ម្ចាស់​ស្រី​ឆ្នាំ​ ៤ តាម​ទំនាយ​ក្រោយ​រៀបការ​មាន​កូន​ដំបូង ច្រើន​តែ​មាន​លាភ​ធំ ផ្តុំទ្រព្យមូល

ជោគវាសនា​របស់​មនុស្ស​ស្រី នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​ច្រើន​ក្រោយ​ពេល​រៀបការ ជា​ពិសេស​បន្ទាប់​ពី​បាន​ផ្តល់​កំណើត​កូន​ដំបូង ប្រសិន​ជា​ស្រ្តី​នោះ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​បង្ហាញ​ខាង​ក្រោម៖

ស្រ្តី​កើត​ឆ្នាំ​ថោះ - ទន្សាយ

Vao Nhung Ngay Dau Thang 6 Con Giap Nay May Man Du Duong

រមែង​ជា​ស្រ្តី​ដែល​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ហើយ​ពួក​គេ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ចេះ​មើល​ថែ​មនុស្ស​ជុំវិញ​ខ្លួន។ និយាយ​ទៅ​មិន​ថា​ពេល​នៅ​លាវ ឬ​ក្រោយ​មាន​ជីវិត​រៀបការ​ហើយ​ទេ គឺ​មនុស្ស​នេះ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ក្បែរ​ខ្លួន​ជាប់​ជានិច្ច។

តាម​ការ​ទស្សន៍ទាយ​របស់​ហោរាសាស្រ្ត​និយាយ​ថា ក្រោយ​ពេល​សម្រាល​កូន​ដំបូង​រួច ម្ចាស់​ស្រី​ឆ្នាំ​ថោះ នឹង​រមែង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ជោគវាសនា​ដ៏​ធំ​ ដែល​នាំ​ឲ្យ​ពួក​គេ​មាន​សំណាង​ឥត​ឈប់។ ភាព​ក្រអូប​រមែង​សាយភាយ​ចូល​មក​ក្នុង​ផ្ទះ ជួយ​លើក​ដម្កើន​ការ​រកស៊ី​អាជីព​ការងារ​ឲ្យ​ទទួល​បាន​ភាព​ចម្រុងចម្រើន លើស​ពី​ការ​រំពឹង​ទុក។ នោះ​ដូច​ជា​កូន​ទ្រព្យ ដែល​ជួយ​មក​លើក​ទ្រព្យ​សម្បត្តិ​ដល់​ឪពុកម្តាយ។

ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ - ពស់

0131_tuoi_ty

ជា​មនុស្ស​ឆាប់​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ រួសរាយ​រាក់ទាក់ ហើយ​តែងតែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភក្តិ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ។ ស្រ្តី​កើត​ឆ្នាំ​ម្សាញ់ បើ​ជីវិត​ពេល​នៅ​លីវ អាច​ថា​រាង​ពិបាក​បន្តិច តែ​ក្រោយ​រៀបការ​រួច និង​សម្រាល​កូន​រួច គឺ​ដូច​ផ្លាស់ប្តូរ ១៨០ ដឺក្រេ ជួយ​លើក​យីអ៊ុន​នាង​ឲ្យ​ផ្លាស់​ទៅ​ជីវិត​ថ្មី​មួយ​ផ្សេង​ទៀត។

រាសី​ក៏​ឡើង​ខ្ពស់ គ្រប់​យ៉ាង​ទៅ​មុខ​រលូន​ជានិច្ច ហើយ​កម្រ​នឹង​ជួប​ឧបសគ្គ​ណា​មួយ​ក្នុង​ជីវិត​ខ្លាំង​ណាស់។ រី​ឯ​កូន​ដំបូង ក្រោយ​ធំធាត់​ឡើង​ក៏​មាន​ការ​ចេះ​គោរព​ឪពុកម្តាយ ចេះ​ស្តាប់​បង្គាប់ ប្រៀប​ដូច​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​គ្រាប់​ទៀត​ផង។

ស្រ្តី​កើត​ឆ្នាំ​មមី - សេះ

Van Han Tuoi Ngo Tuoi Ngo Sao Gi Chieu 3

ជា​មនុស្ស​ស្រី​មាន​ភាព​ឈ្លាសវៃ រហ័សរហួន​និង​ពូកែ​ខាង​ស្វែងរក​ភាព​ល្អ​ឥតខ្ចោះ។ ពេល​ខ្លះ​ជោគ​វាសនា​របស់​ពួក​គេ​គឺ​ល្អ​ហើយ តែ​ដោយសារ​គោលដៅ​ខ្ពស់​ពេក ប្រៀប​ដូច​ជា​ការ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង ទើប​នាំ​ឲ្យ​ជីវិត​រាង​ស្មុគស្មាញ​បន្តិច​ជួន​ខ្លះ។

ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់​ស្រី​ឆ្នាំ​សេះ នឹង​មាន​ការ​ផ្លាស់ប្តូរ​ឡើង​ទៅ​លើ ដូច​ទឹក​បាក់​ទំនប់ ចាប់​តាំង​ពី​ក្រោយ​រៀបការ និង​សម្រាល​កូន​ដំបូង​រួច។ ថាមពល​ ភាព​ចុះ​សម្រុង​នៃ​ក្រុម​គ្រួសារ ក៏​ដូច​ជា​យីអ៊ុន​លើក​រាសី​ការងារ ការ​រកស៊ី​នឹង​មាន​គ្រប់​សព្វ​សម្រាប់​ម្ចាស់​ស្រី​ឆ្នាំ​មមី។ មិន​ខំ​ខ្លាំង​ក៏​មាន​ដែរ ព្រោះ​សំណាង​នៅ​នឹង​មុខ​រង់ចាំ​រហូត​ហើយ។

ស្រ្តីកើតឆ្នាំកុរ - ជ្រូក

កូនដំបូងដែលនាងបានសម្រាល មិនថាជាកូនប្រុសឬកូនស្រី ដូចបានជួយលើករាសី ឲ្យស្វាមី ភរិយា ជាម្តាយឪពុក វៀសអស់ទុក្ខព្រួយធ្លាប់ជួបប្រទះ រះមកវិញ តែលាភសំណាង ភាពមានបាននៅចំពោះមុខ។

តារានាំសំណាង មកដំណាលគ្នានឹងកំណើតកូនដំបូងនោះ ប្រៀបដូចដឹកផ្លូវ ទេវតាទ្រព្យ មកគោះទ្វារ ដឹកមាសដឹកពេជ្រចូលខាងក្នុងផ្ទះ។ ជោគវាសនាកូនដំបូងនេះសោត ក៏នឹងមិនជួបការលំបាកអ្វីដែរក្នុងជីវិត ពោលនឹងមានតែស្នាមញញឹម ភាពសើចកក្អឹក ក្រោមទ្រនំផ្ទះតូច ផ្ទះធំក្តី។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក