បើកមើលកាដូមួយ តើដំណឹងល្អអ្វី កំពុងរង់ចាំអ្នកនៅខែសីហា?

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​ប្រអប់កាដូ​មួយ ​ក្នុង​ចំណោមកាដូទាំង ៣ ដើម្បី​ទទួលយកដំណឹងល្អ ដែលនឹងចូលមកដល់ក្នុងជីវិតអ្នក នាខែសីហាខាងមុខ៖

ប្រអប់កាដូទី ១

1

អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា នឹង​ចូល​មក​ដល់​នៅ​កំឡុងខែក្រោយ។ បញ្ហា​និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ជីវិត នឹង​រលាយ​បាត់​ដូច​ជា​ទឹក​សន្សើម​ដែល​ត្រូវ​ថ្ងៃ ហើយ​ចុង​ក្រោយ​អ្នក​នឹង​រក​ឃើញ​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​យ៉ាង​ពិត​ប្រាកដ។

ប្រអប់កាដូទី ២

2

កុំ​ឈប់​ត្រឹម​នេះ លទ្ធផល​ដែល​ចេញ​ផ្លែផ្កា​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​កុំ​ភ្លេច​សម្រាក​បន្តិច​ផង ហើយ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទេពកោសល្យ​ពិតប្រាកដ​របស់​ខ្លួន​ឯង ថា​ជា​អ្វី?

ប្រអប់កាដូទី ៣

3

ប្រសិន​អ្នក​ជា​មនុស្ស​ដែល​មិន​ទាន់​មាន​គូ តាម​រយៈ​ប្រអប់កាដូ​នេះ​គឺ​ទស្សន៍ទាយ​មក​ថា អ្នក​នឹង​ឆាប់​ដល់​គូ​ហើយ តែ​បើ​អ្នក​មាន​គូ​ហើយ ចូរ​ប្រុងប្រយ័ត្ន​និង​អត់ធ្មត់​បន្តិច ព្រោះ​អាច​មាន​រឿង​រកាំរកូស​កើត​ឡើង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក