១៥ ថ្ងៃចុងក្រោយខែមិនា ម្ចាស់ឆ្នាំ ៣ អស់ព្រួយ រឿងលុយកាក់ហើយ

ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម បើ​ទោះ​បី​ធ្លាប់​ជួប​ឧបសគ្គ​ច្រើន សឹង​តែ​អ្នក​ខ្លះ​ប៊ិះ​តែ​ធ្លាក់​ដល់​បាត​ម្តងម្កាល តែ​ជោគវាសនា​របស់​ពួក​គេ​នៅ​អាច​ស្រោចស្រង់​ឡើង​មក​វិញ​បាន នៅ​រយៈពេល ១៥ ថ្ងៃចុងក្រោយនៃខែមិនា ឆ្នាំ ២០២៣ នេះ៖

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

1

តាម​ហោរាសាស្រ្ត ១៥ ថ្ងៃនៃរយៈពេលចុងក្រោយខែមិនា រាប់ពីថ្ងៃទី ១៦ ដល់ ៣១ សម្រាប់​ម្ចាស់​ឆ្នាំ​ថោះ ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។

ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​ថោះ ក៏​រមែង​មាន​គេ​ស្ថិត​នៅ​ទី​ខ្ពស់​មក​តាម​ជួយ​ថែ​រក្សា ទាញ​ឲ្យ​ងើប​ឡើង​ជា​បន្តបន្ទាប់ ហើយ​ក៏​ជួយ​ដឹកដៃ​ឆ្ពោះ​ទៅ​វិថី​រីកចម្រើន​ក្នុង​ជីវិត​ផង​ដែរ។ បន្ថែម​ពី​សំណាង​ដែល​ជួប ទៅ​មើល​ឧបសគ្គ​របស់​ពួក​គេ​វិញ ក៏​នឹង​អាច​ជម្នះ​បាន​ដោយ​ភាព​នឹងន ហើយ​មិន​ជា​មាន​រឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ។

អ្នក​កើត​ឆ្នាំ​ច – ឆ្កែ

2

តាម​ហោរាសាស្រ្ត​និយាយ​ថា ម្ចាស់​ឆ្នាំ​ច ដែល​រមែង​ជា​មនុស្ស​មាន​ទេពកោសល្យ និង​ចរិត​ថ្លៃថ្នូរ ក៏​តែងតែ​មើល​ឃើញ​ចក្ខុវិស័យ​រយៈ​ពេល​យូរ និង​ប្លែក​ពី​គេ ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ជំនួញ​ផ្សេងៗ។ ហេតុ​នេះ​ទោះ​ផ្តើម​ពី​តូច ក៏​ឆាប់​បាន​កើត​ជា​ដុំ​មាស​ធំ ជួយ​ឲ្យ​ពួក​គេ​ទទួល​បាន​ជោគជ័យ យ៉ាង​ឆាប់​រហ័ស។

ដោយសារ​លាភ​ត្រូវ​ចូល​មក​ដល់ ជីវិត​ដូច​ខ្សែ​ទឹក​ហូរ និង​បញ្រ្ចាស​វិល​ទៅ​រក​ជោគជ័យ ១៨០ ដឺក្រេ មិន​ឲ្យ​ម្ចាស់​ឆ្នាំ​ច មាន​ការ​ហត់នឿយ​ខ្លាំង​ទៀត​ទេ យ៉ាង​យូរ​ត្រឹម​ចុងខែខាងមុខ។ ទាំង​ទ្រព្យ ទាំង​ញាតិ ទាំង​ទំនាក់ទំនង​ស្នេហា ទទួល​បាន​មួយ​ពេញ​ចិត្ត។

អ្នក​កើត​ឆ្នាំ​ជូត – កណ្ដុរ

3

ហោរាសាស្រ្ត​ពោល​មក​ថា នៅ​រយៈ​ពេល ១៥ ថ្ងៃនេះ សម្រាប់​ម្ចាស់​ឆ្នាំ​ជូត ដែល​តែងតែ​មាន​ការ​ខិតខំ​ព្យាយាម មិន​ខ្ជិល មាន​ភាព​រឹងមាំ ច្បាស់លាស់​ក្នុង​អាជីព​ការងារ ការ​រកស៊ី គឺ​ដល់​ពេល​ដែល​ទទួល​ផ្កាយ​លើក​យីអ៊ុន​ដ៏​ធំ​មួយ​ ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ។

ទេវតា​ទ្រព្យ​បាន​កត់​ឈ្មោះ​ម្ចាស់​ឆ្នាំ​ជូត​ចូល​ក្នុង​បញ្ជី ហើយ​រង់ចាំ​ពេលប៉ុន្មានថ្ងៃបន្ទាប់​ទៀត ដើម្បី​ប្រោះព្រំ​សំណាង​ធំ មក​ដល់​ពួក​គេ។ ប្រាក់​ចំណូល​ក៏​នឹង​កើន ប្រាក់​ចំណេញ​ក៏​នឹង​ចូល​មក​លើស​ពី​ការ​រំពឹង​ទុក​សម្រាប់​អ្នក​រក​ស៊ី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក