កុំផ្ដេកផ្ដួលតាម! ទម្លាប់​មិនល្អទាំង​​​ ៦​ ​​​អាច​​បំផ្លាញជីវិតដ៏ស្រស់​បំព្រង​របស់អ្នកបាន-v2

ពាក្យថា "សុភមង្គល" មនុស្សគ្រប់គ្នាអ្នកណាក៏ចង់បានដែរដើម្បីទទួលបានភាពរីករាយក្នុងគ្រួសារ។ ប៉ុន្តែអ្នកចិត្តសាស្រ្តនិងអ្នកជំនាញបានលើកឡើងថាទម្លាប់មួយចំនួនរបស់មនុស្សធ្វើឱ្យពួកគេមិនអាចមានសុភមង្គលបាន ។ ពេលខ្លះយើងមានអារម្មណ៍ស្រឡាំងកាំងដោយសារតែរឿងនិងទម្លាប់ប្រចាំថ្ងៃដែលយើងមិនបានកត់សំគាល់។

6. អង្គុយពេញមួយថ្ងៃ

 

របៀបរស់នៅក្នុងពេលបច្ចុប្បន្ននេះមានភាពមមាញឹកគឺជារឿងធម្មតា។ នៅពេលល្ងាចយើងត្រលប់ទៅផ្ទះវិញដោយជិះឡាន ជិះម៉ូតូ ហើយអង្គុយនៅផ្ទះមើលទូរទស្សន៍ ឬជជែកកំសាន្តតាមអ៊ិនធរណេតជាមួយមិត្តភក្តិ។

ដោយសារតែយើងមិនបានធ្វើសកម្មភាពអ្វីច្រើន កម្រិតនៃអរម៉ូន endorphins និងអរម៉ូនដទៃទៀតដែលទទួលខុសត្រូវចំពោះភាពរីករាយត្រូវបានកាត់បន្ថយ។ ជារៀងរាល់ថ្ងៃការដើរ ៣០ នាទី ឬហាត់ប្រាណ ២ ដងក្នុងមួយសប្តាហ៍នឹងធ្វើឱ្យអ្នកកាន់តែស្វាហាប់ និងចាកផុតពីភាពស្ត្រេសមិនថាមានអ្វីកើតឡើងក្នុងជីវិតរបស់អ្នក។

5. មិន​​ចំណាយ​ពេល​​​ដើរលេង​ខាង​​ក្រៅ​

យើងទាំងអស់គ្នាដឹងហើយថា "ការធ្វើការងារពីផ្ទះ" វាមិនបានធ្វើឱ្យយើងមានភាពរីករាយនោះទេ។ ប៉ុន្តែកន្លែងមួយចំនួនទៀតដូចជារោងកុន ភោជនីយដ្ឋាន និងកន្លែងផ្សេងទៀតដែលយើងចូលចិត្តទៅក៏មិនតែងតែផ្តល់ភាពរីករាយដល់ជីវិតរបស់យើងដែរ។

ប៉ុន្តែប្រសិនបើអ្នកចំណាយពេលនៅខាងក្រៅនៅកន្លែងដែលយើងមិនស្គាល់ អ្នកនឹងសប្បាយចិត្តជាងមុន ហើយការជឿជាក់លើខ្លួនឯងនឹងកាន់តែប្រសើរឡើង។ អ្នកចិត្តសាស្រ្តហៅវិធីសាស្ត្រនេះថា “ ដំណើរកម្សាន្តរីករាយ ” ។ ហើយវាមិនសំខាន់ទេថាតើអ្នកនឹងទៅកន្លែងណា ប្រទេសផ្សេង ឬទៅតំបន់ដែលអ្នកមិនធ្លាប់ស្គាល់ពីមុនមក វានឹងធ្វើឱ្យអ្នកឆ្លងកាត់បទពិសោធន៍កាន់តែសប្បាយរីករាយ។

