តាមក្បួនហោរាសាស្ត្រសម្រាប់ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម នៅរយៈពេល ១៨០ ថ្ងៃបន្ទាប់ ឬចន្លោះពេល ៣ ខែទៅមុខ ចំកំឡុងខែមេសា ឧសភា និង មិថុនា ពួកគេនឹងអាចទទួលបានជោគជ័យ រាសីឡើងខ្ពស់ត្រដែត ល្មមឲ្យអ្នករាល់គ្នាមានការច្រណែនចង់បាន៖
អ្នកកើតឆ្នាំថោះ - ទន្សាយ
ជាមនុស្សដែលមានបុគ្គលិកលក្ខណៈឯករាជ្យ និងចាប់អារម្មណ៍ខ្លាំងទៅលើភាពច្នៃប្រឌិត។ មិនថាតែបុរសឬស្រ្តីទេ អាជីពរបស់ពួកគេនឹងមានការកើនឡើងមួយជំហានធំនៅពេលបន្ទាប់។ អមនឹងឆន្ទៈខ្ពស់ជាងអ្នកដទៃ មនុស្សនេះ ក៏នឹងមានស្មារតីរីកចម្រើន ហើយឆាប់សម្រេចអ្វីដូចបំណងប្រាថ្នា។
ក្នុងរយៈពេល ១៨០ ថ្ងៃខាងមុខ អ្នកកើតឆ្នាំថោះ គួរតែចេញទៅខាងក្រៅឲ្យបានច្រើន ព្រោះលាភសំណាងរបស់ពួកគេគឺនៅខាងក្រៅ។ បើកទ្វារចេញពីផ្ទះកាលណា ដូចបានជាន់មាស ជាន់ប្រាក់ មួយជំហាន មួយវិនាទីនៅខាងក្រៅរបស់ពួកគេ គឺសុទ្ធតែជាលុយ។ មិនត្រឹមតែសំណាងក្នុងអាជីពការងារ ការរកស៊ីប៉ុណ្ណោះទេ នៅទំនាក់ទំនងស្នេហាក៏ម្ចាស់ឆ្នាំថោះ នឹងជោគជ័យខ្លាំងដែរ។
អ្នកកើតឆ្នាំមមី - សេះ
អ្នកកើតឆ្នាំមមី មានចរិតស្លូតបូត ចិត្តល្អ និងចេះយោគយល់អ្នកដទៃជានិច្ច។ ពួកគេរមែងកើតមកក្នុងគ្រួសារដែលទទួលបានភាពកក់ក្តៅ និងទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន។
មនុស្សនេះមិនមានមហិច្ឆតាធំទេ តែក៏ងាយនឹងទទួលបានពរជ័យជារឿយៗពីព្រះ។ នៅឆមាសទី ១ ឆ្នាំ ២០២៣ ឬចូលដល់ជិតពាក់កណ្តាលឆ្នាំនេះ លាភសំណាងធំនឹងធ្លាក់មក ផ្កាយលើកយីអ៊ុននឹងហោះចូលមកដល់ក្នុងជីវិត។ មនុស្សនេះឲ្យតែពូកែអត់ធ្មត់ ស្ងប់ស្ងាត់បន្តិច និងចេះឈ្លាសវៃក្នុងការចាប់យកឱកាស នោះជីវិតនឹងអាចផ្លាស់ប្តូរដូចគេបត់។
អ្នកកើតឆ្នាំរកា - មាន់
អ្នកដែលកើតឆ្នាំរកា គឺជាមនុស្សដែលចេះគ្រប់គ្រងខ្លួនឯង មិនចូលចិត្តឲ្យនរណាមកលំបាកជាមួយខ្លួនឡើយ។ រកបានតិចចាយតិច រកបានច្រើនចាយច្រើន ហើយតែងតែចេះគ្រប់គ្រងតុល្យភាពជីវិត មិនងាយឲ្យធ្លាក់ដល់បាតទេ។
ចូលដល់ខែមេសាតទៅមុខដល់ដំណាច់ខែមិថុនា ចំល្បាក់ពាក់កណ្តាលឆ្នាំ ២០២៣ ភាពជោគជ័យ ភាពល្បីល្បាញ កេរឈ្មោះនឹងឡើងស្រឺតៗ ដូចមេដែកឆក់ ឲ្យឆ្ពោះទៅភាពវិជ្ជមាន។ ទៅខាងក្រៅផ្ទះកាន់តែច្រើន ជួបគេឯងកាន់តែច្រើន បង្កើតទំនាក់ទំនង គឺទំនាក់ទំនងទាំងអស់នោះហើយ នឹងលើករាសី ផ្លាស់ប្តូរជោគវាសនាអ្នកត្រឹមមួយពព្រិចភ្នែក។
អ្នកកើតឆ្នាំច - ឆ្កែ
រាប់តែពីដើមខែនេះតទៅមុខ សំណាងរបស់ម្ចាស់ឆ្នាំឆ្លូវ នឹងមានភាពចម្រុងចម្រើន ហើយបើមនុស្សនោះ ពូកែព្យាយាមអត់ធ្មត់ក្នុងជីវិតតាំងពីដើមផង នោះក៏នឹងទទួលបានភាពរីកសាយនូវផ្នែកទ្រព្យកាន់តែខ្លាំង។
យ៉ាងណាបន្តបន្ទាប់ខែនេះ ខែក្រោយ និងរំលងខែក្រោយមួយទៀត ទេវតាទ្រព្យបានកត់ឈ្មោះម្ចាស់ឆ្នាំឆ្លូវ ចូលក្នុងបញ្ជីម្ចាស់ទ្រព្យ ដោយរៀងរាល់ថ្ងៃថ្មី ដូចមានគេនាំរបស់ទិព្វមកដល់ផ្ទះ មានទាំងអាហារហូបចុក និងលុយកាក់ជាបន្តបន្ទាប់។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក