តាមក្បួនហុងស៊ុយ របស់ទាំង ៣ ខាងក្រោមនេះ មិនគួរដាក់តាមកាបូបលុយនោះទេ ព្រោះវាពុំបាននាំសំណាងឡើយ ផ្ទុយទៅវិញគឺនាំឲ្យអាប់លាភ ស្រុតយីអ៊ុនរបស់អ្នកទៅវិញ៖
៣) វិក្កយបត្រ
កុំទម្លាប់រក្សាទុកវិក្កយបត្រផ្សេងៗនៅក្នុងកាបូបលុយ ព្រោះវាបង្ហាញពីការបាត់បង់ប្រាក់ ពីការហូរចេញនៃទ្រព្យសម្បត្តិ។ តាមក្បួនវានឹងបង្កើនបំណុល បង្កើនការចំណាយកាន់តែច្រើន យកល្អគួររក្សាទុកក្នុងសៀវភៅដាច់ដោយឡែកណាមួយ ពោលគឺកាបូបលុយ សម្រាប់តែដាក់លុយប៉ុណ្ណោះ មិនដាក់បំណុលឡើយ។
២) កាក់បុរាណ
មនុស្សមួយចំនួនមានទម្លាប់ជឿថា ការដែលដាក់កាក់បុរាណ ដែលមានចងខ្សែច្រើនកាក់នៅក្នុងកាបូបលុយ គឺអាចនាំសំណាង ទាក់ទាញលុយឲ្យហូរចូលបន្ថែម។ តែយ៉ាងណាតាមក្បួន គឺកាក់ច្រើនពេក វាធ្វើឲ្យប្រមូលផ្តុំទៅជាថាមពលអាក្រក់ទៅវិញ ហើយនាំឲ្យម្ចាស់កាបូបមិនងាយទទួលបានជោគជ័យក្នុងអាជីវកម្ម ឬអាជីពការងារឡើយ។
១) យ័ន្តដែលគ្មានប្រភពច្បាស់លាស់
ការដែលអ្នកទទួលយកយ័ន្តពីកន្លែងសក្តិសិទ្ធណាមួយ ដែលគ្មានប្រភពច្បាស់លាស់ ឬជាវបន្តពីអ្នកដទៃ ហើយយកមកទុកក្នុងកាបូបលុយ នោះវាដូចយកមកបន្សាបលាភសំណាងអ៊ីចឹងដែរ។
ដោយសារតាំងតែពីបុរាណមក គេដំណាលថា យ័ន្តមួយសម្រាប់ជោគវាសនាមនុស្សមួយ ដូច្នេះមិនអាចចេះតែប្រើតគ្នាបានឡើយ។ បើប៉ះរបស់មិនល្អ ប៉ះរបស់ណាដែលខុស នឹងនាំឲ្យយីអ៊ុនអ្នកស្រុត មិនបានឡើងយីអ៊ុនដូចការគ្រោងទុកនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក