បញ្ហាផ្លូវចិត្តដែលកើតឡើងដោយការគោរពខ្លួនឯង អាជីពការងារ និងសូម្បីតែរវាងប្តីប្រពន្ធអាចប៉ះពាល់យ៉ាងខ្លាំងដល់ទារកទើបនឹងកើតនេះបើយោងតាមការសិក្សាមួយរបស់អ្នកជំនាញ។ ដូច្នេះវាជារឿងសំខាន់ណាស់ដែលត្រូវដោះស្រាយរាល់ភាពផ្សេងគ្នាទាំងអស់របស់អ្នកមុនពេលមានកូន។
បើយោងតាមគេហទំព័រ Bright Side បានលើកយករឿងនេះមកវិភាគអំពីបញ្ហាផ្លូវចិត្តសំខាន់ៗមួយចំនួនដែលវានឹងប្រសើរក្នុងការដោះស្រាយមុនពេលក្លាយជាឪពុកម្តាយ។
ស្ត្រីម្នាក់បានផ្តល់បទពិសោធន៍លំអិតនៃការចង់បានកូនថែមរបស់នាង។ នាងមានកូន ៥ នាក់រួចទៅហើយ នាងថានាងអាយុច្រើនពេកក្នុងការផ្តល់កំណើតអោយកូនថ្មីរបស់នាង ប៉ុន្តែនាងមិនអាចឈប់គិតពីវាបានទេ។ ដូច្នេះការចង់បានកូនកាន់តែច្រើនឡើង ៗ មិនមែនជារឿងល្អទេហើយវាអាចជាបញ្ហាដែលអ្នកត្រូវទៅធ្វើការព្រឹក្សាជាមួយអ្នកជំនាញ។
៦៧% នៃគូស្នេហ៍បានបង្ហាញពីការថយចុះនូវសេចក្តីស្រឡាញ់នៃទំនាក់ទំនងរវាងគ្នានិងគ្នា បន្ទាប់ពីផ្តល់កំណើតដល់កូនដំបូងរបស់ពួកគេ។ ការថយចុះនេះច្រើនតែកើតឡើងក្នុងរវាង ៦ ខែចំពោះស្ត្រីនិង ៩ ខែចំពោះបុរសបន្ទាប់ពីទារកកើតមក។ ដូច្នេះប្រសិនបើអ្នកមានគម្រោងរក្សាចំណងអាពាហ៍ពិពាហ៍ដោយវិធីនេះមិនមែនជាគំនិតល្អនោះទេ។
ការងាររបស់ឪពុកម្តាយជះឥទ្ធិពលអវិជ្ជមានមិនត្រឹមតែចំពោះឪពុកម្តាយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលមកលើកូន ៗ ទៀតផង។ ជាធម្មតាឪពុកម្តាយបែជាមិនយកចិត្តទុកដាក់ និងធ្វើឱ្យមានអារម្មណ៍ថាហាក់មិននៅក្បែរកូន។ ជាលទ្ធផលកុមារអាចចាប់ផ្តើមមានអារម្មណ៍ថាមានកំហុសហើយអន់ចិត្តចំពោះខ្លួនឯង។
យោងតាមសាកលវិទ្យាល័យរដ្ឋមីឈីហ្គែនសហរដ្ឋអាមេរិក កុមារតូចៗរៀនចម្លងតាមពីសកម្មភាពរបស់ឪពុកម្តាយ។ នេះមានន័យថាកូនរបស់អ្នកនឹងដូចអ្នកដែរ ដូច្នេះវាសំខាន់ណាស់ដែលត្រូវបង្ហាញខ្លួននៅចំពោះមុខពួកគេជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងដោយមានគោលដៅ និងបំណងប្រាថ្នា។ បើមិនដូច្នោះទេពួកគេអាចធ្វើត្រាប់តាមភាពមិនប្រាកដប្រជារបស់អ្នកនៅក្នុងជីវិត ដែលអាចរារាំងកុមារពីការសម្រេចគោលដៅរបស់ពួកគេនាពេលអនាគត។
អ្នកចិត្តសាស្រ្តថែមទាំងមានពាក្យពិសេសមួយគឺ “ infantilism” ដែលប្រែជាភាសាខ្មែរថាមនុស្សដូចកូនក្មេង ដែលពិពណ៌នាអំពីមនុស្សម្នាក់ដែលធ្វើដូចជាកូនក្មេងនៅពេលដែលពួកគេពេញវ័យ។ មនុស្សទាំងនេះមានទំនោរដឹកនាំដោយអារម្មណ៍ហើយមិនមែនដោយគំនិតរបស់ពួកគេទេ។ ការចិញ្ចឹមកូនតម្រូវឱ្យមានការស៊ូទ្រាំនិងការគ្រប់គ្រងខ្លួនឯង ហើយក្មេងៗមានទំនោរចង់ចម្លងអាកប្បកិរិយារបស់មនុស្សដែលនៅជុំវិញពួកគេ - សម្រាប់រឿងនេះឪពុកម្តាយត្រូវការធ្វើជាគំរូសម្រាប់កូនដើម្បីក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គមជាតិ។
ការសិក្សានេះបានបង្ហាញថាអារម្មណ៍អវិជ្ជមានរបស់ឪពុកម្តាយអាចប៉ះពាល់ដល់ការអភិវឌ្ឍកូន ៗ របស់ពួកគេក្នុងផ្លូវអាក្រក់។ អ្នកជំនាញជឿជាក់ថាឥទ្ធិពលខ្លាំងជាពិសេសកើតឡើងក្នុងឆ្នាំដំបូងនៃជីវិតទារក។ ជាលទ្ធផលវាអាចទៅរួចដែលថាកុមារនឹងទទួលបានអាកប្បកិរិយាអវិជ្ជមាននិងអារម្មណ៍អវិជ្ជមានរបស់ឪពុកម្តាយ។ ដូច្នេះច្បាប់គឺសាមញ្ញ: សុភមង្គលរបស់អ្នកនឹងធ្វើឱ្យកូនអ្នករីករាយ។
ភាពឥតខ្ចោះតែងតែត្រូវបានបង្កឡើងដោយការភ័យខ្លាចការបរាជ័យ អារម្មណ៍នៃភាពគ្មានតម្លៃ ការគោរពខ្លួនឯងទាប និងបទពិសោធន៍អវិជ្ជមានក្នុងវ័យកុមារភាព។ ឪពុកម្តាយគួរតែគ្រប់គ្រងបញ្ហាផ្លូវចិត្តរបស់កូនៗ ព្រោះពេលខ្លះកូនៗនឹងមិនស្តាប់បង្គាប់នោះទេ ហើយពួកគេក៏មិនចង់ធ្វើកិច្ចការផ្ទះដែរ៕
ប្រែសម្រួល៖ វីរៈ|ប្រភព៖ បរទេស