ជាទំព័រចុងក្រោយនៃត្រីមាសដំបូង គឺខែមិនា បានកៀកឈានចូលមកដល់ទីបញ្ចប់ហើយ។ តើឆ្លងកាត់ជិត ៣ ខែមកនេះ អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ? តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ?
តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសរើសទ្វារ ១ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅពេលខាងមុខ ក្នុងចុងខែមិនា៖
ទ្វារទី ១
វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅថ្ងៃខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។
ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែឧសភានឹងរកឃើញដំណោះស្រាយនៅចុងខែមីនេះ។
ទ្វារទី ២
អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវាជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។
ចូរកុំបោះបង់ក្តីសង្ឃឹម កុំឲ្យនរណាមកបំបាក់ទឹកចិត្តអ្នកបានឲ្យសោះ អ្នកមិនទន់បែបហ្នឹងទេ អ្នករឹងមាំខ្លាំងណាស់ ជឿជាក់ខ្លាំងណាស់ នោះទើបជាអ្នកដែលបានឆ្លងកាត់រឿងជាច្រើនកន្លងមក ហើយកំពុងឈរជើងនៅចំណុចមួយនេះបាន។
ទ្វារទី ៣
ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងចុងខែមិនាខាងមុខនេះ សូមរីករាយជាមួយដំណាក់កាលថ្មីនៃជីវិត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក