រៀនចេះប្រយោគទាំង ២ ឃ្លានេះ អ្នកនឹងអាចផ្លាស់ប្ដូរខ្សែវាសនាពីក្រលំបាក ទៅមានបានស្ដុកស្ដម្ភ សោយសុខលើគំនរទ្រព្យពេលចាស់ទៅ

នៅពេលដែលអ្នកអាចយល់ពីខ្លួនឯងច្បាស់ រៀនចេះស្ទាត់នូវរឿងទាំង ២ នេះ ច្បាស់ណាស់ថា អ្នកនឹងអាចកែប្រែផ្លាស់ប្ដូរខ្សែវាសនាអនាគតរបស់អ្នកកាន់តែល្អប្រសើរ ទោះពេលនេះក្រលំបាកយ៉ាងណាក័ដោយ ក៏អាចឡើងខ្ពស់មានបានស្ដុកស្ដម្ភ សល់ទ្រព្យរស់ស្រួលពេលចាស់ទៅ។

Cover Copy

១. រៀនទុកចោល កុំមើលពិភពលោកជាមួយវ៉ែនតាខ្មៅ ៖ ពេល​បរាជ័យ​ក្នុង​អាជីព​ការងារ ពេល​បរាជ័យ​ក្នុង​ស្នេហា ពេល​ត្រូវ​អ្នក​ដទៃ​សើច​ចំអក មាក់ងាយ តើ​អ្នក​ត្អូញត្អែរ​ពី​ភាព​អយុត្តិធម៌​មែនទេ? ច្បាស់ណាស់ថា អ្នកខំប្រឹងតែនៅតែបរាជ័យ អ្នកបានផ្តល់ក្តីស្រលាញ់ទាំងអស់ទៅឱ្យគេ តែគ្មានស្នេហាពិតប្រាកដ វាច្បាស់ណាស់ថាអ្នកបានចាត់ទុកគេជាមិត្ត ប៉ុន្តែគេបែរជាលួចចាក់អ្នកពីក្រោយខ្នង។ ចិត្តតិះដៀលកើតឡើងដោយធម្មជាតិ អ្នកសម្លឹងមើលពិភពលោកដោយកញ្ចក់វ៉ែនតាខ្មៅ ដែលមើលអ្វីក៏ឃោះតែពណ៌ខ្មៅ គ្មានពន្លឺ។

តាំងពីពេលនោះមក គ្មានអ្នកណាអាចចូលក្នុងបេះដូងអ្នកបាន គ្មានពាក្យណាអាចជឿថាជីវិតនេះនៅតែមានស្នេហា នៅតែមានចិត្តសប្បុរសពិត និងគ្មានអ្នកណាឱ្យអ្នកទុកចិត្តបានឡើយ។ នោះហើយជាជីវិត អ្នកកាន់តែឈ្លក់វង្វេងនឹងរឿងមួយ កាន់តែជាប់គាំង កាន់តែតានតឹង អ្នកកាន់តែអស់សង្ឃឹម និងមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ រៀន​បោះបង់ពាក្យ​ត្អូញត្អែរ ហើយប្រឈមមុខនឹងអ្វីៗទាំងអស់ដោយស្នាមញញឹម នោះជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ។

C782690837e8be6406d28b82be3cfe6b

២. រៀនបោះបង់ កុំបង្ខំ ៖ មានគេនិយាយថា ស្នេហាតែងតែមានការបែកបាក់ ក្នុងជីវិតវាកើតឡើងបែបនេះឯង។ ជ្រើសរើស​បោះបង់​ចោល​ដោយ​ស្នាមញញឹម​សុទិដ្ឋិនិយម​ និង​គំនិត​ទន់ភ្លន់។ នោះ​ជា​កម្លាំង​ខ្លាំង​បំផុត មិន​ថា​ការងារ ឬ​ស្នេហា ពេល​វា​មិន​មែន​ជា​របស់​អ្នក​ទេ កុំ​បង្ខំអី។ រៀន​ដោះ​លែង​កុំ​បង្ខំ កុំ​រំពឹង​ខ្លាំង​ពេក កាន់តែ​រំពឹង នោះ​អ្នក​នឹង​កាន់តែ​ខកចិត្ត​។ ប្រហែលជាអ្នកបានចំណាយក្តីស្រលាញ់ និងអនុស្សាវរីយ៍ទាំងអស់ក្នុងជីវិតរបស់អ្នកសម្រាប់នរណាម្នាក់ ទាំងថ្ងៃទាំងយប់ គ្រប់ជ្រុងផ្លូវដែលអ្នកឆ្លងកាត់មានរូបភាពរបស់គេ។

ប៉ុន្តែបន្ទាប់មកយ៉ាងម៉េចទៀត? អ្វីដែលបានកើតឡើងមិនអាចផ្លាស់ប្តូរបានទេ។ បើ​មិន​ព្រម​ចោល​ទេ បេះដូង​អ្នក​នឹង​រង​ទុក្ខ​បែបនេះជារៀងរហូត។ រៀនញញឹមឱ្យបានច្រើន ជីវិតនឹងលែងមានឧបសគ្គទៀតហើយ។ ក្នុង​ជីវិត​នេះ​គ្មាន​ថ្ងៃ​ណា​ដែលល្អរហូត​ឡើយ។ មិនមានពេលវេលារីករាយគ្រប់ពេលទេ។ កុំ​បារម្ភ​ខ្លាច​ភ្លៀង​ធ្លាក់​ភ្លាមៗ មិនមែន​អ្នក​តែ​ម្នាក់​ដែល​សើម​នោះ​ទេ។ យើង​គួរ​តែ​រៀន​បោះបង់​ចោល ហើយ​ដឹង​គុណ​ចំពោះ​អ្វី​គ្រប់​យ៉ាងដែលបានបាត់បង់ទៅ ត្រូវទទួលស្គាល់ការពិត ទើបជីវិតបានធូរស្រាល គ្មានសម្ពាធ គ្មានអ្វីអាចមកគាបសង្គត់ផ្លូវចិត្តអ្នកបានឡើយ៕