4. មិនយកចិត្តទុកដាក់លើអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន

វាពិតជាមានសារសំខាន់ណាស់មិនត្រឹមតែការយកចិត្តទុកដាក់លើអ្វីដែលយើងធ្វើប៉ុណ្ណោះទេ ប៉ុន្តែរបៀបដែលយើងធ្វើក៏មានសារសំខាន់ផងដែរ។ អ្នកសាកគិតទៅមើលថាតើមានប្រយោជន៍អ្វីដែលទៅប្រៀបធៀបជាមួយអ្នកដទៃដែលខុសពីសកម្មភាពដែលយើងកំពុងធ្វើ ចូរផ្តោតអារម្មណ៍ និងរីករាយនឹងអ្វីដែលយើងកំពុងធ្វើទើបធ្វើឱ្យយើងរីករាយ។

3. មិនចែករំលែក

ដើម្បីធ្វើឱ្យជីវិតរបស់យើងមានអត្ថន័យយើងមិនត្រឹមតែទទួលនូវអ្វីៗប៉ុណ្ណោះទេប៉ុន្តែយើងក៏ត្រូវតែនេះផ្តល់ឱ្យផងដែរ។ សកម្មភាពសប្បុរសធម៌ធ្វើឱ្យយើងរីករាយពេញចិត្ត និងមានអារម្មណ៍ថាមានសារសំខាន់។

2. មិនសម្របខ្លួនជាមួយអ្នកដទៃ

មនុស្សមួយចំនួនបានបែងចែកអាយុនៃការរាប់អាន ឬក្រុមនេះក្រុមនោះ សូម្បីតែមិត្តភក្តិជិតស្និទ្ធ និងសមាជិកគ្រួសាររបស់យើងប៉ុណ្ណោះទេ។ ដើម្បីឱ្យមានភាពរីករាយពិតប្រាកដយើងត្រូវមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយមនុស្សដទៃផ្សេង។

យោងតាមការសិក្សាទំនាក់ទំនងនៃមិត្តភាពជួយយើងកាត់បន្ថយកម្រិតស្ត្រេសរបស់យើង ហើយវាធ្វើឱ្យយើងមានអារម្មណ៍ជឿជាក់។ ហើយវាមិនសំខាន់ទេថាអ្នកជាក្រុមអ្វី វាអាចជាក្រុមបាល់ទាត់ ក្រុមហាត់ប្រាណ ឬក្រុមកង់ទេ អ្នកគឺជាសមាជិកម្នាក់ ហើយត្រូវមានអារម្មណ៍រីករាយនឹងទំនុកចិត្តលើខ្លួនឯង។

1. គ្មានភាពច្នៃប្រតិដ្ឋបង្កើតអ្វីមួយដោយសមត្ថភាពខ្លួនឯង

ក្នុងជីវភាពប្រចាំថ្ងៃយើងចង់ធ្វើអ្វីតាមចំណូលចិត្តនៃការច្នៃប្រតិដ្ឋ មិនមែនព្រោះតែលុយ និងកិត្តិនាមតែមួយមុខនោះទេប៉ុន្តែសម្រាប់សុខភាពរបស់យើង។ ធ្វើអ្វីមួយតាមក្តីស្រមៃជួយយើងកាត់បន្ថយកម្រិតនៃភាពតានតឹង ធ្វើអោយអារម្មណ៍របស់យើងប្រសើរឡើង និងជួយយើងប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

កុំភ្លេចថាភាពច្នៃប្រតិដ្ឋមិនត្រឹមតែជាការច្រៀង និងគូរគំនូរប៉ុណ្ណោះទេ វាអាស្រ័យទៅលើដុងពីកំណើតរបស់អ្នក។ ដាំផ្កា ជ្រើសរើសពណ៌ជញ្ជាំង ធ្វើកិច្ចការផ្ទះ និងបើកក្តីស្រមៃរបស់អ្នក។

សុភមង្គលមិនមែនជាអ្វីដែលអ្នកត្រូវធ្វើតាមគេនោះទេ។ វាមានរឿងតូចៗប្រមូលផ្តុំគ្នា ដូច្នេះយើងអាចបង្កើតវាបាននៅពេលណាមួយ។ តើអ្នកមានទម្លាប់ណាដែលរារាំងអ្នកមិនឱ្យមានភាពរីករាយដែរឬទេ?

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស