ក្នុងដំណើរជីវិតមនុស្សយើងម្នាក់ៗ សុទ្ធតែត្រូវជួបការលំបាក និងឧបសគ្គតាមបែបផ្សេងៗគ្នា។ ពេលយើងជួបនឹងភាពបរាជ័យ យើងជាច្រើននឹងមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ យ៉ាងណាមិញ ប្រសិនបើអ្នកជាមនុស្សមានលក្ខណៈទាំង ៣ យ៉ាងនេះ កុំបារម្ភអី ជីវិតអ្នកតម្រូឱ្យរងទុក្ខលំបាកជាមុនសិន ទើបអ្នកអាចសោយសុខព្រេងសំណាងតាមក្រោយ។
១. ចេះអធ្យាស្រ័យ និងអត់ទោសឱ្យអ្នកដទៃ ៖ ពេលអ្នកដទៃធ្វើអ្វីខុស មនុស្សមិនតិចទេដែលសុខចិត្តអត់ទោស។ ប៉ុន្តែការអត់ឱន និងការអភ័យទោសរបស់អ្នកនឹងនាំមកនូវផលអព្ភូតហេតុជាច្រើន។ ដោយការអត់ទោសឱ្យអ្នកដទៃ អ្នកនឹងទទួលបាននូវសុភមង្គលដល់ខ្លួនអ្នក។ មនុស្សដែលនិយាយអំពីការអភ័យទោសក្នុងអំឡុងពេលព្យាបាលចិត្តសាស្ត្រ បានធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើងជាងក្រុមដែលមានចិត្តគុំកួន ចងកំហឹង មិនចេះអធ្យាស្រ័យ។ ការអត់ទោសឱ្យអ្នកដទៃ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងស្រាលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកដទៃគោរពអ្នកកាន់តែច្រើនឡើងផងដែរ។
២. ឈ្នះមិនក្រអឺតក្រទម បរាជ័យមិនបាក់ទឹកចិត្ត នៅតែខិតខំក្រោកឡើងហើយចាប់ផ្តើមជាថ្មី ៖ នៅក្នុងដំណើរការនៃជីវិត យើងម្នាក់ៗប្រាកដជាជួបប្រទះនឹងការលំបាក និងឧបសគ្គជាច្រើន។ ពេលយើងជួបនឹងភាពបរាជ័យ យើងជាច្រើននឹងមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ ត្រូវចាំថា ចាញ់ ឬឈ្នះ គ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះគឺថាយើងមានអាកប្បកិរិយាត្រឹមត្រូវចំពោះបញ្ហាដែលយើងបានជួបប្រទះ។ ពេលឈ្នះកុំក្រអឺតក្រទម រក្សាលំនឹងខ្លួនឱ្យបានល្អដើម្បីបន្តឈានដល់កំពូល។ ពេលចាញ់ មិនគួរបាក់ទឹកចិត្តឡើយ រៀនពីភាពបរាជ័យ ទើបអ្នកអាចទទួលបានបទពិសោធន៍ ដូច្នេះវាកាន់តែមានស្ថិរភាព និងមានភាពចាស់ទុំនាពេលអនាគត។
៣. ស្តាប់អ្នកដទៃ ៖ តាមពិត យើងម្នាក់ៗមានគំនិតរៀងៗខ្លួន ប៉ុន្តែជារឿយៗយើងធ្វើការសម្រេចចិត្តលឿនពេក។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវការការបន្ទាបខ្លួនបន្តិច។ មនុស្សដែលមិនដែលស្តាប់អ្នកដទៃនឹងពិបាកឈានដល់ចំណុចកំពូលនៃជីវិតណាស់។ ប្រសិនបើគំនិតរបស់មនុស្សម្នាក់គ្រាន់តែជាស្លឹកឈើនោះ គំនិតរបស់មនុស្សជាច្រើនអាចត្រូវបានដាក់បញ្ចូលគ្នាទៅជាដើមឈើដែលរឹងមាំ៕