ស្រ្តីជាច្រើនពិសេសក្មេងស្រីវ័យជំទង់ដែលជាធម្មតាទំនាក់ទំនងស្នេហា និងមនោសញ្ចេតនារបស់ពួកគេមិនមានសុវត្ថិភាព។ ជួនកាលការរំពឹងទុករបស់ពួកគេបែជាត្រូវរលាយដោយសារដៃមនុស្សប្រុស ដូច្នេះហើយមានសញ្ញាជាច្រើនដែលអាចជួយអ្នកឱ្យយល់ថាតើដៃគូរបស់អ្នកពិតជាចូលមកក្នុងជិវិតដើម្បីអ្នក ឬគ្រាន់តែបោកប្រាស់ ប្រើប្រាស់អ្នកសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។
យោងទៅតាមគេហទំព័របរទេសដែលក្រុមការងារ Knongsrok របស់យើងប្រែសម្រួលលើកយកមកបង្ហាញពីភាពច្របូកច្របល់នៃទំនាក់ទំនងដែលអាចកើតមាន ដូច្នេះយើងចង់បង្ហាញពីការបោកប្រាស់ ពីគោលបំណងពិតនៃដៃគូ។
បុរសជាច្រើនចូលចិត្តសំលឹងមើលមុខដៃគូជាពិសេសនៅក្នុងក្រសែភ្នែករបស់ពួកគេនៅពេលដែលសំណព្វចិត្តស្លៀកសំលៀកបំពាក់ស្អាតៗ ប្លែកដែលដៃគូមិនធ្លាប់បានឃើញពីមុន។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ថាគាត់សំលឹងទៅកាន់អ្នកដោយភាពអស្ចារ្យនិងរំភើបនៅពេលដែលអ្នកធ្វើរឿងសាមញ្ញ ៗ ដូចជាការញ៉ាំអាហារពេលល្ងាច រៀបចំចម្អិនអាហារ ឬពាក់អាវឲ្យអ្នក មានន័យថាគាត់ស្រលាញ់អ្នកពិត។
អ្នកនឹងមានអារម្មណ៍ថាអ្នកមិនខុសពីក្មេងស្រីដទៃទៀតដែលមិត្តប្រុសរបស់អ្នកធ្លាប់ធ្វើជាដៃគូជាមួយ និងមិត្តភក្តិរបស់គាត់នោះទេ។ គាត់អាចប្រៀបធៀបអ្នកជានិច្ចជាមួយអ្នកដទៃឬមិនបង្ហាញអ្នកនូវសេចក្ដីស្រឡាញ់ណាទាំងអស់ ។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននោះមានន័យថាដៃគូរបស់អ្នកចាត់ទុកអ្នកគ្រាន់តែជាមនុស្សសម្រាប់លេងសើច។
ប្រសិនបើដៃគូរបស់អ្នកបានដឹងច្រើនអំពីអតីតកាលរបស់អ្នករួមទាំងពេលដែលអ្នកបរាជ័យហើយគាត់នៅតែនៅជាមួយអ្នកគាត់ប្រាកដជាចូលចិត្តអ្នកជាងអ្នកគិតទៅទៀត។ មិនងាយនឹងប្រច័ណ្ឌអ្នកខុសរឿងព្រោះគាត់ទុកចិត្តក្តីស្រឡាញ់របស់អ្នក នោះហើយគឺជាសញ្ញានៃទំនាក់ទំនងចាស់ទុំនិងជាក្តីស្រឡាញ់។
ប្រសិនបើអ្នកមានអារម្មណ៍ថាទោះអ្នកធ្វើអ្វីគ្រប់យ៉ាងក៏ដោយក៏នៅតែមិនគ្រប់គ្រាន់ វាជាពេលវេលាដើម្បីចាកចេញពីទំនាក់ទំនងស្នេហាមួយនេះហើយ។ មិនមានអ្វីខុសទេក្នុងការព្យាយាមជួយដៃគូរបស់អ្នកឱ្យក្លាយទៅជាមនុស្សល្អ ប៉ុន្តែការផ្លាស់ប្តូរទាំងនេះគួរតែត្រូវធ្វើដោយក្តីស្រឡាញ់និងការថែទាំមិនមែនតាមរយៈការធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុសនោះទេ។
យើងទាំងអស់គ្នាមានឥរិយាបទ និងអាកប្បកិរិយាផ្ទាល់ខ្លួនរៀងៗខ្លួនហើយពេលខ្លះមិនបានដឹងពីឥទ្ធិពលដែលអាចជះឥទ្ធិពលដល់មនុស្សដទៃនោះទេ។ ប្រសិនបើអ្នកកត់សម្គាល់ឃើញថាគូស្នេហ៍របស់អ្នកបានយល់ពីរឿងនេះ ហើយគាត់មិនដែលធ្វើឲ្យមានកំហុសចំពោះអ្នក ដូច្នេះអ្នកនឹងមិនឈឺចាប់ឬខកចិត្តទេនេះគឺជាសញ្ញាល្អ។ ប៉ុន្តែសូមចងចាំថាប្រសិនបើអ្នកមានការព្រួយបារម្ភអំពីអ្វីមួយឬចង់អោយគាត់កែប្រែនោះវាល្អប្រសើរជាងមុនក្នុងការសន្ទនាដើម្បីឲ្យអ្នកទាំងពីរយល់ពីគ្នាកាន់តែខ្លាំង។
