ស្នេហ៍ពិត (True Love)ពិតជាពិបាករកណាស់ក្នុងពេលបច្ចុប្បន្ននេះ។ មនុស្សគ្រប់គ្នាព្យាយាមទាមទារចង់បានពីគ្នាទៅវិញទៅមក ហើយក៏គ្មានមនុស្សណាម្នាក់ទទួលស្គាល់ភាពពិតរបស់ដៃគូដែលពួកគេស្រឡាញ់នោះទេ។ ប្រសិនបើអ្នកមាននរណាម្នាក់នៅក្នុងជីវិតរបស់អ្នកហើយមនុស្សនោះ គឺអ្នកស្រឡាញ់ដោយអស់ពីដួងចិត្តទោះបីជាអ្នកមិនអាចផ្លាស់ប្ដូរពិភពលោកបានក៏ដោយតែអ្នករកបានរបស់ពិសេសក្នុងឆាកជីវិតរបស់អ្នកហើយ។ ស្នេហាពិតគឺជាអ្វីមួយដែលមនុស្សជាច្រើនចំណាយពេញមួយជីវិតរបស់ពួកគេដើម្បីស្វែងរក ហើយនៅតែរកមិនឃើញ។
ស្នេហ៍ពិតមិនមែនគ្រាន់តែជាផ្កាកូឡាបនិងមេអំបៅនោះទេគ្រប់ពេលនោះទេ។ វាពិតជាពិបាកខ្លាំងណាស់! ប្រសិនបើអ្នកមិនទទួលយកចំណុចនានាដែលដៃគូរបស់អ្នកមាននៅពេលនេះ តែអ្នកអាចទទួលយកវាអំឡុងពេលនៃការឆ្លងកាត់ក្នុងដំណាក់កាលណាមួយដោយតស៊ូជាមួយគ្នា។ យើងមិនអាចរំពឹងថានឹងផ្លាស់ប្ដូរនរណាបាននោះទេ ប្រសិនបើគេមិនមែនជាមនុស្សដែលយើងចង់នៅជាមួយនៅពេលនេះហើយក៏ជាមនុស្សដែលយើងចង់នៅជាមួយនាពេលអនាគត។
អ្នកមិនអាចស្រឡាញ់នរណាម្នាក់ហើយរំពឹងថាពួកគេនឹងទទួលបានឬយល់ស្រប និងគំនិតរបស់អ្នកទាំងអស់នោះទេ តែត្រូវគិតថាមនុស្សដែលយើងស្រឡាញ់ជានរណា? ពួកគេគួរជាមនុស្សបែបម៉េច?។ សូមបញ្ជាក់ថា ស្នេហាមិនដំណើរការតាមវិធីនោះទេ។ ក្នុងឆាកជីវិតរបស់យើង តែងតែមានការភ័ន្តច្រឡំពេលនិយាយអំពីស្នេហាពិតនិងស្នេហាក្លែងក្លាយ( real love and fake love)។
អ្វីដែលអ្នកអាចធ្វើបានជាមួយដៃគូរបស់អ្នកគឺ ធ្វើយ៉ាងណាឲ្យគាត់ធ្វើអ្វីមួយកាន់តែប្រសើរឡើងដោយពេញចិត្ត មិនមែនបង្ខំគាត់ឲ្យគាត់ធ្វើរឿងដែលមិនចង់ធ្វើនោះទេ។ រាល់ទំនាក់ទំនងល្អបំផុតពោរពេញទៅដោយការគោរពគ្មានព្រំដែន។ ស្នេហាពិតមិនមែនជាភាពអត្មានិយម គឺត្រូវទទួលស្គាល់ថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយការស្រឡាញ់ពិតកើតឡើង ទោះបីជាអ្នកនោះមានអត្តចរឹកខុសគ្នាបែបណាក៏ដោយ។
ដៃគូស្នេហាទាំងពីរគួរតែផ្ដល់សេរីភាពឲ្យទំនាក់ទំនងរបស់ពួកគេរីកចម្រើនជាមួយគ្នាហើយទទួលយកអារម្មណ៍ពីការគាំទ្រគ្នាទៅវិញទៅមក។នោះហើយដែលគេថាភាពជាដៃគូថ្វីបើពួកគេឈរខាងអ្នកតិចឬច្រើនក៏ដោយ។ យើងមិនអាចផ្លាស់ប្ដូរដៃគូរបស់អ្នកបានទេ អញ្ចឹងអ្នកគួរផ្លាស់ប្ដូរខ្លួនឯង។ ទំនាក់ទំនងមួយគឺពេលខ្លះអ្នកស្រឡាញ់គេ តែអ្នកមិនអាចត្រូវតែចង់បានគេមករស់នៅក្នុងជីវិតរបស់អ្នកនោះទេ។
រឿងដែលពិតចេញពីបេះដូងគឺថាអ្នកមានអារម្មណ៍សេរីភាពពេលនិងទទួលបានភាពកក់ក្ដៅពេលដែលអ្នករកឃើញស្នេហ៍ពិត។ មនុស្សទាំងអស់គ្នាតែងតែមានស្នាមរបួស មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្នណ៍ថាទទួលបានការឈឺចាប់។ដោយសារអ្វី? គឺដោយសារយើងជាមនុស្សហ្នឹងហើយ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។គ្មានរាជបុត្រជិះសេះសដូចក្នុងរឿងព្រេងឡើយ។
-ប្រសិនបើអ្នកសកម្មភាពប៉ុន្មានចំណុចនេះអ្នកកំពុងមានស្នេហាពិតហើយ៖
-អ្នកជ្រោមជ្រែងគ្នាទៅវិញទៅមក។
-អ្នកយកចិត្តទុកដាក់ទៅលើគ្នាទៅវិញទៅមក។
-អ្នកមិនព្យាយាមកែប្រែមនុស្សដែលអ្នកស្រឡាញ់។
-អ្នកមានគោលដៅនិងតម្លៃក្នុងជីវិតប្រហាក់ប្រហែលគ្នា។
-អ្នកអាចយល់ចិត្តគ្នាបានយ៉ាងរលូន។
-អ្នកអាចប្រាស្រ័យទាក់ទងគ្នាបានល្អ។
-អ្នកមិនព្រងើយកន្តើយនឹងគ្នាទេ។
-អ្នកទទួលយកចំណុចមិនល្អរបស់ដៃគូទៅវិញទៅមក។
-អ្នកកំពុងមានអារម្មណ៍ថាមិនបាត់បង់អ្វីម្យ៉ាង។
ប្រភព៖បរទេស
គេហទំព័រក្នុងស្រុករក្សាសិទ្ធ