តាមហោរាសាស្រ្តបានទស្សន៍ទាយមកថា ប្រសិនក្នុងផ្ទះរបស់អ្នកមានសមាជិកដែលកើតឆ្នាំទាំង ៣ ហើយរស់នៅក្រោមទ្រនំតែមួយព្រមគ្នា នោះដូចជាលាភរត់រកលាភ ជួយឲ្យគ្រួសារជួបតែសុភមង្គល មានសុខដុមរមនាតរហូតទៅ៖
រោង – មមី - រកា
ប្រសិនក្នុងផ្ទះរបស់អ្នកមានអ្នកកើតឆ្នាំនាគ សេះ និងមាន់ រស់នៅក្រោមដំបូលតែមួយ នោះគ្រួសារនឹងពោរពេញទៅដោយថាមពល សើចសប្បាយ ហើយកម្រមានជម្លោះកើតឡើងណាស់។ ជាងនេះគ្រួសារក៏អាចងាយឈានទៅរកភាពជោគជ័យឆាប់រហ័សក្នុងអាជីពការងារ និងការរកស៊ីនានាផងដែរ។
ដ្បិតបើម្ចាស់ឆ្នាំទាំង ៣ ខ្លះមានចិត្តឆាប់ក្តៅ ឆាប់ឆេវឆាវ តែពួកគេងាយចុះសម្រុងគ្នា យល់ចិត្តគ្នាបានលឿន ហើយរស់នៅដោយមានភាពជឿជាក់ ស្មោះត្រង់ផ្តល់ឲ្យគ្នាទៅវិញទៅមក។ ភាគច្រើនចំណោមឆ្នាំទាំង ៣ គឺអ្នកកើតឆ្នាំរោង ជាអ្នកស្ពាយបន្ទុកធំ តែយ៉ាងណាបានសំណាងរុញពីឆ្នាំ ២ ផ្សេងទៀតផង ក៏ជួយឲ្យគ្រួសារនោះ រកលុយបានធូរ ហើយក៏មានលាភចូលឆឹបៗដែរ។
ច – វក – ថោះ
ប្រសិនអ្នកផ្ទះរបស់អ្នក មានសមាជិកកើតឆ្នាំឆ្កែ ស្វា និងទន្សាយរស់នៅក្រោមដំបូលតែមួយ គឺជីវិតគ្រួសារនឹងរឹងដូចដែកថែប មិនងាយប្រេះស្រាំ ក្លាយជាជម្លោះ ហើយទ្រព្យក៏មិនងាយបែកទៅណាដែរ។ ឆ្នាំទាំង ៣ ចូលគ្នាកាលណា មានភាពពេញលេញកាលហ្នឹង។
ជាពិសេសគឺឆ្នាំឆ្កែ និងទន្សាយរស់នៅចុះសម្រុងគ្នាណាស់ រីឯអ្នកកើតឆ្នាំស្វាយ ពូកែខាងផ្តល់យោបល់ ខាងសម្របសម្រួលឲ្យគ្រួសារ រមែងជួបសុខដុមរមនាជានិច្ច។ ម្ចាស់ឆ្នាំទាំង ៣ ក៏រមែងបង្កើតសំណើចឥតឈប់ ហើយជួយគ្នាប្រមូលទ្រព្យចូលផ្ទះ និងពូកែខាងសន្សំសំចៃដូចៗគ្នា។
ម្សាញ់ - ឆ្លូវ – ខាល
ប្រសិនក្រោមដំបូលផ្ទះអ្នក មានសមាជិកដែលកើតឆ្នាំពស់ គោ និងខ្លា នោះគឺរាប់ជាគ្រួសារស្ងប់ស្ងាត់ មិនសូវចេះនិយាយស្តីទេ ពោលតាំងតែពីកំណើតដូនតាជំនាន់មុនៗមកម្ល៉េះ។ តែយ៉ាងណាមនុស្សទាំងអស់នេះ ប្រសព្វខាងបង្កើតក្តីស្រលាញ់ចូលដល់គ្រួសារ ហើយលាភសំណាងក៏មានច្រើនដែរ បើបានរស់នៅជុំគ្នា។
ម្ចាស់ឆ្នាំនីមួយៗ មានគុណសម្បត្តិល្អរៀងៗគ្នា ហើយក៏មានឱកាសក្នុងការអភិវឌ្ឍខ្លួនឲ្យបោះជំហានទៅរកគោលដៅជីវិត គាប់ប្រសើរជាបន្តបន្ទាប់ដូចៗគ្នាផងដែរ។ ពេលខ្លះពួកគេ អាចមានសមាជិកខ្លះរឹងរូសបន្តិច ប៉ុន្តែមិនដែលទាស់ទែងកើតជាបញ្ហាធំនឹងគ្នាទេ ហើយតែងតែសហការគ្នា រកប្រាក់ រកទ្រព្យចូលផ្ទះឥតឈប់ឈរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក