តើធ្វើដូចម្តេចដើម្បីជៀសវាងការខ្ជះខ្ជាយក្នុងជីវិតនេះ? មាន ៣ យ៉ាងដែលអ្នកត្រូវសន្សំ មិនថាអ្នកជាអ្នកមានប៉ុណ្ណាក៏ដោយ កុំរស់នៅចាយខ្ជះខ្ជាយ។
1. សុខភាពរបស់អ្នកផ្ទាល់
ចាស់បុរាណបានបង្រៀនយើងថា “សុខភាពប្រៀបបានទៅនឹងមាសប្រាក់” ជាក់ស្ដែងក្នុងមួយជីវិតនេះ សុខភាពពិតជាសំខាន់ណាស់ សុខភាពប្រៀបដូចជាខែលការពារ បើចាំដល់ខែលនោះបែកបាក់វានឹងហួសពេល ដូច្នេះត្រូវរកវិធីយកឈ្នះ មិនថាអ្នកចំណាយប្រាក់ប៉ុន្មានទទួលបានសុខភាពល្អ មនុស្សដែលមានឧត្តមគតិ មហិច្ឆតា និងទេពកោសល្យ ប៉ុន្តែបើគ្មានសុខភាពទេ អ្វីៗទាំងអស់នឹងធ្លាក់ដល់ចំណុចសូន្យ។
ចំពោះការវិនិយោគទាំងអស់ ការវិនិយោគលើសុខភាព គឺជាការវិនិយោគដែលមិនអាចខ្វះបាន។ អ្នកត្រូវតែមានសុខភាពល្អ ដើម្បីអាចធ្វើអ្វីដែលអ្នកចង់បាន។
2. លុយ
មានមនុស្សជាច្រើនដែលមិនធ្លាប់ស្គាល់ពាក្យថាក្រ ដែលជាអ្នកមានទ្រព្យសម្បត្តិ ហើយរស់នៅក្នុងប្រណីតភាព។ នៅពេលខ្លះពួកគេមិនដឹងទេពីរបៀបរក្សាទុក និងមិនចេះវិធីវិនិយោគ។ យូរៗទៅពួកគេក៏ចាយអស់លុយ ជីវិតក៏វិលទៅរកភាពក្រីក្រ និងលំបាក។
ពោលពួកគេគឺជាមនុស្សខ្ជះខ្ជាយពេក មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ទោះមានលុយប៉ុន្មានក៏មិនគ្រប់គ្រាន់ដែរ។ បើអ្នកចាយវាយច្រើនមិនចេះគិត អ្នកនឹងក្រទៀតហើយ។
ការគ្រប់គ្រងលុយគឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។ លុយគឺជាតម្រូវការនៃជីវិត។ ដូច្នេះប្រសិនបើអ្នកមិនអាចគ្រប់គ្រងលុយបាន នោះមានន័យថាអ្នកមិនអាចមានជីវិតសុខសាន្តបានឡើយ។ វាគឺជាការចាយលុយដែលធ្វើឱ្យអ្នកខាតបង់យ៉ាងខ្លាំង។ មានតែមនុស្សដែលរស់នៅសន្សំសំចៃ និងចេះគ្រប់គ្រងលុយ ទើបអាចរស់នៅបានល្អ មានសុភមង្គល។
3. ទំនុកចិត្ត
បុគ្គលដែលចង់តាំងខ្លួនឡើងដើម្បីមានមុខតំណែង និងឋានៈក្នុងសង្គម ត្រូវតែគោរពភាពជឿជាក់លើខ្លួន។ ភាពជឿជាក់របស់មនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នករស់នៅ ហើយទុកឱ្យអ្នកដទៃបាត់បង់ជំនឿលើអ្នក នោះអ្នកកំពុងបាត់បង់តម្លៃ មូលដ្ឋានគ្រឹះសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់អ្នក។
កុំបំផ្លាញការទុកចិត្តរបស់អ្នកដទៃមកលើអ្នក។ ចេះចិត្តល្អ ស្មោះត្រង់ជាមួយអ្នកដទៃ ហើយមិនក្បត់ការជឿទុកចិត្តរបស់ខ្លួន។ សូមចាំថា៖ «បើគេមិនទុកចិត្តម្តងហើយ គឺមានន័យថាគេអាចមិនទុកចិត្តអ្នកមួយម៉ឺនដងទៀត»៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក