ពាក្យសម្តីដែលនិយាយថា“ខ្ញុំស្រឡាញ់អ្នក” និយាយចេញទៅវាងាយស្រួលបំផុតដើម្បីអោយគេដឹងថាអ្នកខ្វល់ពីដៃគូរបស់អ្នក ប៉ុន្តែវាមិនមែនជាមធ្យោបាយដែលអ្នកចង់ឱ្យដៃគូដឺងពីចិត្តរបស់អ្នកតែមួយមុខនោះទេ។ នៅពេលនិយាយពីអារម្មណ៍ មនុស្សម្នាក់ៗខុសគ្នា។ ខណៈពេលដែលអ្នកខ្លះប្រើពាក្យខ្លះទៀតពឹងផ្អែកលើសកម្មភាព និងកាយវិការ។ វិធីដែលការបង្ហាញការស្រឡាញ់ទៅកាន់ដៃគូរបស់អ្នកជួនកាលអាចធ្វើឱ្យអ្នកមានការថប់បារម្ភអំពីទំនាក់ទំនងរបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនចង់បាន។
ប្រសិនបើដៃគូរបស់អ្នកត្រៀមខ្លួនស្តាប់អ្នក ហើយលួងលោមអ្នកទាំងពេលអ្នកពិបាកចិត្ត និងរីករាយ គាត់មិនត្រឹមតែជាអ្នកលួងលោមដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែនេះក៏បង្ហាញថាគាត់ឱ្យតម្លៃលើការទុកចិត្តលើទំនាក់ទំនងរបស់អ្នកផងដែរ។ ដោយអនុញ្ញាតឱ្យអ្នកបញ្ចេញភាពមិនសប្បាយចិត្ត ហើយគាត់ព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងស្និតរមួតជាងមុន។
នៅពេលអ្នកមានស្នេហា ការឱបថ្នាក់ថ្នមគឺជាសេចក្តីអំណរដ៏អស្ចារ្យបំផុតមួយនៃទំនាក់ទំនងស្នេហា។ ប្រសិនបើគាត់ចូលចិត្តឱបដូចអ្នកដែរ វាបង្ហាញថាអ្នកទាំងពីរក៏ចូលចិត្តចំណាយពេលវេលាផ្អែមល្ហែមជាមួយគ្នាដូចគ្នា ហើយលើសពីនេះទៀតផ្តល់តម្លៃភាពស្និទ្ធស្នាលនៅក្នុងទំនាក់ទំនងរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណឹងការថើបថ្ងាស និងការឱបពីក្រោយខ្នងក៏ជាសញ្ញាមួយដែលគាត់ព្យាយាមប្រាប់អ្នកថា អ្នកសំខាន់យ៉ាងណាចំពោះគាត់ដោយមិនចាំបាច់និយាយស្តី។
ការមានទំនាក់ទំនងមិនស្មើភាពគ្នាជាមួយដៃគូគ្រប់ពេល ឬផ្ញើសារមក 24/7 ។ នៅចុងបញ្ចប់ អ្នកគឺជាមនុស្សពីរនាក់ដាច់ដោយឡែកពីគ្នាដែលមានគោលដៅ និងក្តីសុបិន្តខុសគ្នា។ ប៉ុន្តែប្រសិនបើគាត់លើកទឹកចិត្តអ្នក ឱ្យលះបង់ពេលវេលាបន្ថែមទៀតដើម្បីសម្រេចគោលដៅរបស់អ្នក ជាជាងពាក្យត្អូញត្អែរ វាមានន័យថាគាត់បារម្ភ និងយកចិត្តទុកដាក់លើអ្នក។ ការយល់ថាគាត់ក៏មានជីវិតនិងសិទ្ធិក្នុងការស្វែងរកក្តីសុបិនផ្ទាល់របស់គាត់ដែរគឺជាសញ្ញានៃភាពចាស់ទុំនិងស្នេហាពិត។
ប្រសិនបើដៃគូររបស់អ្នកជួយធ្វើការបោកគក់សម្លៀកបំពាក់នៅពេលអ្នកជាប់រវល់ រឺការងារផ្ទះផ្សេងៗ វាគឺជាសញ្ញាមួយដែលដៃគូរបស់អ្នកចាត់ទុកអ្នកស្មើភាពគ្នាជាមួយគាត់។ វាពិតជាលំបាកណាស់ក្នុងការស្វែងរកនរណាម្នាក់ដែលអោយតម្លៃស្មើភាពគ្នានៅក្នុងទំនាក់ទំនង ដូច្នេះប្រសិនបើអ្នករកឃើញនរណាម្នាក់បែបនេះ គាត់គឺជាមនុស្សពិសេសណាស់ សូមកុំធ្វើឱ្យបាត់បង់គាត់!
សញ្ញាដែលច្បាស់បំផុតដែលដៃគូរបស់អ្នកមិនបានលេងសើចជាមួយអ្នកគឺចង់ឃើញអ្នកនិយាយជាមួយមិត្តភក្តិ និងក្រុមគ្រួសារអំពីពាក្យល្អពីគាត់។ ប្រសិនបើអ្នកមានរឿងសំខាន់ផ្សេងៗទៀតមិនចង់ប្រាប់អ្នកដទៃអំពីទំនាក់ទំនងរបស់អ្នក មានន័យថាគាត់អោយតម្លៃលើការប្តេជ្ញាចិត្តហើយគាត់នៅជាមួយអ្នកដោយហេតុផលត្រឹមត្រូវទាំងអស់។ គាត់មើលឃើញអនាគតជាមួយអ្នក។
ការបង្ហាញសេចក្តីស្រឡាញ់ជាសាធារណៈម្តងម្កាលមិនអីទេ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកធ្វើវាគ្រប់ពេលវាអាចជាទង់ក្រហម។ ការចង់បង្ហាញពីទំនាក់ទំនងរបស់អ្នកទៅកាន់អ្នកដទៃគឺជាសញ្ញាមួយនៃភាពអសន្តិសុខហើយប្រសិនបើដៃគូរបស់អ្នកមិនដឹងពីវិធីដើម្បីរារាំងចិត្តសូម្បីតែនៅទីសាធារណៈ វាអាចមានន័យថាគាត់អាចជាមនុស្សល្មោមនឹងតណ្ហា។
ប្រែសម្រួល៖ ក្នុងស្រុក
ប្រភព៖ Brightside