅពេលយប់ អ្នកអាចពិសាតែឈើអែមមួយពែងដើម្បីជួយឲ្យបានធូរស្រាល។ លើសពីនេះទៀតវាងាយស្រួលណាស់ក្នុងការរៀបចំណាស់ ដោយអ្នកគ្រាន់តែដាំឈើអែមជាមួយទឹកពុះ រួចដាក់ទឹកខ្មេះបន្តិច បន្ទាប់មកស្រង់ឈើអែមចេញគឺជាការស្រេច។ អ្នកជំនាញណែនាំឱ្យផឹកវាពីរដងមុន ឬ អំឡុងពេលមករដូវ ដើម្បីទទួលបានការធូរស្រាលពីការឈឺចាប់ពេលមករដូវ។

CinnamonTea_1230x630_Facebook

២. បន្ថែមឈើអែមទៅក្នុងអាហារ

ឈើអែម វាផ្ទុកនូវលក្ខណៈសម្បត្តិដែលជួយកាត់បន្ថយការហូរឈាមធ្ងន់ធ្ងរ ភាពទន់ខ្សោយ ឬ វិលមុខ ដែលអាចជាការមិនស្រួលខ្លួនខ្លាំងសម្រាប់ស្ត្រី។ ឈើអែម អាចត្រូវបានប្រើនៅក្នុងបបរ ឬ សម្លរ ដើម្បីផ្តល់ការជំរុញអាហារូបត្ថម្ភ ហើយវាក៏មានរសជាតិឆ្ងាញ់ផងដែរ។

Cinnamon,Sticks,And,Milled,Cinnamon,Spice,On,Old,Table.

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក

-->