ការមើលបាតដៃគឺជាប្រភេទសិល្បៈបុរាណ ដែលមានតាំងពីរាប់រយជំនាន់មុនមកហើយមិនថាសាសន៍ណាទេ គឺសុទ្ធតែមានក្បួនមើលបែបនេះ។ ការមើលបាតដៃ អាចឲ្យយើងដឹងពីបុគ្គលិកលក្ខណៈរបស់បុគ្គលណាម្នាក់បានយ៉ាងពិតប្រាកដ។
សូមធ្វើការផ្គុំបាតដៃទាំង២ ដាក់ទន្ទឹមគ្នា និងតំរឹមឲ្យស្មើ៖
មានន័យថា អ្នកគឺជាមនុស្សចេះការពារខ្លួន និងឯករាជ្យខ្លាំង មិនចាំបាច់ត្រូវការការស្រលាញ់ពីអ្នកដទៃ ដើម្បីធ្វើឲ្យជីវិតខ្លួនឯងមានន័យឡើយ។ អ្នករីករាយក្នុងការប្រកួតប្រជែង ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីទាមទារយកអ្វីមួយ ដែលជារបស់អ្នកពេញច្បាប់។ អ្នកមិនមានបញ្ហាអ្វីឡើយ ក្នុងការដោះស្រាយនូវឧបសគ្គនៅលើផ្លូវ ដែលអ្នកកំពុងដើរ។
មានន័យថា អ្នកជាមនុស្សដែលមិនចូលចិត្តការផ្លាស់ប្ដូរ ហើយជាឪពុកម្ដាយដ៏អស្ចារ្យ។ អ្នកគឺជាមនុស្សទន់ភ្លន់ និងមានហេតុផលសមរម្យ ហើយចេះយល់ទុក្ខធុរៈអ្នកដទៃ។ នៅពេលដែលឱកាសរៀបការមកដល់ អ្នកនឹងបានជួបមនុស្សដែលល្អ និងទទួលស្គាល់ពីមនុស្សគ្រប់រូប ដែលអ្នកស្គាល់។
អ្នកជាមនុស្សដែលមានវិចារណញាណមានចរិតទន់ភ្លន់ ហើយអ្នកយកចិត្តទុកដាក់ចំពោះគំនិតរបស់អ្នកដទៃ។
មានន័យថា អ្នកគឺជាគូស្នេហ៍ដ៏ល្អម្នាក់ និងមានប្រាជ្ញាវៃឆ្លាត លើសពីអាយុរបស់អ្នក។ មិនតែប៉ុណ្ណោះ អ្នកគឺជាមនុស្សចិត្តល្អ។ អ្នកមិនខ្វល់ពីអ្វីដែលសង្គមគិតលើរូបអ្នកឡើយ ហើយអ្នកមាននិន្នាការក្នុងការរស់នៅ ដោយសេរីភាពផ្ទាល់ខ្លួន៕
ប្រភព៖ Brightside