ជ្រើសរើស​កែវគ្រីស្ទាល់​មួយ ដើម្បី​ទម្លាយ​នូវ​រឿង​ដែល​អ្នក​អាច​នឹង​ជួប​នៅ​ពេល​ឆាប់ៗ​នេះ

ជីវិត​តែងតែ​ថ្មី លាយឡំ​នឹង​អាថ៌កំបាំង​ដែល​យើង​មិន​អាច​ដឹង​ទុក​មុន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ។ រឿង​ខ្លះ​ក៏​ល្អ រឿង​ខ្លះ​ក៏​មិន​ល្អ តែ​ពុំ​មាន​ន័យ​ថា​យើង​ត្រូវ​តែ​បោះបង់​ត្រឹម​ហ្នឹង​នោះ​ដែរ។

តាម​រយៈ​ការ​ធ្វើ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ សូម​អ្នក​ជ្រើសរើស​រូបភាព​កែវគ្រីស្ទាល់មួយ ដើម្បី​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​ដែល​អាច​នឹង​កើត​ឡើង​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ៖

កែវគ្រីស្ទាល់​ទី ១

1

ឆាប់ៗ​នេះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ផែនការណ៍​រយៈ​ពេល​យូរ​របស់​អ្នក នឹង​ចាប់ផ្តើម​ចេញ​ផល​ជា​បណ្តើរៗ ដោយ​ផែនការណ៍​នេះ​អ្នក​បាន​ហែលកាត់​ខិតខំ​ជាមួយ​វា​យូរ​ណាស់​មក​ហើយ ហត់នឿយ​ខ្លាំង​ណាស់​ហើយ។

យ៉ាង​ណា​បើ​ទោះ​បាន​ផ្លែផ្កា​បន្តិច​ហើយ​ក៏​ដោយ តែ​សុំ​កុំ​បញ្ឈប់​ត្រឹម​ប៉ុណ្ណឹង ចូរ​បន្ត​ប្រើប្រាស់​មហិច្ឆតា​ដែល​អ្នក​មាន ហើយ​ដើរ​ទៅ​មុខ​បន្ត​ទៀត។​ មាន​តែ​អ្នក​ខ្លួន​ឯង​ទេ ដឹង​ច្បាស់​ពី​វិធី​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​រីករាយ និង​ឈាន​ទៅ​ដល់​ចំណុច​ជោគជ័យ​ពិត​ប្រាកដ។

កែវគ្រីស្ទាល់​​ទី ២

2

របស់​ជា​ច្រើន​នៅ​ក្នុង​ជីវិត​យើង​នេះ មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​ឡើយ។ វា​ពុំ​មែន​ជា​ការ​បាត់បង់​អ្វី​ដែល​ធំ​បំផុត​នោះ​ទេ ប៉ុន្តែ​របស់​ប្រើប្រាស់​មួយ​ចំនួន​របស់​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ត្រូវ​ខូចខាត ឬ​ខូច​ទ្រង់ទ្រាយ​ផ្អែក​ទៅ​តាម​អាយុកាល​ដែល​អ្នក​បាន​ប្រើប្រាស់​វា។

យ៉ាង​ណា​សូម​ណែនាំ​ឲ្យ​អ្នក​កុំ​ចំណាយ​លើសលប់​ពេក​ទៅ​លើ​សម្ភារៈ​និយម​ដែល​មិន​ចាំ​បាច់ រាប់​បញ្ចូល​ទាំង​របស់របរ​បច្ចេកវិទ្យា​មួយ​ចំនួន ដែល​ពុំ​មែន​ជា​តម្រូវការ​សំខាន់​ផ្ទាល់​ខ្លួន​អ្នក។ សារ​លើក​ទឹក​ចិត្ត​មួយ "របស់​ខ្លះ​ក្នុង​លោក មិន​អាច​យក​លុយ​ទៅ​ទិញ​បាន​នោះ​ទេ ជា​ពិសេស​គឺ ស្នាម​ញញឹម មិន​សុទ្ធ​តែ​លុយ​អាច​ទិញ​បាន​គ្រប់​ពេល​ឡើយ"៕

កែវគ្រីស្ទាល់​​ទី ៣

3

អ្នក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក ហើយ​អ្នក​សក្តិសម​នឹង​ទទួល​បាន​វា ព្រោះ​អ្នក​បាន​លះបង់​ច្រើន​ណាស់​មក​ហើយ​សម្រាប់​គេ រហូត​ដល់​ពេល​កន្លង​មក ជួន​ខ្លះ​សឹង​តែ​ភ្លេច​គិត​ពី​ខ្លួន​ឯង។

នៅ​ពេល​ខាង​មុខ មិន​ថា​ជួប​រឿង​លំបាក ឬ​រឿង​ថ្មី​បែប​ណា​ក៏​ដោយ អ្នក​នឹង​មាន​ការ​គាំទ្រ​ជុំវិញ​ខ្លួន​ជា​និច្ច ហើយ​រមែង​មាន​មនុស្ស​ល្អ​ចាំ​ជួយ មិន​ឲ្យ​អ្នក​ដើរ​តែ​ម្នាក់​ឯង​នោះ​ទេ។ ក្តី​ស្រលាញ់​និង​ការ​យោគយល់ ប្រាកដ​ជា​នឹង​កើត​មាន​សម្រាប់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក