ជ្រើសរើសទម្លាប់នៃការឱបគូស្នេហ៍ នឹងបង្ហាញអំពីទំនាក់ទំនងស្នេហារបស់អ្នក-v2

ថ្ងៃបុណ្យអោបជាតិអាមេរិកដែលបានក្លាយទៅជាបុណ្យអន្តរជាតិត្រូវបានប្រារព្ធឡើងនៅថ្ងៃទី 21 ខែមករា។ យោងតាមអ្នកវិទ្យាសាស្ត្រ ការឱបបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការពង្រឹងប្រព័ន្ធភាពស៊ាំ បន្ថយភាពតានតឹង និងថែមទាំងបង្កើនការគោរពខ្លួនឯង។

1.ឱបខ្លួនឯង

1 275

ការឱបខ្លួនឯងអាចមានប្រសិទ្ធិភាពល្អក្នុងការលើកទឹកចិត្តខ្លួនឯង ជាពិសេសប្រសិនបើគ្មាននរណាម្នាក់ចង់ឱបអ្នក។ វាផ្តល់ភាពកក់ក្តៅ, ស្ងប់ស្ងាត់និងរីករាយក្នុងពេលតែមួយ។

2.ឱបនៅពេលរាំយឺតៗ

2 268

នេះគឺជាការឱបបែបបុរាណដែលកើតមានក្នុងពេលកំពុងរាំ ដៃរបស់ស្រ្តីនៅលើស្មារបស់បុរសហើយដៃរបស់អ្នកបុរសអោបចង្កេះដៃគូដោយថ្នមៗ។ មនោសញ្ចេតនានេះគឺជាធម្មតាមានទំនាក់ទំនងភ្នែកនិងភ្នែក ញញឹមដាក់គ្នា និងសន្ទនាគ្នាយ៉ាងរីករាយ។

3.ការឱបបែបមនោសញ្ចេតនា

3 259

ការឱបនេះតែងតែកើតឡើងរវាងអ្នកដែលមានទំនាក់ទំនងស្នេហានឹងគ្នា។ ដោយមានភាពខុសប្លែកគ្នាដ៏ធំមួយគឺកម្ពស់ដៃគូរដែលខ្ពស់ជាងធម្មតាត្រូវពត់ចង្កេះឱនបន្តិចខណៈពេលដែលដៃគូទាបជាង ចំណែកអ្នកដែលមានកម្ពស់ទាបអាចឈរចុងជើងដើម្បីអោយការឱបនេះមើលទៅមានភាពស្អិតរមួត។

4. ឱបពីក្រោយដៃគូ

4 213

ការឱបពីក្រោយរបស់ដៃគូបង្ហាញពីអារម្មណ៍ជ្រាលជ្រៅ ទោះបីជាគាត់មិនទាន់បានសារភាពស្នេហ៍ក៏ដោយ ក៏អ្នកអាចប្រាកដថាដៃគូដែលបានឱបអ្នក គាត់ស្រឡាញ់អ្នក។ អ្នកដែលឱបពីក្រោយត្រៀមខ្លួនទទួលខុសត្រូវនិងផ្តល់ការការពារចាំបាច់ដល់អ្នកដែលគាត់បានឱប។

5.ការឱបដោយបេះដូងទៅកាន់បេះដូង

5 191

នេះជាការឱបប្រភេទរ៉ូមែនទិក ជាទំលាប់ វាជាការឱបដ៏កក់ក្តៅ ជាយូរណាស់ដែលមនុស្សម្នាក់នៅលើទ្រូងរបស់ម្ចាស់ស្នេហ៍ដោយមិនដឹងខ្លួន។ អ្នកផ្សេងទៀតនៅពេលតែមួយផ្តល់នូវការឱបយូរ ការឱបជាធម្មតាគឺទន់ភ្លន់បំផុត។

6. ឱបដោយក្តីស្រឡាញ់

6 151

នេះគឺជាប្រភេទនៃការលួងលោមមួយទៀតដែលជាទូទៅធ្វើឡើងរវាងអ្នកដែលមានស្នេហា។ ជាធម្មតាអ្នកទាំងពីរឱបគ្នារយៈពេលយូរ, ភាពរីករាយនិងអាចត្រូវបានធ្វើតាមដោយពាក្យដ៏ផ្អែមល្ហែម និងទន់ភ្លន់។

7. ការឱបរាងអក្សរ A

7 135

ការឱបបែបនេះនឹងអាចឈានដល់ការថើបគ្នា។ វាគឺជាការឱបដែលអាចកើតឡើងនៅពេលមនុស្សជួបគ្នាជាលើកដំបូង។ ទោះជាយ៉ាងណាក៏ដោយវាក៏អាចកើតឡើងរវាងអ្នកដែលបានបែកបាក់គ្នា ហើយកំពុងបាត់គ្នាទៅវិញទៅមកឬរវាងអ្នកដែលមានសេចក្តីស្រឡាញ់ខ្លាំងដែលពួកគេយូរៗបានជួបគ្នាម្តង។ ក្នុងករណីនេះការឱបមានរយៈពេលយូរបន្តិច។

8.ការឱបជាក្រុម

8 109

ការឱបបែបនេះជាទូទៅធ្វើឡើងក្នុងចំនោមមិត្តភក្តិឬមិត្តរួមការងារដើម្បីបង្ហាញពីភាពរួបរួមគ្នារបស់ពួកគេជាពិសេសបន្ទាប់ពីទទួលបានជោគជ័យ។ វាក៏អាចកើតឡើងមុនពេលចាប់ផ្តើមគម្រោងថ្មីដើម្បីផ្លាស់ប្តូរថាមពលនិងការគាំទ្រដល់គ្នាទៅវិញទៅមក។

9.ការឱបរវាងបុរសនិងបុរស

9 83

នេះគឺជាប្រភេទនៃការស្វាគមន៍ជាទូទៅរវាងបុរស 2 នាក់ វាជាប្រភេទនៃការឱបរហ័ស។ បន្ទាប់ពីឱបហើយក៏អាចមានការទះខ្នងរវាងមិត្តភក្តិបន្ទាប់មកក៏បន្តការស្វាគមន៍ដោយប្រើពាក្យសម្ដី។

10.ការឱបដោយប្រើដៃម្ខាង

10 76

ជាទូទៅនេះគឺជាប្រភេទនៃការឱបបែបរហ័សដែលកើតឡើងរវាងមនុស្ស 2 នាក់អង្គុយឬឈរក្បែរគ្នា។ ជាធម្មតាការឱបបែបេះគឺដើម្បីលើកទឹកចិត្តអ្នកណាម្នាក់ឬដើម្បីបង្ហាញពីភាពស្និទ្ធស្នាល។ វាក៏អាចមានមនោសញ្ចេតនាស្នេហាផងដែរជាពិសេសប្រសិនបើការឱបគ្នាចូលក្នុងរោងកុន។

11. ឱបហើយលើកមនុស្សដែលអ្នកស្រឡាញ់

11 68

នេះជាប្រភេទនៃការឱបដែលស្រ្តីពេញចិត្តបំផុត។ នេះជាការបង្ហាញពីភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់របស់អ្នកដែលផ្តើមដោយការឱប៕

ដោយ៖ វីរៈ

ប្រភព៖ Brightside