ទម្លាប់មិនល្អទាំង ៧ នេះអាចធ្វើឱ្យទំនាក់ទំនងស្នេហា ប្រេះឆាបានយ៉ាងងាយ!-v2

តួនាទីដែលស្មាតហ្វូនដើរតួក្នុងជីវិតរបស់យើងគឺធំធេងណាស់ដែលមនុស្សជាមធ្យមចំណាយពេលជាងបួនម៉ោងក្នុងមួយថ្ងៃនៅលើឧបករណ៍ស្មាតហ្វូននេះ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលទូរស័ព្ទរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើទិដ្ឋភាពជាក់ស្តែងជាច្រើននៃជីវិតរបស់អ្នកហើយទំនាក់ទំនងរបស់អ្នកក៏មិនខុសពីគ្នាដែរ។

បើយោងតាមគេហទំព័រ Bright Side បានលើកយកសារៈសំខាន់នៃទម្លាប់ក្នុងការប្រើប្រាស់ទូរស័ព្ទហើយបានរកឃើញអ្វីដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយ។

1. មិនបង្ហាញដៃគូរបស់អ្នកនូវអ្វីដែលអ្នកកំពុងញញឹមនៅខាងមុខស្មាតហ្វូនរបស់អ្នក

វាធ្វើឱ្យមនុស្សមានអារម្មណ៍ទើសទាល់និងអាក់អន់ចិត្តនៅពេលដៃគូរបស់ពួកគេរវល់តែជាមួយនឹងស្មាតហ្វូន និងកំពុងរីករាយនឹងអ្វីមួយនៅលើស្មាតហ្វូន។ លើសពីនេះដៃគូរបស់អ្នកអាចចាប់ផ្តើមមានអារម្មណ៍មិនស្រួលនិងច្រណែនប្រសិនបើអ្នកកំពុងញញឹមនឹងអ្វីមួយនៅលើទូរស័ព្ទរបស់អ្នក។

ទោះជាយ៉ាងណាក៏ដោយស្ថានភាពអាចផ្លាស់ប្តូរបានយ៉ាងងាយប្រសិនបើអ្នកគ្រាន់តែចែករំលែកអ្វីដែលអ្នកកំពុងសើចជាមួយដៃគូរបស់អ្នក។ ការសិក្សានាពេលថ្មីៗនេះបានបញ្ជាក់ថាគូស្នេហ៍ដែលសើចសប្បាយជាមួយគ្នា នៅជាមួយគ្នាយូរ ដូច្នេះចាំអង្កាល់ សូមចែករំលែកនូវអ្វីដែលអ្នកចូលចិត្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។

2. យកទូរស័ព្ទដាក់តាមខ្លួនអ្នកជានិច្ច

នៅពេលចេញពីបន្ទប់យើងយកស្មាតហ្វូនរបស់យើងទៅជាមួយយើងដោយគ្មានហេតុផល។ ពេលខ្លះវាមានអារម្មណ៍ថាវាត្រូវបានស្អិតជាប់ជាមួយនឹងដៃរបស់យើង។ ទំលាប់នេះមានផលវិបាកជាច្រើនដែលទីមួយគឺដៃគូអ្នកប្រហែលជាមានអារម្មណ៍ថាអ្នកកំពុងលាក់បាំងអ្វីមួយបណ្តាលឱ្យខ្វះការជឿទុកចិត្ត មិនចង់ឲ្យនាងដឹងរឿងអ្វីម្យ៉ាង និងបង្កើនភាពតានតឹងរវាងអ្នកទាំងពីរ។

ទីពីរប្រសិនបើទូរស័ព្ទរបស់អ្នកតែងតែនៅជាមួយអ្នកនោះអ្នកទំនងជានឹងឆ្លើយតបទៅនឹងការជូនដំណឹងរបស់ស្មាតហ្វូនភ្លាមៗដោយហាក់ដូចជាបំភ្លេចដៃគូរបស់អ្នកដែលកំពុងរង់ចាំអ្នក។ ភ្លេញពីការចំណាយពេលជាមួយដៃគូរបស់អ្នក - ដោយគិតតែពីពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅលើហ្វេសប៊ុក Instagram និង Twitter ។

3. Phubbing

Phubbing មានន័យថាព្រងើយកន្តើយហើយវាជាទម្លាប់ដែលត្រូវបានរំខានដោយទូរស័ព្ទក្នុងពេលដែលអ្នកកំពុងសាសងវាចារជាមួយដៃគូ។

ការស្រាវជ្រាវថ្មីៗនេះស្តីពីឥទ្ធិពលនៃ Phubbing ក្នុងទំនាក់ទំនងបានបង្ហាញថាមនុស្សចំនួន ៤៦,៣% បានកត់សម្គាល់ឃើញថាដៃគូរបស់ពួកគេបានព្រងើយកន្តើយលើពួកគេហើយ ២២,៦% បានប្រាប់ថាវាបង្កបញ្ហានៅក្នុងទំនាក់ទំនងរបស់ពួកគេ។

4. ការជម្រុញឱ្យឆែកមើលការជូនដំណឹងរបស់ទូរស័ព្ទទាំងអស់ភ្លាមៗ

ការជូនដំណឹងនៅលើទូរស័ព្ទពេលខ្លះវាអាចមានសារសំខាន់ណាស់ប្រសិនបើយើងមិនពិនិត្យឥឡូវនេះយើងប្រហែលជាខកខាននូវអ្វីដែលសំខាន់។ ប៉ុន្តែកុំផ្តោតទៅលើការជូនដំណឹងខ្លាំងពេក អ្នកគួរតែសន្សំពេលវេលានេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។

5. ឆ្លើយតបអ៊ីមែលដែលទាក់ទងនឹងការងារក្នុងកំឡុងពេលដែលមិនធ្វើការ

អ្នកនិងដៃគូរបស់អ្នកប្រហែលជារវល់នៅក្នុងជីវភាពប្រចាំថ្ងៃ  វាពិបាកក្នុងការវាស់ស្ទង់ពីសារៈសំខាន់នៃអាជីពរបស់មនុស្សមួយចំនួន។ ខណៈពេលឆ្លើយតបទៅអ៊ីមែលនិងការហៅទូរស័ព្ទដែលមើលទៅហាក់ដូចជាធម្មតាសម្រាប់អ្នក ដៃគូរបស់អ្នកនឹងមានអារម្មណ៍អន់ចិត្ត។

ទោះបីជាការងាររបស់អ្នកមិនអាចរង់ចាំបានក៏ដោយកុំភ្លេចថាមាននរណាម្នាក់ដែលកំពុងចាប់អារម្មណ៍នឹងអ្នក។ ដូច្នេះរង់ចាំរហូតដល់ព្រឹកឬរហូតដល់ថ្ងៃច័ន្ទដើម្បីឆ្លើយតបនឹងអ៊ីមែលការងារប៉ុន្តែនៅពេលល្ងាចនិងចុងសប្តាហ៍ត្រូវប្រាកដថាអ្នកនៅជាមួយអ្នកដែលយកចិត្តទុកដាក់ជាមួយអ្នកបំផុតនោះគឺដៃគូរបស់អ្នក។

6. ឆែកទូរស័ព្ទក្នុងពេលញ៉ាំអាហារពេលល្ងាច

អាហារពេលល្ងាចគឺជាឱកាសដ៏កម្រមួយដើម្បីចំណាយពេលស្និតស្នាល ផ្អែមល្ហែមជាមួយមនុស្សជាទីស្រលាញ់។ វាជាការសំខាន់ដើម្បីធ្វើឱ្យប្រាកដថានៅឆ្ងាយពីស្មាតហ្វូនរបស់អ្នកក្នុងពេលញ៉ាំអាហារពេលល្ងាច។

វានឹងក្លាយជារឿងគួរឱ្យអស់សំណើចដែលមនុស្សកំពុងរស់នៅជាមួយគ្នាអាចក្លាយជាមនុស្សចម្លែកសរុបដោយសារតែខ្វះការប្រាស្រ័យទាក់ទងនិងចំណាយពេលជាមួយគ្នា។

7. ការផ្ញើសារអារម្មណ៍អបអរជំនួសឲ្យការមកដោយផ្ទាល់

ដោយឥទ្ធិពលនៃស្មាតហ្វូនយើងចាប់ផ្តើមភ្លេចអំពីអារម្មណ៍យកចិត្តទុកដាក់និងការបង្ហាញសេចក្តីស្រឡាញ់និងការគាំទ្រ។ ដំបូងវាងាយស្រួលបញ្ជូនរូបភាពជំនួសឱ្យការបង្ហាញអារម្មណ៍ពិត។ ហើយបន្ទាប់មកយើងជំនួសការថើបដោយប្រើសញ្ញាតូចមួយ។

អ្នកចិត្តសាស្ត្រជឿជាក់ថាមនុស្សបង្កើតចំណងអារម្មណ៍ជាមួយឧបករណ៍របស់ពួកគេ ដែលមិនល្អហើយនាំឱ្យមានបញ្ហាផ្សេងៗនៅក្នុងទំនាក់ទំនង។ ប្រសិនបើអ្នកចង់មានទំនាក់ទំនងពិតប្រកដសូមចងចាំថាការឱប ថើប ការប៉ះ និងអំណោយ គីល្អជាងការទំនាក់ទំនងតាមបែបឌីជីថល។

តើអ្នកមានទំលាប់អាក្រក់ទាំងនេះទេ? តើអ្នកមានអារម្មណ៍ថាស្មាតហ្វូនកំពុងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកទេ? អនុញ្ញាតឱ្យយើងដឹងពីអ្វីដែលអ្នកគិតនៅក្នុងមតិយោបល់!

អត្ថបទដោយ៖ វីរៈ | ប្រភព៖ Brightside