អ្នកបានធ្វើការសន្យាអ្វីម្យ៉ាងជាមួយគ្នាហើយគាត់បែជាភ្លេច ឬដោះខ្លួនចេញនៅចុងបញ្ចប់។ ឬអាចនិយាយបានថារកលេសគេចពីអ្នកដោយមិនលើកទូរសព្ទរបស់អ្នក ដោះសាររវល់ពីមួយទៅមួយ។ បើសិនជាគាត់ចាប់ទុកអ្នកសំខាន់គាត់នឹងជួបអ្នកដើម្បីរកវិធីដោះស្រាយរួមគ្នា ឬគាត់នឹងនៅក្បែរអ្នកធ្វើជាជំឈរសម្រាប់អ្នកនៅពេលអ្នកត្រូវការគាត់។
យើងទាំងអស់គ្នាចូលចិត្តប្រើកាយវិការ ប៉ុន្តែវាជារឿងតូចតាចតែសំខាន់បំផុត។ ឧទាហរណ៏: គាត់ចងចាំរសជាតិការ៉េមដែលអ្នកចូលចិត្ត, កម្មវីធីទូរទស្សន៍ ឬភាពយន្តភាគដែលអ្នកចូលចិត្ត។ រឿងទាំងនេះបង្ហាញថាគាត់ខ្វល់ខ្វាយ ចាប់អារម្មណ៍លើអ្នក និងចូលរួមជាមួយអ្នកក្នុងកម្រិតផ្ទាល់ខ្លួន។
ស្វែងរកការសម្របសម្រួលអាចជាការពិបាកជាពិសេសប្រសិនបើទំនាក់ទំនងរបស់អ្នកគឺទើបតែចាប់ផ្តើមហើយក៏មានការប្រេះឆា ប៉ុន្តែវាជាគោលដៅដែលយើងទាំងអស់គ្នាគួរតែផ្តោតលើ។ ដៃគូរបស់អ្នកគួរគោរពយោបល់របស់អ្នកនិងត្រៀមខ្លួនស្វែងរកតុល្យភាពត្រឹមត្រូវដូច្នេះគឺល្អសម្រាប់ទាំងសងខាង។ ប្រសិនបើគាត់ចេះតែមានលេសនេះលេសនោះមានន័យថាគាត់ចង់គេចពីទំនាក់ទំនងជាមួយអ្នក។
យើងគ្រប់គ្នាមានអារម្មណ៍ថាមានភាពងាយរងគ្រោះនៅក្នុងទំនាក់ទំនងរបស់យើង វាពិបាកក្នុងការកសាងភាពរឹងមាំមួយដោយមិនចែករំលែកគំនិតនិងអារម្មណ៍របស់ដៃគូ។ ប្រសិនបើគាត់ត្រៀមខ្លួនរួចផុតពីការភ័យខ្លាចនៃការបដិសេធនិងបើកចំហជាមួយអ្នកអំពីការភ័យខ្លាចនិងបញ្ហារបស់គាត់ គាត់ជឿជាក់លើអ្នកហើយអ្នកទាំងពីរអាចមើលឃើញអនាគតរួមគ្នា: គាត់ចាប់អារម្មណ៍ដឹងពីអ្នកពិតប្រាកដ មិនមែនត្រឹមតែជាភាពស្រស់ស្អាតខាងក្រៅរបស់អ្នកនោះទេ។
គាត់ដឹងពីភាពខ្លាំងនិងភាពទន់ខ្សោយរបស់អ្នកហើយព្យាយាមធ្វើឱ្យអ្នកធ្វើអ្វីដែលគាត់ចង់បាន។ ប្រភេទនៃទំនាក់ទំនងនេះមិនគួរទទួលយកទេ មិនថាមានបញ្ហាអ្វីដ៏ដោយ។ ប្រសិនបើអ្នកកត់សម្គាល់ថាអ្នកតែងតែមានអារម្មណ៍ថាមានកំហុសឬអារម្មណ៍របស់ដៃគូអ្នកគ្របដណ្ដប់លើអ្នក បើអ្នកំពុងស្ថិតក្នុងទំនាក់ទំនងនេះអ្នកគួរតែគត់សំគាល់លើគូស្នេហ៍របស់អ្នក។
នៅពេលដែលអ្នកទាំងពីរមានបញ្ហាអ្វីមួយមិនចុះសម្រុងនិងគ្នា ហើយដៃគូរបស់អ្នកព្រមជជែកជាមួយអ្នក នឹងព្យាយាមយល់ពីអារម្មណ៍របស់អ្នក ដោះស្រាយបញ្ហាជាមួយគ្នា នោះមានន័យថាដៃគូរបស់អ្នកគាត់មិនអាចគ្មានអ្នកបានទេ។ ដូចពាក្យចាស់និយាយថា ចានក្នុងរាវតែងតែប៉ះទង្គិចគ្នា។
បុរសម្នាក់ដែលស្រឡាញ់អ្នកនឹងមិនធ្វើឱ្យអ្នកអាម៉ាស់មុខនៅទីសាធារណៈ ឬមិនអើពើនឹងអ្នកដោយទុកឲ្យអ្នកឯកោរយៈពេលជាច្រើនថ្ងៃនោះទេ។ អាកប្បកិរិយាទាំងនេះអាចជាសញ្ញានៃឧបសគ្គខាងផ្លូវអារម្មណ៍ គេមិនអាចគ្រប់គ្រងអារម្មណ៍បាន ឬក៏ទម្រង់នៃការដាក់ទណ្ឌកម្មចំពោះអ្វីដែលអ្នកបានធ្វើខុស។ បុរសម្នាក់ដែលពិតជាស្រឡាញ់អ្នកនឹងមិនដែលធ្វើឱ្យអ្នកឈឺចាប់ឡើយដូច្នេះប្រសិនបើនេះមិនមែនជាអាកប្បកិរិយាដែលអ្នកចង់បានអ្នកគួរតែដកខ្លួនពីទំនាក់ទំនងនេះល្អជាង៕
ប្រភព៖ Brightside
អត្ថបទដោយ៖ ក្នុងស្រុក